WTO បន្តផ្តល់ការពិគ្រោះយោបល់និងជួយឧបត្ថម្ភសកម្មសម្រាប់ផ្នែកសុខាភិបាលវៀតណាម
10/04/2017 11:06
(VOVworld)-វៀតណាមមានបំណងចង់ឲ្យ WTO បន្តការយកចិត្តទុកដាក់ជួយ ឧបត្ថម្ភវៀតណាមលើវិស័យបច្ចេកវិទ្យា ជំនាញសុខាភិបាល រួមចំណែកអនុវត្តប្រកបដោយជោគជ័យគោលដៅកសាងប្រព័ន្ធសុខាភិបាលវៀតណាមទំនើបជាជំហានៗ កាត់បន្ថយអត្រាឈឺនិងស្លាប់

(VOVworld)-វៀតណាមមានបំណងចង់ឲ្យ WTO បន្តការយកចិត្តទុកដាក់ជួយ ឧបត្ថម្ភវៀតណាមលើវិស័យបច្ចេកវិទ្យា ជំនាញសុខាភិបាល រួមចំណែកអនុវត្តប្រ កបដោយជោគជ័យគោលដៅកសាងប្រព័ន្ធសុខាភិបាលវៀតណាមទំនើបជាជំ ហានៗ កាត់បន្ថយអត្រាឈឺនិងស្លាប់ ជាពិសេសបង្កើនអាយុឲ្យប្រជាជន។ នាយក រដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ដូច្នេះ ក្នុង ការទទួលជួបជាមួយនាយិការអង្គការសុខភាពពិភពលោក (WHO) លោកស្រី Margaret Chan នាព្រឹកថ្ងៃទី១០មេសានៅទីក្រុងហាណូយ។ លោក Nguyen Xuan Phuc បាន ថ្លែងអំណគុណចំពោះការដែល WHO បានរឹតបន្តឹងកិច្ចសហប្រតិបត្តិ ការជាមួយផ្នែកសុខាភិបាលវៀតណាម។ នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយនាយិការអង្គការសុខភាពពិភពលោក (WHO) លោកស្រី Margaret Chan រីឯលោកស្រី Margaret Chan វិញ លោកស្រីបានជូនដំណឹងជាមួយលោកនា យករដ្ឋមន្ត្រី នូវលទ្ធផលល្អក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាល វៀតណាម។ ភាគីទាំងពីរបានឯកភាពនូវខ្លឹមសារជាច្រើនលើវិស័យសុខាភិបាល។ លោកស្រីរូបនេះក៏បានស្នើឲ្យវៀតណាម បង្កើតស្ថាប័នឯករាជ្យ សម្រាប់វាយតម្លៃ គុណភាពមុខទំនិញថ្នាំនិងបច្ចេកវិទ្យាថ្មីលើវិស័យសុខាភិបាល។ លោកស្រី Margaret Chan បានឲ្យដឹងថា WHO នៅបន្តផ្តល់ការពិគ្រោះយោបល់និងជួយ ឧបត្ថម្ភយ៉ាងសកម្មសម្រាប់ផ្នែកសុខាភិបាលវៀតណាម៕
Related





