VOV WorldVOV World
វៀតណាមត្រូវបានជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ចអង្គការសហប្រជាជាតិ
22/10/2015 10:45
(VOV)_ដោយមានសម្លេងគាំទ្រចំនួន១៨២/១៨៧ វៀតណាមបានក្លាយទៅជាសមាជិកនៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច អង្គការសហប្រជាជាតិ (ECOSOC) ជាលើកទីពីរ អាណត្តិ ពី
វៀតណាមត្រូវបានជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ចអង្គការសហប្រជាជាតិ
វៀតណាមត្រូវបានជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ចអង្គការសហប្រជាជាតិ (VOV)_ដោយមានសម្លេងគាំទ្រចំនួន១៨២/១៨៧ វៀតណាមបានក្លាយទៅជា សមាជិកនៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច អង្គការសហប្រជាជាតិ (ECOSOC) ជា លើកទីពីរ អាណត្តិ ពីឆ្នាំ ២០១៦ដល់ឆ្នាំ ២០១៨ បន្ទាប់ពីការបោះ​ឆ្នោត ​នាថ្ងៃ​ទី២១  តុលា។ មុននោះ អាណត្តិដើមដំបូងរបស់វៀតណាម ក្នុង ECOSOC ចាប់ពី​ឆ្នាំ​  ១៩៩៨ ដល់ឆ្នាំ ២០០០។ វៀតណាមនឹងទទួលតួនាទី​ជាសមាជិក ECOSOC ​ជា ផ្លូវការចាប់ពីថ្ងៃទី១ មករាឆ្នាំ ២០១៦។           នេះគឺជាព្រឹត្តិការណ៍ដ៏សែនសំខាន់ ប្រព្រឹត្តទៅក្នុងរយៈពេលដែលមហា​សន្និ បាត អង្គការសហប្រជាជាតិ ទើបអនុម័តលើរបៀបវារះ អំពីការអភិវឌ្ឍន៍​ចីរភាព ដល់ ឆ្នាំ ២០៣០។ ​ប្រការនេះក៏បានបង្ហាញនូវទំនុកទុក​ចិត្តរបស់មិត្តភក្តិ​អន្តរជាតិ ចំពោះ វៀតណាម ជាការកត់សម្គាល់របស់សហគមន៍អន្តរជាតិ ចំពោះសមិទ្ធិផល ដែល វៀតណាមដណ្ដើមបាន ក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាការរួម វិភាគទានរបស់វៀតណាម ចំពោះអង្គការសហប្រជាជាតិ ដើម្បីពិភពលោកមួយ ប្រកបដោយវឌ្ឍនភាព និងល្អប្រសើរជាង។           ជាសមាជិកមួយក្នុងចំណោមសមាជិកចំនួន៥៤ របស់ ECOSOC ​វៀតណាម​ នឹងមានឱកាសជាច្រើនថែមទៀត ក្នុងការចូលរួម កសាងពិភពលោក​មួយ តាម រយៈផ្តល់សម្លេងត្រឹមត្រូវ មានការទទួលខុសត្រូវ ស្ថាបនា របស់ខ្លួន​ចំពោះគ្រប់ គោលនយោបាយ សំណុំឯកសារ សកម្មភាពរបស់ ECOSOC ​ក្នុងវិស័យទាំង ឡាយ។ ទន្ទឹមនឹងនោះ វៀតណាមក៏មានឱកាសចែករំលែកនិង​ផ្លាស់ប្តូរបទពិ សោធន៍ជាមួយមិត្តភក្តិអន្តរជាតិនានា ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច​ សង្គមកិច្ចនៅក្នុង ប្រទេសផងដែរ៕