VOV ជួយឧបត្ថម្ភអ្នកនេសាទខេត្ត Quang Ngai ដម្លើងនាវាមានពលានុភាពខ្ពស់
02/11/2013 09:06
Vovworld-នាព្រឹកថ្ងៃទី២វិច្ឆិកានៅកំពង់ផែ Sa Ky ខេត្ត Quang Ngai វិទ្យុសម្លេងវៀតណាមបានសហការជាមួយមូលនិធិជួយឧបត្ថម្ភអ្នកនេសាទខេត្ត Quang Ngai គណៈកម្មាធិការបក្សទីក្រុងហូជីមិញរៀបចំប្រគល់នាវាជូនអ្នកនេសាទ Dinh Van Giau នៅឃុំ An Hai ស្រុក Ly Son។
VOV ជួយឧបត្ថម្ភអ្នកនេសាទខេត្ត Quang Ngai ដម្លើងនាវាមានពលានុភាពខ្ពស់ (VOV) Vovworld-នាព្រឹកថ្ងៃទី២វិច្ឆិកានៅកំពង់ផែ Sa Ky ខេត្ត Quang Ngai វិទ្យុសម្លេង វៀតណាមបានសហការជាមួយមូលនិធិជួយឧបត្ថម្ភអ្នកនេសាទខេត្ត Quang Ngai គណៈកម្មាធិការបក្សទីក្រុងហូជីមិញរៀបចំប្រគល់នាវាជូនអ្នកនេសាទ Dinh Van Giau នៅឃុំ An Hai ស្រុក Ly Son។ ដល់ឥឡូវនេះ វិទ្យុសម្លេងវៀតណាមបានរួមវិភាគទានចំនួនប្រាក់ប្រមាណ ៨០០លានដុងចូលក្នុងមូលនិធិជួយឧបត្ថម្ភអ្នកនេសាទខេត្ត Quang Ngai សំដៅ ជួយឧបត្ថម្ភអ្នកនេសាទជួបគ្រោះថ្នាក់នៅសមុទ្រ។ លោក Nguyen Xuan Hue ប្រធានក្រុមប្រឹក្សាគ្រប់គ្រងមូលនិធិជួយឧបត្ថម្ភអ្នកនេសាទខេត្ត Quang Ngai បាន ឲ្យដឹងថា៖ “ដោយមានការជួយឧបត្ថម្ភរបស់វិទ្យុសម្លេងវៀតណាម លោក Giau បានហ៊ាន ដម្លើងនាវាថ្មីនេះ។ សំខាន់ជាងទៀតវិទ្យុសម្លេងវៀតណាមជានិច្ចកាលប្រកៀកស្មា ជាមួយអ្នកនេសាទទូទាំងប្រទេស ពិសេសគឺអ្នកនេសាទ Quang Ngai អ្នកនេសាទ Ly Son ក៏ដូចជាព័ត៌មានអំពីប្រជុំកោះ Truong Sa និង Hoang Sa៕”
Related






