វិហារ Kinh Duong Vuong-កន្លែងដែលរក្សាទុកនិង ពង្រីកបណ្តាតំលៃវប្បធម៌នៃតំបន់ដី Bac Ninh។
21/05/2014 08:12
មណ្ឌលកេរ្តិ៍ដំណែលKinh Duong Vuongគឺស្ថិតនៅភូមិ A Luខែត្រBac Ninh ភាគខាងជើងវៀតណាម ។រមណីយ៍ ដ្ឋានដោយមានវិហារនិងចេតិយ Kinh Duong Vuongជា ផ្នែក១នៃបេតិកភណ្ឌជាតិរបស់វៀតណាម។ដោយហេតុ នេះ មណ្ឌលកេរ្តិ៍ដំណែលKinh Duong Vuongបានទាក់ទាញភ្ញៀវទេសចរនៅក្នុង និងក្រៅប្រទេសជាច្រើកុះករមកទស្សនាជាពិសេសជនវៀតណាមដែលមកស្វែង យល់អំពីប្រភពដើមរបស់ប្រជាជាតិ។

វិហារ Kinh Duong Vuong-(រូបថតVOV) Vovworld- តាមដំណាលថា៖Kinh Duong Vuongជាអ្នកដែលបានបង្កើតរដ្ឋXich Quy-ជារដ្ឋខ្ពស់បំផុតដើមដំបូងរបស់ប្រជាជនវៀតណាមនាឆ្នាំ២៨៧៩មុនគ្រឹះសករាជ។ Kinh Duong Vuongក៍ជាឪពុករបស់Lac LongQuanផងដែរ។ ប្រជាជនវៀតណាម គ្រប់រូបសុទ្ធតែដឹងរឿងព្រេងស្តីពីឪពុកLac Long Quan យក ម្តាយ Au Co កើតចេញ ជាពងបាន១០០ ញាស់ជាកូនប្រុស១០០(ក្នុងនោះមានបណ្តា ស្តេច Hung )បង្កើតជា បណ្តាជនជាតិ ក្នុងសហគមន៍វៀតណាម។ ក្នុងអារម្មណ៏ប្រជាជនវៀតណាម បណ្តា ស្តេចHung បាន បង្កើតឡើង រដ្ឋVan Lang-ជារដ្ឋដើមដំបូងរបស់ប្រជាជនវៀតណាម។ ហារធ្វើសក្ការះបូជាKinh Duong Vuong Lac Long Quan និង Au Co (រូបថតVOV) ភូមិ A Luជាភូមិបុរាណតែមួយគត់នៅវៀតណាមមានចេតិយនិងវិហារធ្វើសក្ការះបូជា Kinh Duong Vuong Lac Long Quan និង Au Co ។ស្ថិតនៅលើកូនភ្លឺក្បែរមាត់ទន្លេ ចេតិយKinh Duong Vuong ត្រូវបានព័ទ្ឋជំវិញដោយដើមឈើចំណាស់។ចេតិយដែល ត្រូវបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយអាណានិគមបារាំងក្នុងរយះកាលឆ្នាំ១៩៤៩និង ១៩៥២ត្រូវបានជួសជុលកែលំអរឡើងវិញនាឆ្នាំ១៩៧១។ដល់ឆ្នាំ២០០០វិហារធ្វើសក្ការះ បូជាKinhDuong Vuong Lac Long Quan និង Au Co ត្រូវបានសាងសង់ឡើងតាមក្បូក្បាច់ រចនាប្រពៃណី។សំណង់នេះរួមមានអាគារខាងមុខ អាគារនៅកណ្តាលនិងអាគារខាង ក្រោយ។លោកស្រី Thanh Mai -ភ្ញៀវទេសចរ១នាក់មកពីទីក្រុងហាណូយចែករំលែកថា៖ “ នេះជាលើកទី២ហើយដែលខ្ញុំមកទស្សនានិងអុធធុប នៅវិហារ Kinh Duong Vuong។ពេលមកដល់ទីនេះម្តងៗខ្ញុំត្រូវបានស្វែងរកវប្បធម៌និងសម្រស់ស្អាតនៃវិហារ។លើកនេះ ខ្ញុំទៅទស្សនាជាមួយកូនប្រុស។ខ្ញុំមានបំណងថា៖កូនខ្ញុំយល់បន្ថែមប្រភពដើមនិងតំលៃ វប្បធម៌ដ៍ស្អាតនៃប្រទេសជាតិនិយាយរួមនិងវិហារនេះនិយាយដោយឡែក។ខ្ញុំសង្ឃឹម ថា៖វិហារនិងវត្ថុបុរាណនឹងបានអភិរក្សដ៍ល្អដើម្បីជំនាន់ក្រោយៗ។” តាមរយះពេលវេលាវិហារនិងចេតិយ Kinh Duong Vuongនៅថែរក្សាបានបណ្តាវត្ថុដ៍ថ្លៃថ្នូ ដែលក្នុងនោះមានក្រិត្យផ្ទាំងសិលាចារិតឬពាក្សប្រដូច។លោកBien Xuan Sang អ្នកភូមិA Lu១នាក់អោយដឹងថា៖“ យើងខ្ញុំមានមោទនភាពជាកូនចៅLac Hong។ដោយហេតុនេះ យើងខ្ញុំខិតខំប្រឹងប្រែងអភិរក្សមរតកនានាដែលជីដូនជីតាបានបន្សល់ទុកមក។ទោះបី ជាផ្នែកមួយចំនួននៃសំណង់ដែលបំផ្លាញដោយសង្រ្គាម បណ្តាវត្ថុបុរាណនៅបានថែរ ក្សាដដែល។ “ ពិធីបុណ្យ Kinh Duong Vuongត្រូវបានបាបរៀបចំឡើងនាថ្ងៃទី១៦ខែ ទី១តាមចន្ទគតិ ( រូបថតVOV) ពិធីបុណ្យ Kinh Duong Vuongត្រូវបានបាបរៀបចំឡើងនាថ្ងៃទី១៦ខែទី១តាមចន្ទគតិ ក្នុងបំណងប្រជាជននិងជនវៀតណាមនៅឯបរទេសរំលឹកគុណរបស់ជីដូនជីតា។ពិធី បុណ្យនៅជា
Related








