VOV WorldVOV World
WB ជួយឧបត្ថម្ភខាងហិរញ្ញវត្ថិក្នុងការប្រឆាំងវីរុស Zika
19/02/2016 10:01
(VOVworld) - ធនាគារពិភពលោក (WB) នឹងផ្ដល់ ឧបត្ថម្ភជាទឹកប្រាក់ចំនួន១៥០លានដុល្លាអាមេរិក ដើម្បីជួយប្រទេសអាមេរិកឡាទីននិងការីបៀននានា ក្នុងការប្រយុទ្ធរុញថយក្រោយអាសន្នរោគបណ្ដាល ឡើងដោយវីរុស Zika។
WB ជួយឧបត្ថម្ភខាងហិរញ្ញវត្ថិក្នុងការប្រឆាំងវីរុស Zika
កុមារមួយនាក់ទទួលរងជំងឺស្វិតខួរក្បាលដោយវីរុស Zika នៅប្រេស៊ីល (រូបថត៖Xinhua/TTXVN) (VOVworld) - ធនាគារពិភពលោក (WB) នឹងផ្ដល់ឧបត្ថម្ភជាទឹកប្រាក់ចំនួន១៥០ លានដុល្លាអាមេរិកដើម្បីជួយប្រទេសអាមេរិកឡាទីននិងការីបៀននានាក្នុងការ ប្រយុទ្ធរុញថយក្រោយអាសន្នរោគបណ្ដាលឡើងដោយវីរុស Zika។ក្នុងសេចក្ដី ថ្លែងការណ៍មួយនាថ្ងៃទី១៨ កុម្ភៈ WB បានឲ្យដឹងថា កញ្ចប់ប្រាក់នេះនឹងត្រូវបាន  រំដោះជាភ្លាមមួយរំពេចដោយផ្នែកទៅលើតម្រូវការហិរញ្ញវត្ថុនាបច្ចុប្បន្ននៃ ប្រទេសនិមួយៗ។WB នឹងធ្វើហិរញ្ញប្បទានសំរាប់សកម្មភាពជាច្រើនសំដៅទប់ ទល់នឹងវីរុស Zika រួមមានត្រួតពិនិត្យមុខសញ្ញាឆ្លងជំងឺ កំណត់មុខសញ្ញាងាយរង គ្រោះ ថែទាំនិងតាមដានស្ត្រីក្នុងនិងក្រោយរយៈពេលមានផ្ទៃពោះ។តាមការវិភាគ  របស់ WB ថា ការផ្ទុះឡើងវីរុស Zika លើកនេះអាចបង្កការខូចខាតចំនួន៣ពាន់ ៥រយលានដុល្លាអាមេរិកទៅលើខឿនសេដ្ឋកិច្ចតំបន់នារយៈពេលខ្លី៕