យថាទស្យសហប្រតិបត្តិការវៀតណាម-រុស្ស៊ី
03/09/2013 10:31
VOV-សហព័ន្ធរុស្ស៊ីនិងវៀតណាមមានគ្រប់ឱកាសដើម្បីនាំតំលៃពាណិជ្ជកម្មទ្វេភាគីទទួលបានកំរិត២ម៉ឺនលានដុល្លារអាមេរិក

អង្គភាពអាជីវកម្មវៀតណាមបានយកចិត្តទុកដាក់ដល់ការចូលរួមអាជីវកម្មនិងដឹកជញ្ជូនឧស្ម័នដុត របស់រុស្ស៊ីមកវៀតណាម។ (vov) VOV-សហព័ន្ធរុស្ស៊ីនិងវៀតណាមមានគ្រប់ឱកាសដើម្បីនាំតំលៃពាណិជ្ជកម្មទ្វេភាគីទទួលបានកំរិត២ម៉ឺនលានដុល្លារអាមេរិកនាឆ្នាំ២០២០។ វិទ្យុសម្លេងប្រទេសរុស្ស៊ីបានដកស្រង់ការចាត់ទុករបស់អ្នកជំនាញការរុស្ស៊ីបានឲ្យដឹងថា នាបច្ចុប្បន្ន ប្រទេសទាំងពីរត្រូវការមានរបៀបទាក់ទងថ្មីមានគុណភាពជាងក្នុងទំនាក់ទំនង សេដ្ឋកិច្ចពាណិជ្ជកម្មនិងទំនាក់ទំនងវិនិយោគ។ តាមបណ្ដាអ្នកជំនាញការថា ទិសអាទិភាពគឺការបង្កើតបណ្ដាមណ្ឌលពាណិជ្ជកម្មសេរីជាមួយវៀតណាមដែលរុស្ស៊ីនឹងចូលរួមក្នុងក្របខ័ណ្ឌសម្ព័ន្ធភាពគយ ក៏ដូចជាអភិវឌ្ឍន៍បណ្ដាគំរោងការអាទិភាពបំពេញបន្ថែមចូលក្នុងបណ្ដាគំរោងការសហប្រតិបត្តិការដែលមានស្រាប់ សំដៅឆ្ពោះទៅការតុល្យភាពការយកចិត្តទុកដាក់និងផលប្រយោជន៍របស់ភាគី ទាំងពីរ។ បណ្ដាអ្នកជំនាញការរុស្ស៊ីបានចាត់ទុកថា វៀតណាមបានមានគំរោងការ ល្អ មុនបង្អស់ទាក់ទិនដល់វិស័យប្រេងឧស្ម័ន ជាមណ្ឌលសហប្រតិបត្តិការសំខាន់ រវាងរុស្ស៊ីនិងវៀតណាម។ បណ្ដាអង្គភាពអាជីវកម្មវៀតណាមបានយកចិត្តទុកដាក់ ដល់ការចូលរួមអាជីវកម្មនិងដឹកជញ្ជូនឧស្ម័នដុតរបស់រុស្ស៊ីមកវៀតណាម។ នា បច្ចុប្បន្នបរិមាណទុនវិនិយោគរបស់រុស្ស៊ីចូលមកវៀតណាមជាប្រាក់ប្រមាណ៤ ពាន់លានដុល្លារអាមេរិក ក្នុងពេលនោះពីវៀតណាមចូលទៅរុស្ស៊ីត្រឹមតែ៥រយលាន ដុល្លារអាមេរិក។ តាមការវាយតំលៃរបស់អ្នកជំនាញការថាការអភិវឌ្ឍន៍ក្នុងវិស័យ នេះមានចរិតលក្ខណៈសកម្មនិងមានមូលហេតុគ្រប់គ្រាន់ដើម្បីជឿជាក់ថា ដល់ឆ្នាំ២០២០បរិមាណទុនវិនិយោគទ្វេភាគីនឹងបានកើនឡើងជា២ដង៕
Related





