VOV WorldVOV World
នាយកដ្ឋានកិច្ចការបរទេស (VOV5) ជូនពរចូលឆ្នាំថ្មីនៅស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាម
06/04/2026 13:28
[VOVWORLD] - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់កម្ពុជា នៅរសៀលថ្ងៃទី ៦ ខែមេសា គណៈប្រតិភូនាយកដ្ឋានកិច្ចការបរទេស (VOV5) នៃវិទ្យុសំឡេងវៀតណាម ដឹកនាំដោយលោកស្រី ផ កឹម ហ័រ ប្រធាននាយកដ្ឋាន បានអញ្ជើញទៅជួបសម្តែងការគួរសមនិងជូនពរនៅស្ថានទូតកម្ពុជាប្រចាំទីក្រុងហាណូយ។
នាយកដ្ឋានកិច្ចការបរទេស (VOV5) ជូនពរចូលឆ្នាំថ្មីនៅស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាម
z7697366259368_7517d17bc192c53fdaabb58729591dc9.jpg លោកស្រី ផ កឹម ហ័រ ជូនពរលោកស្រីឯកអគ្គរាជទូត ទូច សុផារ័ត្ន និងមន្ត្រីនៃស្ថានទូតកម្ពុជាប្រចាំនៅវៀតណាម និងក្រុមគ្រួសារនូវសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច អញ្ជើញទទួលគណៈប្រតិភូមានលោកស្រី ទូច សុផារ័ត្ន ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសវៀតណាម និងមន្ត្រីនៃស្ថានទូត។ ក្នុងជំនួបនេះ លោកស្រី ផ កឹម ហ័រ ប្រធាននាយកដ្ឋានកិច្ចការបរទេស (VOV5) បានថ្លែងថា VOV5 បច្ចុប្បន្នគឺជាប៉ុស្តិ៍វិទ្យុការបរទេសជាតិដែលមានពហុភាសាច្រើនជាងគេបំផុតនៅក្នុងប្រទេសវៀតណាម ដោយផ្សាយនិងបង្ហោះព័ត៌មានជាភាសាបរទេសចំនួន ១២  ក្នុងនោះមានភាសាខ្មែរ និងកម្មវិធីមួយជាភាសាវៀតណាម ដោយនាំមកនូវព័ត៌មានដ៏ទូលំទូលាយអំពីប្រទេសវៀតណាមដល់មិត្តភក្តិអន្តរជាតិ និងសហគមន៍ប្រជាជនវៀត ណាមជាង ៦ លាននាក់នៅបរទេស។ z7697366247189_e2f5bebb52692d43deac41a62f3891a1.jpg នាយកដ្ឋានកិច្ចការបរទេស (VOV5) ជូនពរចូលឆ្នាំថ្មីនៅស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាម ទាក់ទងនឹងការផ្ទេរស្ថាប័នប្រព័ន្ធផ្សព្វផ្សាយជាតិចំនួនបី រួមមាន ទូរទស្សន៍វៀតណាម (VTV) វិទ្យុសំឡេងវៀតណាម (VOV) និងទីភ្នាក់ងារព័ត៌មានវៀតណាម (VNA) ជាអង្គភាពនៃគណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនិស្តវៀតណាម លោកស្រី ផ កឹម ហ័រ បានថ្លែងថា នាពេលខាងមុខ VOV ជាទូទៅ និង VOV5 ជាពិសេស នឹងបន្តលើកកម្ពស់ការអនុវត្តការផ្លាស់ប្តូរឌីជីថល និងផលិតកម្មវិធីដោយប្រើប្រាស់វិធីសាស្រ្ត និងខ្លឹមសារទំនើបៗ ដើម្បីព័ត៌មានអាចទៅដល់ទស្សនិកជនទាំងក្នុងស្រុក និងអន្តរជាតិ រួមទាំងប្រទេសកម្ពុជា។ លោកស្រី ផ កឹម ហ័រ បានសម្តែងក្តីសង្ឃឹមថា នាពេលអនាគត ស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាម នឹងពង្រឹងការសម្របសម្រួល និងការផ្លាស់ប្តូរព័ត៌មានជាមួយនាយកដ្ឋានកិច្ចការបរទេស ជាពិសេសក្នុងឱកាសខួបលើកទី ៦០នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២៧)។ z7698017019778_a24f86cf8554241102c7491e9b1360e0.jpg ទិដ្ឋភាពនៃជំនួប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០២៦ លោកស្រី ផ កឹម ហ័រ ប្រធាននាយកដ្ឋានកិច្ចការបរទេស បានជូនពរឆ្នាំថ្មីដល់លោកស្រីឯកអគ្គរាជទូត ទូច សុផារ័ត្ន ​​និងមន្ត្រីនៃស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាម និងក្រុមគ្រួសារនូវសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច។ z7697366239258_98a0a05b92ab6d6a007efb25979da820.jpg លោកស្រី ទូច សុផារ័ត្ន ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសវៀតណាម ជាការឆ្លើយតប លោកស្រីឯកអគ្គរាជទូត ទូច សុផារ័ត្ន បានថ្លែងអំណរគុណដល់គណៈប្រតិភូចំពោះការជូនពរ និងមនោសញ្ជេតនារបស់ប្រតិភូចំពោះមន្ត្រី បុគ្គលិកនៃស្ថានទូតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី។ លោកស្រី ឯកអគ្គរាជទូតបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ VOV5 ដែលមានការផ្សាយព័ត៌មានជាភាសាបរទេសចំនួន ១២ ក្នុងការរួមចំណែកផ្សព្វផ្សាយព័ត៌មាន និងរូបភាពនៃប្រទេសវៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ ក្នុងនោះមានប្រទេសកម្ពុជាដែលជាប្រទេសភូមិផង។ លោកស្រីឯកអគ្គរាជទូត ទូច សុផារ័ត្ន បានសម្តែងនូវបំណងប្រាថ្នា និងការត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយ VOV5 និងអង្គភាព VOV ផ្សេងទៀត ដោយធ្វើការរួមចំណែកជាក់ស្តែងឆ្ពោះទៅ ខួបអនុស្សាវរីយ៍លើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក៏ដូចជាការលើកកម្ពស់ទំនាក់ទំនងល្អរវាងវៀតណាម និងកម្ពុជានាពេលអនាគត៕
TAG
VOV/VOVWORLD/នាយកដ្ឋានកិច្ចការបរទេស/VOV5/ជូនពរចូលឆ្នាំថ្មី/ស្ថានទូតកម្ពុជា/ប្រចាំប្រទេសវៀតណាម

More