យថាទស្សន៍សហប្រតិបត្តិការជាច្រើនរវាងសហគ្រាសវៀតណាមនិងឆែក
18/02/2016 09:44
(VOV)_នាថ្ងៃទី១៧ កុម្ភះ នៅទីក្រុង Praha សាធារណរដ្ឋឆែក សមាគមអង្គភាពអាជីវកម្មតូចនិងមធ្យមវៀតណាមបានរៀបចំសិក្ខាសាលាតុមូល ឧទ្ទេសនាមចំពោះដំណាងចំនួន៤០នៃបណ្ដាសម្ព័ន្ធសមាគមអង្គភាពអាជីវកម្ម និងអាជីវករឆែក ដែលបានយកចិត្តទុកដាក់ចំពោះទីផ្សារវៀតណាម។

យថាទស្សន៍សហប្រតិបត្តិការជាច្រើនរវាងសហគ្រាសវៀតណាមនិងឆែក (VOV)_នាថ្ងៃទី១៧ កុម្ភះ នៅទីក្រុង Praha សាធារណរដ្ឋឆែក សមាគមអង្គភាព អាជីវកម្មតូចនិងមធ្យមវៀតណាមបានរៀបចំសិក្ខាសាលាតុមូល ឧទ្ទេសនាមចំពោះ ដំណាងចំនួន៤០នៃបណ្ដាសម្ព័ន្ធសមាគមអង្គភាពអាជីវកម្ម និងអាជីវករឆែក ដែល បានយកចិត្តទុកដាក់ចំពោះទីផ្សារវៀតណាម។ អញ្ជើញចូលរួមសិក្ខាសាលានេះ លោក To Hoai Nam អនុប្រធាន និងជាអគ្គលេខាធិការសម្ព័ន្ធសមាគមអង្គភាពអាជីវ កម្មតូចនិងមធ្យមវៀតណាម បានឧទ្ទេសនាមអំពីបណ្ដាបំរ៉ែបំរួលសកម្មនាពេលថ្មីៗ នេះ នៅបរិយាកាសវិនិយោគនៅវៀតណាម សកម្មភាពរបស់បណ្ដាអង្គភាពអាជីវ កម្មតូចនិងមធ្យមវៀតណាម និងសមត្ថភាពសហប្រតិបត្តិការរវាងសហគមន៍អង្គភាព អាជីវកម្មនៃប្រទេសទាំងពីរ។ នៅទីនេះ បណ្ដាអង្គភាពអាជីវកម្មឆែកបានចាត់ទុកថា៖វៀតណាមមានបរិយា កាសវិនិយោគប្រកួតប្រជែង ហើយឆែកកំពុងបង្កើតផែនការកសាងដៃគូនៅវៀត ណាម។ លោក Vaclav Aubrecht ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មឆែកបាន អោយដឹងថា៖ “ បណ្ដាអាជីវករឆែកមកដល់វៀតណាម ដើម្បីស្វែងយល់អំពីស្ថានភាពនៅទី នេះ។ ចាប់តាំងពីពេលមកវៀតណាមជាលើកដំបូងឆ្នាំ ១៩៩៧ មក ខ្ញុំឃើញថាវៀត ណាមកំពុងអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ មិត្តស្វែងរកបានដៃគូគួរអោយទុកចិត្ត មានផលិតផលពិសេសដោយឡែក គុណភាព នៅពេលណោះវៀតណាមជាទីក ន្លែងដែលមិត្តទុកចិត្តបាន។ នៅទីនោះ ទ្វាជានិច្ចកាលបើក ចំពោះមិត្តទាំងឡាយ៕”
Related





