VOV WorldVOV World
ខេត្តក្វាងនិញធ្វើវារីវប្បកម្មសម្របខ្លួនទៅនឹងគ្រោះមហន្តរាយធម្មជាតិ
20/12/2025 06:34
(VOVWORLD) - ព្យុះទីហ្វុងយ៉ាហ្គីក្នុងខែកញ្ញា ឆ្នាំ២០២៤ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់កសិករប្រកបមុខរបរវារីវប្បកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស វិនដុន ខេត្តក្វាងនិញ នៅពេលដែលរលកកម្ពស់រាប់សិបម៉ែត្របានបោកបក់ រសាតអណ្តែតទ្រព្យសម្បត្តិរបស់អ្នកនេសាទរាប់រយនាក់ដែលចូលរួមក្នុងការធ្វើវារីវប្បកម្មនៅសមុទ្រ។ មិនអាចនឹកស្មានដល់ថាមួយឆ្នាំមុននេះ ទីតាំងនេះ គឺជាកន្លែងរងការបំផ្លិចបំផ្លាញ និងស្ងាត់ជ្រងំ ខណៈពេលដែលឥឡូវនេះ សកម្មភាពចិញ្ចឹមត្រីនៅទីនេះបានវិលត្រឡប់មករកភាពធម្មតាវិញ។
ខេត្តក្វាងនិញធ្វើវារីវប្បកម្មសម្របខ្លួនទៅនឹងគ្រោះមហន្តរាយធម្មជាតិ
នៅពេលដែលព្យុះទីហ្វុងយ៉ាហ្គីវាយប្រហារ អ្នកគ្រប់គ្រងកសិដ្ឋានវារីវប្បកម្មរបស់ក្រុមហ៊ុនភាគហ៊ុន STP គ្រុបបានជួបប្រទះនឹងពេលវេលាដ៏គួរឱ្យភ្ញាក់ផ្អើលមួយ នៅពេលដែលប្រព័ន្ធទ្រុងទាំងមូលសម្រាប់ចិញ្ចឹមសារ៉ាយសមុទ្រ និងត្រីត្រូវបានគោះចេញពីយុថ្ការបស់វា ហើយរសាត់បាត់ទៅនៅពេលយប់ងងឹត។ ពួកគេគិតថា ខ្លួននឹងខាតបង់ប្រាក់រាប់ពាន់លានដុង ប៉ុន្តែដោយសារមានប្រព័ន្ធកាមេរ៉ាសុវត្ថិភាពដែលបានដំឡើងនៅលើក្បូន អ្នកបច្ចេកទេសបានរកឃើញទិសដៅនៃការរសាត់យ៉ាងឆាប់រហ័ស កំណត់ទីតាំងតំបន់នោះ ហើយទាញប្រព័ន្ធទាំងមូលវិលត្រឡប់ទៅទីតាំងដើមវិញ។ លោកស្រី Nguyen Thi Hai Binh អគ្គនាយិកាក្រុមហ៊ុន STP បានចែករំលែកថា៖ 
TAG
VOV/VOVworldុំ​ខេត្តក្វាងនិញធ្វើវារីវប្បកម្មសម្របខ្លួនទៅនឹងគ្រោះមហន្តរាយធម្មជាតិ

More