Tay Thien៖ ដំណើរវិលត្រឡប់ទៅទឹកដីដូនតាដ៏ពិសិដ្ឋ
08/04/2026 11:47
[VOVWORLD] - នៅក្នុងលំហព្រៃភ្នំ Tam Dao ដ៏ធំល្វឹងល្វើយ (ខេត្ត Phu Tho) មានតំបន់ដីមួយកន្លែងដែលធម្មជាតិ និងជំនឿបានលាយឡំជាមួយគ្នា។ នោះគឺជា Tay Thien។ Tay Thien មិនត្រឹមតែជាគោលដៅទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងជាដំណើរត្រឡប់ទៅរកឫសគល់វិញ ជាកន្លែងដែលមនុស្សរកឃើញភាពស្ងៀមស្ងាត់ក្នុងជីវភាពសម័យទំនើប។

Туристический комплекс Тэйтхиен представляет собой интегрированный культурно-туристический ансамбль, расположенный в чаше первобытного леса Тамдао. Фото: dulichphutho.gov.vn Tay Thien គឺជាតំបន់វប្បធម៌និងទេសចរណ៍ដែលមានទីតាំងស្ថិតនៅកណ្តាលព្រៃ Tam Dao។ (រូបថត៖ dulichphutho.gov.vn) ស្ថិតនៅប៉ែកខាងលិចនៃជួរភ្នំ Tam Dao ដោយមានចម្ងាយប្រហែល ៧០ គីឡូម៉ែត្រពីភាគពាយ័ព្យទីក្រុងហាណូយ Tay Thien តាំងពីយូរណាស់មកហើយត្រូវបានគេស្គាល់ជា មជ្ឈមណ្ឌលជំនឿសាសនាដ៏សំខាន់មួយនៃទឹកដីដូនតា Phu Tho ។ ទីនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំនឿគោរពបូជាព្រះមាតាជាតិ ដែលមានគុណបំណាច់ជួយស្តេចហ៊ុងស្ថាបនាប្រទេសជាតិ។ Канатная дорога Тэйтхиен проходит через горный район с живописными пейзажами «зелёных гор и чистых вод». Фото: VOV ការជិះកន្ត្រកខ្សែកាប Tay Thien ឆ្លងកាត់តំបន់ព្រៃភ្នំបៃតងដ៏ស្រស់ស្អាត។ (រូបថត៖ VOV) នៅ Tay Thien ជំនឿប្រជាប្រិយលាយឡំជាមួយព្រះពុទ្ធសាសនា ដើម្បីបង្កើតជាបរិយាកាសខាងវិញ្ញាណដ៏ពិសេសមួយ។ ទីនេះកំពុងតែអភិរក្សនិងថែរក្សាស្ថាបត្យកម្មសំខាន់ៗជាច្រើន។ លោកស្រី Le Thi Trinh មគ្គុទ្ទេសក៍ទេសចរណ៍នៃគណៈគ្រប់គ្រងកន្ត្រកខ្សែកាប Tay Thien បាននិយាយថា៖ “ តំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិនេះ មានប្រាសាទបុរាណចំនួន៣ដែលមាន អាយុកាលជាង ៨០០ ឆ្នាំមកហើយ ដែលត្រូវបានសាងសង់ឡើងក្នុងរាជកាល Ly និង Tran ។ ក្រៅពីនោះ មានប្រាសាទបុរាណជាច្រើនដែលរាយប៉ាយពីជើងភ្នំរហូតដល់ចង្កេះភ្នំ Thach Ban ។ មិនត្រឹមតែប៉ុណ្ណោះទេ ថែមទាំងមានអាសនៈដែលបានដំឡើងតាមជំនឿប្រជាប្រិយអំពីការគោរពបូជាព្រះម៉ែ ៣ អង្គ ៤ អង្គ ផងដែរ ” ។ នៅក្នុងលំហដ៏បរិសុទ្ធនោះ ប្រព័ន្ធប្រាសាទ និងវត្តអារាមបុរាណបានលេចចេញ ដែលទាក់ទាញភ្ញៀវទេសចរមួយចំនួនធំមកពីគ្រប់ទិសទី។ Tay Thien បានក្លាយជាគោលដៅដែលធ្លាប់ស្គាល់ដល់ក្នុងដំណើរទេសចរណ៍វប្បធម៌ - វិញ្ញាណ។ ភ្ញៀវទេសចរមិនត្រឹមតែមកគោរពបូជាប៉ុណ្ណោះទេ ថែមទាំងដើម្បីសម្របខ្លួនក្នុងបរិយាកាសដ៏សែនមនោរម្យទៀតផង។ លោក Nguyen Thanh Tung ជាអ្នកទេសចរម្នាក់មកពីទីក្រុងហាណូយ បានចែករំលែកអារម្មណ៍ថា៖ “ ថ្ងៃនេះខ្ញុំមានសំណាងល្អដែលបានមកទស្សនា Tay Thien ដែលជាតំបន់របស់ព្រះមាតា។ ចំណាប់អារម្មណ៍ដំបូងរបស់ខ្ញុំនៅពេលមកដល់ទីនេះគឺខ្យល់អាកាសបរិសុទ្ធ ហើយខ្ញុំមានអារម្មណ៍សុខសាន្តម៉ែនទែន”។ IMG_0831.jpeg តំបន់កេរ្តិ៍ដំណែលរមណីយដ្ឋាន Tay Thien ត្រូវបានទទួលស្គាល់ជាផ្លូវការ ជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ និងរមណីយដ្ឋានជាតិពិសេសក្នុងឆ្នាំ ២០១៥។ (រូបថត៖ VOV) ទេសភាពនៅទីនេះ លាតសន្ធឹងជាមួយនឹងព្រៃឈើបៃតង អូរត្រជាក់ និងផ្លូវថ្មក្រវិច ក្រវៀន តាមចង្កេះភ្នំ។ ទេសភាពនោះគឺជាលទ្ធផលនៃដំណើរការអភិរក្ស និងពង្រីកតម្លៃនៃ បេតិកភណ្ឌពីជំនាន់មួយទៅជំនាន់មួយ។ តំបន់កេរ្តិ៍ដំណែលរមណីយដ្ឋាន Tay Thien ត្រូវបានចាត់ថ្នាក់ជាកេរ្តិ៍ដំណែលថ្នាក់ជាតិក្នុងឆ្នាំ ១៩៩១ ហើយតំបន់នេះត្រូវបានទទួលស្គាល់ជាផ្លូវការ ជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ និងរមណីយដ្ឋានជាតិពិសេសក្នុងឆ្នាំ ២០១៥។ លោក Bui Xuan Truong នាយករងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Phu Tho បានឲ្យដឹងថា៖ “ ប្រព័ន្ធកេរ្តិ៍ដំណែលវប្បធម៌និងប្រវត្តិសាស្ត្រដ៏ក្រាស់ក្រែលនៃខេត្ត Phu Tho បច្ចុប្បន្ននេះ ត្រូវបានរួមបញ្ចូលពីខេត្ត Phu Tho និងខេត្ត Vinh Phuc ( ចាស់)។ ក្នុង នោះ ប្រព័ន្ធកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រត្រូវបានទទួលស្គាល់ជាថ្នាក់ជាតិ ក៏ដូចជាថ្នាក់ជាតិពិសេសផងដែរ។ នេះគឺជាចំណុចលេចធ្លោដ៏សំខាន់ សម្រាប់ភ្ញៀវទេសចរមកទីនេះ ដើម្បីបង្ហាញពីមនោសញ្ចេតនាចំពោះឫសគល់ជាតិ ក៏ដូចជាស្វែងយល់ពីលក្ខណៈដ៏វិសេសវិសាលនៃកេរ្តិ៍ដំណែលនានាក្នុងខេត្ត Phu Tho” ។ ក្រៅពីប្រព័ន្ធប្រាសាទ តំបន់កេរ្តិ៍ដំណែលរមណីយដ្ឋាន Tay Thien ក៏មានភាពលេចធ្លោដោយទេសភាពព្រៃភ្នំដ៏អស្ចារ្យផងដែរ។ ទឹកជ្រោះ Thac Bac ហូរចុះមក លាយឡំជាមួយសំឡេងអូរ ដែលបង្កើតជាផ្ទាំងគំនូរដ៏ស្រស់បំព្រង។ ពីទឹកដីពិសិដ្ឋមួយក្នុងជំនឿប្រជាប្រិយ Tay Thien សព្វថ្ងៃនេះបានក្លាយជាផ្នែក មួយដែលមិនអាចខ្វះបាននៃផែនទីទេសចរណ៍របស់ខេត្ត Phu Tho ។ ប៉ុន្តែប្រការដ៏មានតម្លៃបំផុតមិនត្រឹមតែស្ថិតនៅក្នុងទេសភាព ឬស្ថាបត្យកម្មប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅក្នុងអារម្មណ៍ដែលវានាំមកជូន។ នោះគឺជាអារម្មណ៍ដ៏សុខសាន្តត្រាណ ជាគ្រាដ៏ស្ងប់ស្ងាត់ដែលកម្ររកឃើញនៅកន្លែងផ្សេងទៀតនោះឡើយ៕
TAG
VOV/VOVWORLD/Tay Thien/ទេសចរណ៍/វប្បធម៌/វៀតណាម/បេតិកភណ្ឌ/វិញ្ញាណ
Related








