VOV WorldVOV World
VOV និងនាយកដ្ឋានទំនាក់ទំនងមហាជនថៃបង្កើនកិច្ចសហប្រតិបត្តិការ
21/03/2013 08:57
(VOVworld) – ក្នុងក្របខ័ណ្ឌគំរោងការណ៍សហប្រតិបត្តិការ រវាងវៀតណាមនិង នាយកដ្ឋានទំនាក់ទំនងមហាជនថៃ នាថ្ងៃទី ២០ មិនា ក្រុមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមបានទៅ ទស្សនាគំរោងការណ៍អភិរក្សទឹក នៅខេត្ត Chanthabury ភាគខាងកើតថៃ។
VOV និងនាយកដ្ឋានទំនាក់ទំនងមហាជនថៃបង្កើនកិច្ចសហប្រតិបត្តិការ
(VOVworld) – ក្នុងក្របខ័ណ្ឌគំរោងការណ៍សហប្រតិបត្តិការរវាងវៀតណាមនិង នាយកដ្ឋានទំនាក់ទំនងមហាជនថៃ នាថ្ងៃទី ២០ មិនា ក្រុមអ្នកយកព័ត៌មាននៃ វិទ្យុសម្លេងវៀតណាមបានទៅទស្សនាគំរោងការណ៍អភិរក្សទឹក នៅខេត្ត Chanthabury ភាគខាងកើតថៃ។ នេះគឺជាគំរោងការណ៍សំខាន់មួយក្នុងចំណោម គំរោងការណ៍ របស់រដ្ឋាភិបាលថៃ​ សំដៅជួយឧបត្ថម្ភប្រជាជនអភិវឌ្ឍន៍សេដ្ឋកិច្ច ដំណាំដាំដុះ លើកកំពស់ជីវភាពរស់នៅ និងការពារព្រៃ។ ប្រធានការិយាល័យសហប្រតិបត្តិការ អន្តរជាតិនៃនាយកដ្ឋានទំនាក់ទំនងមហាជន លោកស្រី Wapen Upton បានឲ្យដឹងថា៖ “គោលនៅនៃដំណើរទស្សកិច្ចការងាររបស់ក្រុមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀត ណាមលើកនេះគឺបង្កើនការយល់ដឹងគ្នា រវាងវិទ្យុសម្លេងនិងរដ្ឋាភិបាលនៃប្រទេស ទាំង ២ លើវិស័យសេដ្ឋកិច្ច នយោបាយ វប្បធម៌។ នេះគឺជាកម្មវិធីក្នុងក្របខ័ណ្ឌ សហប្រតិបត្តិការរវាងវិទ្យុសម្លេងវៀតណាមនិងនាយកដ្ឋានទំនាក់ទំនងមហាជន ថៃក្នុងការផ្សព្វផ្សាយព័ត៌មានអំពីទឹកដីមនុស្សនិងសក្តានុភាពសហប្រតិបត្តិការ រវាងរដ្ឋាភិបាលនៃប្រទេសទាំង ២៕”