VOV WorldVOV World
១១៥ ឆ្នាំនៃរោងមហោស្រពហាណូយ - ដំណាលរឿងតាមរយៈពន្លឺនិងបច្ចេកវិទ្យា
06/12/2025 07:32
(VOVWORLD) - ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ រោងមហោស្រពហាណូយបានបិទទ្វារការសម្តែងប្រចាំថ្ងៃរបស់ខ្លួនជាបណ្តោះអាសន្ន ដើម្បីក្លាយជាឆាកល្ខោនផ្ទាល់ខ្លួន។ លំហទាំងមូលចាប់ពីសាលធំ ជណ្តើរ រហូតដល់ដំបូលត្រូវបាន "ភ្ញាក់ឡើង" ដោយពន្លឺ រូបភាព និងសំឡេង ដោយបង្ហាញឡើងវិញ នូវលំនឹកជាង១សតវត្ស នៃបេតិកភណ្ឌស្ថាបត្យកម្មដ៏ពិសេសវិសាលនេះ។ គម្រោង "១១៥ ឆ្នាំនៃរោងមហោស្រពនិទានរឿង - បេតិកភណ្ឌនិយាយតាមរយៈពន្លឺ និងបច្ចេកវិទ្យា" គឺជាគំរូត្រួសត្រាយក្នុងការនិទានរឿងបេតិកភណ្ឌតាមរយៈបច្ចេកវិទ្យា ដែលបង្ហាញថា ការអភិរក្សមិនត្រឹមតែជាការរក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យរស់ឡើងវិញ និងការរីកសាយភាយតម្លៃតាមរយៈភាពច្នៃប្រឌិតឌីជីថលផងដែរ។
១១៥ ឆ្នាំនៃរោងមហោស្រពហាណូយ - ដំណាលរឿងតាមរយៈពន្លឺនិងបច្ចេកវិទ្យា
"លំហប្រវត្តិសាស្ត្រ និងអនុស្សាវរីយ៍ទីក្រុងហាណូយ" បង្ហាញឡើងវិញនូវរូបភាព និងព្រឹត្តិការណ៍សំខាន់ៗនៃរដ្ឋធានីក្នុងសម័យសង្គ្រាម។ ចូលរួមក្នុងគម្រោងនេះ ទស្សនិកជនមិនអង្គុយលើកៅអីពណ៌ក្រហមទេ ប៉ុន្តែប្រែក្លាយទៅជាតួអង្គនៅក្នុងរឿងនៅឯការតាំងពិព័រណ៍ដោយផ្ទាល់។ លោក ង៉ូ សួនមិញ (Ngô Xuân Minh) នាយកក្រុមហ៊ុន Hexogon វៀតណាម ដែលជាដៃគូរបស់រោងមហោស្រពហាណូយក្នុងគម្រោងនេះ បានចែករំលែកថា៖
TAG
VOV/VOVworld/រោងមហោស្រពហាណូយ/ដំណាលរឿង/បច្ចេកវិទ្យាពន្លឺ​

More