VOV WorldVOV World
ពិព័ណអំពីយានអគ្គិសនីទីក្រុងហាណូយ-អតីតកាលនិងអនាគតកាល
04/10/2013 10:31
Vovworld-ពិព័ណ “យានអគ្គិសនីទីក្រុងហាណូយ- អតីតកាលនិងអនាគត​កាល” ដែលបានបង្កើតឡើង វិញនូវរូបភាពយានអគ្គិសនីក្នុងអតីតកាលនិងឧទ្ទេស នាមរូបភាពយាន​អគ្គិសនិនាពេលអនាគតរបស់ទីក្រុង ហាណូយកំពុងប្រព្រឹត្តទៅនៅអាគ៌ាពិព័ណលេខ៤៥វិថី Hang Bai ទីក្រុង ហាណូយ។​ នេះជាព្រឹត្តិការណ៍ដោយមន្ទីវប្បធម៍-កីឡានិងទេសចរណ៍ ទីក្រុងហាណូយរៀបចំឡើងក្នុងឱកាសរំលឹកខួបលើកទី៥៩នៃទិវា​រំដោះ រដ្ឋធានី (ទី១០តុលា)។​ ពិព័ណបានឧទ្ទេសនាមចំណុចវប្បធម៍ដ៏វិសេស​វិសាល​ប្រពៃណីរបស់ទីក្រុងហាណូយនិងភាពទំនើបរបស់រដ្ឋធានីនាបច្ចុប្បន្ន តាម រយៈការច្នៃប្រឌិតរបស់ក្រុម Digital ហាណូយ។
ពិព័ណអំពីយានអគ្គិសនីទីក្រុងហាណូយ-អតីតកាលនិងអនាគតកាល
ពិព័ណអំពីយានអគ្គិសនីទីក្រុងហាណូយ-អតីតកាលនិងអនាគតកាល (VOV)         Vovworld- មកនឹងពិព័ណ ទស្សនិកជនហាក់ដូចជាឈានចូលបរិយាកាស ពិតមួយដោយរូបភាពនៃបណ្ដាយានអគ្គិសនីដែលជាភាពវិសេសវិសាល និមិត្តរូប មួយនិងជា​ ព្រលឹងមួយចំណែករបស់វិថីទីក្រុងហាណូយមុននេះ។ រូបថត 3D ចំនួន៣១ផ្ទាំងបាន​បង្កើតឡើងវិញនូវរូបភាពនៃបណ្ដាញខ្សែយានអគ្គិសនីទីក្រុង ហាណូយនាចុងសតវត្សទី១៩ដើមសតវត្សទី២០ក្នុងនោះខ្សែនៅបឹង Hoan Kiem ជាមជ្ឈមណ្ឌល ខ្សែរយានអគ្គិសនី៦ទៀតទៅវិថី ​Yen Phu, ផ្សារ Buoi, Cau Giay, Ha Dong, ផ្សារ Mo និងវិថី Vong។​ រូបភាពស្និទ្ធស្នាលទាំងនេះអំពីទីក្រុងហាណូយ បុរាណមួយបានត្រឡប់មកក្នុង​មេម័ររបស់ប្រជាជនទីក្រុងហាណូយ្មនាក់ៗ។ លោក Doan Xuan Kinh នៅវិថី Tran Phu ទីក្រុងហាណូយបានចែករំលែកថា៖         “ទីក្រុងហាណូយមុននេះត្រឹមតែមានខ្សែយានអគ្គិសនីចំនួន៦។​ ខ្ញុំមានចំណាប់ អារម្មណ៍ខ្លាំងចំពោះការធ្វើដំណើរ​តាមខ្សែផ្លូវពី បឹង Hoan Kiem ទៅ Ha Dong ​ពីព្រោះ នេះជាកំណាត់ផ្លូវដ៏វែងជាងគេ។​ទីក្រុងហាណូយមុននេះតូចណាស់ ការធ្វើដំណើរ ឆ្លង​ទួល Dong Da គេបានឃើញទេសភាពជនបទហើយ។ យានអគ្គិសនីជាផ្នែក​ វិសេស​វិសាលរបស់ទីក្រុងហាណូយ។”         ដើម្បីមានបរិយាកាសពិសេសនោះ ត្រូវគិតដល់ការខំប្រឹងប្រែងរបស់ក្រុម Digital ទីក្រុងហាណូយ រួមមានមិត្តវ័យក្មេងមានទឹកចិត្តស្រឡាញ់ទីក្រុង​ហាណូយ​ ដោយស្ថាប័ត្យករ Nguyen Van Quang ធ្វើជាប្រធាន។ ក្រុមបានរលឹកស្នូរយាន​អគ្គិសនីដោយការប្រើប្រាស់បច្ចេកវិទ្យា 6D ដើម្បីកសាងរូបភាពយានអគ្គិសនី​ក្នុង​អតីតកាលនិងអនាគតកាល។ បច្ចេកវិទ្យាទំនើបពហុទិសបានបង្កើតការចាប់​អារម្មណ៍យ៉ាងខ្លាំងក្លានិងទាក់ទាញការយកចិត្តទុកដាក់និយមចូលចិត្តពីមិត្ត​វ័យ ក្មេងជាច្រើន។ មិត្ត Nguyen Thuy Trang និសិត្សមហាវិទ្យាល័យស្ថាប័ត្យកម្មហាណូយ បានសំណេះ​សំណាលក្រោយពីមកទស្សនាពិព័ណថា៖         “ខ្ញុំពេញចិត្តណាស់ពេលបានទស្សនាពិព័ណនេះ។ ពិព័ណនេះមានភាពថ្មីថ្មោង​បើប្រៀបនឹងបណ្ដាពិព័ណមុននេះអំពីទីក្រុងហាណូ។ នៅទីនេះ ខ្ញុំបានយល់បន្ថែម​អំពីបច្ចេកវិទ្យាពន្លឺ។​ ខ្ញុំអាចឃើញរូបភាពទីក្រុងហាណូយដោយបច្ចេកវិទ្យា 3D។”         ពិព័ណទទួលបានការយកចិត្តទុកដាក់មិនត្រឹមតែទស្សនិកជនក្នុងប្រទេស​ ប៉ុណ្ណោះទេ ថែមទាំងភ្ញៀវទេសចរណ៍បរទេសមកទស្សនាទីក្រុងហាណូយទៀត ផង។ បងស្រី Sarah Bay មកពីដាណឺម៉ាក់បានចែករំលែកថា៖         “នៅទីក្រុង Copenhagen ដាណឺម៉ាក់ ធ្លាប់មានយានអគ្គិសនិដូច្នេះ។ ជា​ជន បរទេសមកទស្សនាទីក្រុងហាណូយ ខ្ញុំគិតថាយានអគ្គិសនីជាចំណុចពិសេសនិង​គួរឲ្យចាប់អារម្មណ៍របស់ទីក្រុងហាណូយ។”         រីឯស្ថាប័ត្យករ Nguyen Van Quang ប្រធានក្រុម Digital ទីក្រុងហាណូយ បាន​ឲ្យ ដឹងថា៖         “ការរៀបចំពិព័ណនេះជាផ្នែកមួយរបស់ក្រុមរបស់យើងខ្ញុំនោះគឺបង្កើតឡើង វិញមណ្ឌលវិថីបុរាណទាំង៣៦របស់ទីក្រុង​ហាណូយដើម្បីប្រជាជនគ្រប់រូបអាចចូល ទីនោះ ឃើញបរិយាកាសវិថីបុរាណក៏ដូចជាត្រឡប់មកបច្ចុប្បន្នកាល។ ​ពិព័ណ​លើកនេះបានប្រមូលផ្ដុំទៅលើប្រធានបទយានអគ្គិសនី។ គំនិតសំខាន់គឺចង់​ឧទ្ទេសនាមជាមួយមហាជនភាពស្អាតខាងវប្បធម៍របស់ប្រជាជនទីក្រុងហាណូយ អំពីបរិយាកាសយានអគ្គិសនីបុរាណទន្ទឹមនឹងនោះឧទ្ទេសនាមជាមួយមហាជន​បណ្ដាខ្សែផ្លូវយានអគ្គិសនីក្រោមដីនិងលើអាកាសរបស់ទីក្រុងហាណូយដែលនឹង បានសាងសង់នាពេលខាងមុខ។”         ពិព័ណ “យានអគ្គិសនីទីក្រុងហាណូយ អតីតកាលនិងអនាកតកាល” បាន​នាំ​មកឲ្យទស្សនិកជននូវការចាប់អារម្មណ៍យ់ាងជ្រាលជ្រៅក៏ដូជាការចាប់អារម្មណ៍​ពិតអំពីទីក្រុងហាណូយមួយនៅអតីតកាល ជាមួយរូបភាពយានអគ្គិសនីដែលបាន​ផ្សាភ្ជាប់នឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ ពិព័ណជាស្ពានតភ្ជាប់​ដោយ​រូបភាពជួយឲ្យប្រជាជនពិសេសគឺជួយមជ្ឈដ្ឋានជនវ័យក្មេងយល់និងគោរពរបៀបរស់ នៅពោពេញទៅដោយវប្បធម៍និងភាពស្អាតប្រវត្តិសាស្ត្ររបស់រដ្ឋធានីហាណូយ​ក្នុងសតវត្សកន្លងមក៕

More