ហាណូយ ដំណើរប្រែផ្លាស់តាមរយៈស្ថាបត្យកម្មបារាំង
19/07/2025 09:41
(VOVWORLD) - ជ្រាបចូលទីក្រុងហាណូយកាលពី ១០០ ឆ្នាំមុន ស្ថាបត្យកម្មអ៊ឺរ៉ុប ជាពិសេសស្ថាបត្យកម្មបារាំង តាមរយៈដៃរបស់ជាងក្នុងស្រុកបាននាំយកនូវលក្ខណៈវប្បធម៌ដោយឡែករបស់វៀតណាម។ ឆ្លងកាត់រយៈពេលពីរសតវត្សជាមួយប្រជាជនហាណូយ ស្ថាបត្យកម្មបារាំងបានបង្កប់ក្នុងនោះគឺរចនាបថ ម៉ូដផ្ទះ របស់ប្រជាជនហាណូយ ជាតំណភ្ជាប់លំអតីតកាល និងអនាគតនៃទីក្រុងដ៏រស់រវើក ប៉ុន្តែបង្កប់ដោយភាពរុងរឿងផង និងបុរាណផងដែរ។
“សម្រាប់ខ្ញុំ ទីក្រុងហាណូយគឺស្រស់ស្អាតបំផុតនៅពេលព្រឹកព្រលឹម។ ខ្ញុំចូលចិត្ត គយគន់ទីក្រុងហាណូយនៅពេលនេះ ខ្ញុំឃើញផ្ទះចាស់ៗដែលមានស្ថាបត្យកម្មដ៏ពិសេស មានដំបូលប្រក់ក្បឿងទឹកថ្នាំលាបចាស់ៗ ដុះស្លែ ហើយអ្នករស់នៅក្នុងផ្ទះទាំងនោះដើរយឺតៗនៅរានហាលដើម្បីហាត់ប្រាណ ឬទទួលអារម្មណ៍ស្ងប់ស្ងាត់តាមដងផ្លូវ។ ទាំងនេះគឺជាលក្ខណៈពិសេសរបស់ហាណូយ ”។ នេះជាការសំណេះសំណាលរបស់លោក Pham Hoang Chien ជាអ្នករស់នៅទីក្រុងហាណូយ។ សម្រាប់លោក ផ្ទះស្ថាបត្យកម្មបារាំងដែលមានស្រមោលពណ៌លឿងខុសៗគ្នា ធ្វើឱ្យផ្លូវនានាក្នុងទីក្រុងហាណូយមានភាពស្រស់ស្អាតដោយឡែកពីគេ។ នោះគឺភាពឡើងចុះ និងលក្ខណៈបុរាណនៃទីក្រុងហាណូយដ៏ចំណាស់។ រោងមហោស្រពទីក្រុងហាណូយ ត្រូវបានសាងសង់រួចរាល់ក្នុងឆ្នាំ ១៩១១ ។ រូបថត៖ Quang Hung/vovgiaothong.vn ទីក្រុងហាណូយមានវិថីបុរាណនិងវិថីចាស់ៗ (ត្រូវបានគេស្គាល់ថាជាទីប្រជុំជន់បារាំង) ដែលនៅតែរក្សាបាននូវស្នាដៃជាច្រើនដែលត្រូវបានចាត់ទុកថាជាបេតិកភណ្ឌដ៏មានតម្លៃនៃស្ថាបត្យកម្មរបស់រដ្ឋធានី។ ជាង ១០០ ឆ្នាំមុន ស្ថាបត្យកម្មលោកខាងលិច រួមទាំងស្ថាបត្យកម្មបារាំង ត្រូវបានជ្រាបចូលទីក្រុងហាណូយ ប៉ុន្តែត្រូវបានធ្វើមូលដ្ឋានីយកម្ម និងក្លាយជាស្ថាបត្យកម្មឥណ្ឌូចិន។ រចនាសម្ព័ន និងសមាមាត្រនៃស្នាដៃធ្វើតាមវិមាត្ររបស់បារាំង ប៉ុន្តែរចនាបថតុប់តែងលម្អិត មានលក្ខណ់វប្បធម៌ភូមិសាស្ត្រ រួមផ្សំជាមួយស្ថាបត្យកម្មសមរភូមិនៃរាជវង្សង្វៀនផងដែរ។ ឆ្លងកាត់រយៈពេលឡើងពេលចុះនៃប្រវត្តិសាស្ត្រនិងពេលវេលា រចនាបថស្ថាបត្យកម្មនេះនៅតែត្រូវបានអភិរក្ស ដើម្បីលើកកំពស់រូបភាពទំនើបនៃទីក្រុងហាណូយ។ ស្ថាបត្យករ Tran Huy Anh បាននិយាយថា៖
Related








