VOV WorldVOV World
យុទ្ធជនសាបព្រួសគ្រាប់ពូជនៃចំណេះដឹងនៅលើកោះដាច់ស្រយាល
02/04/2026 08:45
[VOVWORLD] - ចាកចេញពីសភាពអ៊ូអរនៃជីវភាពរស់នៅក្នុងទីក្រុង និងទុកសុភមង្គលផ្ទាល់ខ្លួនមួយអន្លើ អស់រយៈពេល ១៦ ឆ្នាំកន្លងមកនេះ វរៈសេនីយ៍ទោ ត្រឹន ប៊ិញ ភុកបានសាងសង់សាលារៀនមេត្តាធម៌នៅលើកោះ ហោន ជួយ) ខេត្ត កាម៉ៅ ដោយបំភ្លឺអនាគតសម្រាប់ប្អូនៗ កុមារដែលរស់នៅឆ្ងាយពីដីគោក។
យុទ្ធជនសាបព្រួសគ្រាប់ពូជនៃចំណេះដឹងនៅលើកោះដាច់ស្រយាល
vov5_con_nguoi-anh_1_1.jpg លោកវរសេនីយ៍ទោ ត្រឹន ប៊ិញ ភុក បានស្ម័គ្រចិត្តស្នាក់នៅលើកោះហោន ជួយ ដើម្បីបង្រៀនកុមារ (រូបថត៖ ហ៊ុយ យ៉េន ត្រាង/VOV5) ង្វៀន ង៉ុក ហឿង និងគីម ហ័ង ខាង ជាប្អូនតូចពីរនាក់ កើតមកនិងធំដឹងក្តីនៅលើកោះ ហោន ជួយ ដែលជាកោះមួយក្នុងចំណោមកោះសំខាន់ៗ នៅភាគនិរតីនៃប្រទេស វៀតណាម។ ទោះបីជា ខាងនិងហឿង កំពុងសិក្សានៅកម្រិតពីរផ្សេងគ្នាក៏ដោយ ប៉ុន្តែពួកគេនៅតែអង្គុយរួមក្នុងថ្នាក់ពិសេសជាមួយគ្នា ដោយវរៈសេនីយ៍ទោ ត្រឹន ប៊ិញ ភុក បង្រៀនដោយផ្ទាល់។ នេះគឺជាថ្នាក់រៀនសប្បុរសធម៌ នៅប៉ុស្តិ៍ការពារព្រំដែន ហោន ជួយ។ ថ្នាក់នេះមានសិស្សចំនួន ១១ នាក់ ប៉ុន្តែត្រូវបានបែងចែកជា ៤ កម្រិត៖ ថ្នាក់ទី ១, ៣, ៤ និង ៥។ នៅក្នុងបន្ទប់តូចមួយ ដែលមានទីតាំងនៅពាក់កណ្តាលភ្នំ មានក្តារខៀនចំនួនបី ត្រូវបានព្យួរនៅជ្រុងបី ផ្សេងគ្នា តុនិងកៅអីត្រូវបានរៀបចំជាប់ៗគ្នា  ហើយក្រុមសិស្សនីមួយៗ បែរមុខទៅក្តារខៀនដើម្បីតាមដានមេរៀនរបស់ខ្លួន។ វរៈសេនីយ៍ទោ ត្រឹន ប៊ិញ ភុក បាននិយាយថា៖ 
TAG
VOV/VOVWORLD/យុទ្ធជន​/កងទ័ព​ប្រជាជន​/ការអប់រំ​/កោះដាច់ស្រយាល

More