យថាទស្សសេដ្ឋកិច្ចនៃរុស្ស៊ី
16/04/2013 09:02
(VOVworld) – “រុស្ស៊ីនឹងរៀបចំបណ្ដាកិច្ចប្រជុំពិសេស ដោយមានការចូលរួមរបស់ បណ្ដាសមាជិករដ្ឋាភិបាល ប្លុករដ្ឋបាលនៃវិមាន Kremlin រួមជាមួយអ្នកជំនាញការនានា ” គឺជាការសំរេចចិត្តដែលត្រូវបាននាំចេញ នាថ្ងៃទី ១៥ មេសា ក្នុងជំនួបរវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ជាមួយនាយករដ្ឋមន្ត្រី រដ្ឋាភិបាលរុស្ស៊ី លោក Dmitry Medvedev ដើម្បីពិភាក្សាអំពីយថាទស្សសេដ្ឋកិច្ច ជាតិ។

(VOVworld) – “រុស្ស៊ីនឹងរៀបចំបណ្ដាកិច្ចប្រជុំពិសេសដោយមានការចូលរួមរបស់ បណ្ដាសមាជិករដ្ឋាភិបាលប្លុករដ្ឋបាលនៃវិមាន Kremlin រួមជាមួយអ្នកជំនាញការ នានា ” គឺជាការសំរេចចិត្តដែលត្រូវបាននាំចេញ នាថ្ងៃទី ១៥ មេសា ក្នុងជំនួបរវាង ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ជាមួយនាយករដ្ឋមន្ត្រីរដ្ឋាភិបាលរុស្ស៊ី លោក Dmitry Medvedev ដើម្បីពិភាក្សាអំពីយថាទស្សសេដ្ឋកិច្ច ជាតិ។ ថ្នាក់ដឹកនាំទាំង ២ រូប បានឯកភាពថា៖ រុស្ស៊ីត្រូវអនុវត្តរាល់វិធានការដើម្បីទប់ទល់នឹងស្ថានភាពសកលោក មានភាពស្មុគស្មាញនាបច្ចុប្បន្ន។ ប្រធានាធិបតី Putin បានឲ្យដឹងថា៖ “ យើងត្រូវទទួលស្គាល់ថា ៖ វិបត្តិសេដ្ឋកិច្ចបានធ្វើឲ្យសភាពការណ៍សេដ្ឋកិច្ចលើ សកលលោកអាក្រក់ទៅៗ។ ខឿនសេដ្ឋកិច្ចរបស់រស្ស៊ីក៏ត្រូវរងឥទ្ធិពលផងដែរ ។ ទោះបីដូច្នេះ ក្តីប៉ុន្តែ ខឿនសេដ្ឋកិច្ចរបស់រស្ស៊ីនៅមានលទ្ធិភាពបន្តអភិវឌ្ឍន៍”។ ចែករំលែកនឹងការវាយតំលៃរបស់លោក Putin នាយករដ្ឋមន្ត្រី Medvedev បានអះអាង ថែមទៀតថា៖ “ការអភិវឌ្ឍន៍នៃខឿនសេដ្ឋកិច្ចសកលនិងអឺរ៉ុបជះឥទ្ធពលដល់ការអភវិឌ្ឍន៍ សេដ្ឋកិច្ចនៅរុស្ស៊ី។ យើងត្រូវកំណត់ច្បាស់ថវិការរដ្ឋសកម្មភាពក្នុងឆ្នាំ ២០១៣ និងនាំចេញសេចក្តីសម្រេចសំរាប់ថវិការរដ្ឋនាពេលខាងមុខ។ នាបច្ចុប្បន្ន ខ្ញុំបានប្រគល់ឲ្យបណ្ដសមាជិករដ្ឋាភិបាលរួមជាមួយអ្នកជំនាញការស្រាវជ្រាវ និងនាំចេញ ដំណោះស្រាយ ដែលទាក់ទិនដល់បញ្ហាពោលខាងលើ៕”
Related
More






