យ៉ាងហេចណាស់មានមនស្សចំនួន៣០នាក់ត្រូវស្លាប់ក្នុងទឹកជំនន់នៅ Bosnia-Herzegovia និងSerbia
18/05/2014 08:55
(VOVworld)-ភ្លៀងធ្លាក់ធំបំផុតក្នុងប្រវត្តិសាស្រ្តរបស់ Bosnia-Herzegovia និងSerbia បង្កទឹកជំនន់យ៉ាងធ្ងន់ ធ្ងរសម្រាប់ប្រទេសទាំងពីរនេះ

ជម្លៀសប្រជាជនចេញទីកន្លែងទឹកជំនន់ (រូបថតៈTHX ) (VOVworld)-ភ្លៀងធ្លាក់ធំបំផុតក្នុងប្រវត្តិសាស្រ្តរបស់ Bosnia-Herzegovia និងSerbia បង្កទឹកជំនន់យ៉ាងធ្ងន់ធ្ងរសម្រាប់ប្រទេសទាំងពីរនេះ បណ្តាលឲ្យមនុស្ស៣០នាក់ ត្រូវស្លាប់និងមនុស្សជាង១៦ម៉ីននាក់ត្រូវភៀសខ្លួន។ នាយករដ្ឋមន្រ្តី Serbia លោក Aleksander Vucic បានឲ្យដឹងថា កងកម្លាំងជួយសង្រ្គោះកំពុងដំណើការ ដោយ ប្រញាប់ប្រញាល់ ប៉ុន្តែមិនទាន់កំណត់ច្បាស់ចំនួនមនុស្សត្រូវស្លាប់ឡើយ។ នៅBosnia-Herzegovia រដ្ឋអំណាចមូលដ្ឋានក៏ត្រូវជម្លៀសប្រជាជននៅភូមិចំនួន ៥ជិតទីក្រុង Bijejina នៅទិសពាយ័ព្យBosnia-Herzegovia។ នេះត្រូវ បានចាត់ទុកជា ការភ្លៀងធំបំផុតក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសនេះ។ គណៈកម្មការអឺរ៉ុប (EC)បានប្រកាសថា ប្រទេសចំនួន១៤ជាសមាជិក EU បានបញ្ចូនឧទ្ធម្ភាគចក្រ និងរថយន្តលុយទឹក រួមទាំងស្បៀងអាហារ ឧបករណ៍ សុខាភិបាលដើម្បីជួយសង្រ្គោះប្រទេសទាំងពីរផងដែរ៕
Related






