VOV WorldVOV World
យកចិត្តទុកដាក់ថែទាំបុណ្យ​ចូលឆ្នាំ​ថ្មីសម្រាប់បងប្អូនជនជាតិ​ខ្មែរ​
13/04/2026 12:09
[VOVWORLD] - ដើម្បីអបអរសាទរបុណ្យ​ឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ ២០២៦ នា​ប៉ុន្មានថ្ងៃ​កន្លងទៅ ថ្នាក់ដឹកនាំនៃក្រសួង និងស្ថាប័ន​មជ្ឈិម និងទីក្រុង កឹនធើ បានបង្កើតគណៈប្រតិភូជាច្រើនដើម្បីទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងប្រគល់អំណោយដល់ព្រះសង្ឃ អ្នក​មុខ​អ្នក​ការសាសនា និងប្រជាជនខ្មែរនៅក្នុងទីក្រុង។
យកចិត្តទុកដាក់ថែទាំបុណ្យ​ចូលឆ្នាំ​ថ្មីសម្រាប់បងប្អូនជនជាតិ​ខ្មែរ​
Thứ trưởng Bộ Dân tộc và Tôn giáo Y Thông (thứ 6 từ trái sang) thăm hỏi, trao quà cho các hộ đồng bào Khmer có hoàn cảnh khó khăn tại xã Hồ Đắc Kiện. Ảnh: Tấn Phong/VOV-ĐBSCL អនុរដ្ឋមន្ត្រីក្រសួងជនជាតិនិងសាសនា លោក អ៊ី ថុង សួរសុខទុក្ខ និងជូន​អំណោយ​ដល់​គ្រួសារជនជាតិខ្មែរ ដែលមាន​ស្ថានភាពលំបាក់នៅឃុំ Ho Dac Kien ។ (រូបថត៖ Tan Phong/VOV-ដីសណ្តទន្លេ Cuu Long) គណៈប្រតិភូមួយក្រុមនៃក្រសួងជនជាតិនិងសាសនា ដឹកនាំដោយលោកអនុរដ្ឋមន្ត្រី អ៊ី ថុង បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០២៦ នៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ (សង្កាត់សុខត្រាំង) វិទ្យាស្ថានព្រះពុទ្ធសាសនាថេរវាទខ្មែរ (សង្កាត់អូរមន) និងប្រជាជននៅក្នុងឃុំ Ho Dac Kien ។ នៅទីតាំងនីមួយៗ លោកអនុរដ្ឋមន្ត្រី អ៊ី ថុង បានសួរសុខទុក្ខ និងជូនពរដល់​ប្រជាជនខ្មែរទាំងអស់ ឲ្យមានឆ្នាំថ្មីដ៏រីករាយ កក់ក្តៅ សុខសាន្តត្រាណ និងសប្បាយរីករាយ។ ក្នុងឱកាសនេះ ថ្នាក់ដឹកនាំទីក្រុងកឹនធើ ក៏បានបង្កើតគណៈប្រតិភូជាច្រើនដើម្បីទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងផ្តល់អំណោយដល់ព្រះសង្ឃ អ្នក​មុខ​អ្នក​ការ សាសនា និងប្រជាជនខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ផងដែរ​។ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១២ ខែមេសា ខេត្តវិញឡុងបានប្រគល់អំណោយជាង ៥.០០០កញ្ចប់ ដើម្បីមើលថែបុណ្យចូលឆ្នាំថ្មីប្រពៃណីសម្រាប់​បង​ប្អូន​ប្រជាជន​ខ្មែ។ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តវិញឡុងបានសម្របសម្រួលជាមួយគ្រប់កម្រិត និងវិស័យនានា រៀបចំគណៈប្រតិភូជាច្រើនដើម្បីទៅសួរសុខទុក្ខ អបអរសាទរ និងផ្តល់អំណោយដល់ប្រជាជនខ្មែរនៅក្នុងតំបន់៕
TAG
VOV/VOVWORLD/បុណ្យ​ចូលឆ្នាំ​ថ្មី/ជនជាតិ​ខ្មែរ​/ទីក្រុងកឹនធើ/វៀតណាម

More