VOV WorldVOV World
VITM ២០២៦៖ ពង្រីកការតភ្ជាប់ និង​ជំរុញទេសចរណ៍ប្រកបដោយនិរន្តរភាព
13/04/2026 09:38
[VOVWORLD] - ក្រោយ​រយៈពេល ៤ ថ្ងៃប្រព្រឹត្តទៅនៅទីក្រុងហាណូយ ពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាម - VITM ២០២៦ បានបិទ​បញ្ចប់នៅរសៀលថ្ងៃទី ១២ ខែមេសា ដោយកត់ត្រាលទ្ធផលវិជ្ជមានជាច្រើន និងបន្តបញ្ជាក់ពី​តួនាទីជាព្រឹត្តិការណ៍​ជំរុញទេសចរណ៍ទ្រង់ទ្រាយធំនៅវៀតណាម ដោយបើកចេញ​ឱកាសសម្រាប់ការតភ្ជាប់និងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន និងសហគ្រាសទាំងក្នុងស្រុក និងអន្តរជាតិ។
VITM ២០២៦៖ ពង្រីកការតភ្ជាប់ និង​ជំរុញទេសចរណ៍ប្រកបដោយនិរន្តរភាព
13.4-fm_sang-3-vitm_2026-anh_1.jpg លើក​តម្កើងដល់ស្តង់ដែលបានរៀបចំសកម្មភាពលេចធ្លោដើម្បីទាក់ទាញភ្ញៀវទេសចរនៅ VITM ២០២៦។ រូបថត៖ Huyen Trang/VOV ដោយប្រធានបទ "ការផ្លាស់ប្តូរឌីជីថល និងកំណើនបៃតង - លើកកម្ពស់ទេសចរណ៍វៀតណាម" ពិព័រណ៍ឆ្នាំនេះបាន​ទាក់ទាញការចូលរួមពីខេត្តនិងទីក្រុងចំនួន ៣១ រួមជាមួយប្រទេសនិងតំបន់ដែនដីចំនួន ២០ និងសហគ្រាសជាង ៦០០។ 13.4-fm_sang-3-vitm_2026-anh_2.jpg លោក ង្វៀន ហុងហៃ អនុប្រធានសមាគមទេសចរណ៍វៀតណាមថ្លែងក្នុង​កម្មវិធី ។ រូបថត៖ Huyen Trang/VOV ក្នុង​រយៈពេល៤ថ្ងៃ ពិព័រណ៍នេះ​បាន​ស្វាគមន៍អ្នកទស្សនាជាង ៩០.០០០​ នាក់ ដោយឧទ្ទេសនាម​ផលិតផលទេសចរណ៍ និងដំណើរកម្សាន្តប្រហែល ១៥.០០០​។ លោក ង្វៀន ហុងហៃ អនុប្រធានសមាគមទេសចរណ៍វៀតណាម បានសង្កត់ធ្ងន់ថា៖ “ពិព័រណ៍ទេសចរណ៍អន្តរជាតិ VITM ២០២៦ បានបង្ហាញថា សហគ្រាសទេសចរណ៍វៀតណាមកំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវទិសដៅយុទ្ធសាស្ត្រ​​ចំនួន២ នៃការអភិវឌ្ឍ​ប្រទេស​ជាតិរបស់បក្ស និងរដ្ឋាភិបាល គឺការផ្លាស់ប្តូរឌីជីថល និងកំណើនបៃតង ដើម្បីបង្កើតតម្លៃថ្មីសម្រាប់ឧស្សាហកម្មទេសចរណ៍ ធ្វើឱ្យការផ្លាស់ប្តូរឌីជីថល និងកំណើនបៃតងក្លាយជា​លកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍ​ទេសចរណ៍វៀតណាម”​៕​
TAG
VOV/VOVWORLD/VITM ២០២៦/ទេសចរណ៍/និរន្តរភាព/វៀតណាម​

More