VOV WorldVOV World
កម្មាភិបាលនៅជនបទខេត្តក្វាងនិញសម្របខ្លួនយ៉ាងសកម្មជាមួយនឹងអាជ្ញាធរឌីជីថល
27/12/2025 06:34
(VOVWORLD) - ខេត្តក្វាងនិញ បច្ចុប្បន្នជាតំបន់កំពុងនាំមុខគេលើទូទាំងប្រទេសក្នុងដំណើរការនាំយកបច្ចេកវិទ្យាឌីជីថលមកកាន់សហគមន៍ ជាពិសេស នៅតំបន់ជនបទ។ ប្រការនេះបង្ហាញថា ការផ្លាស់ប្តូរឌីជីថលមិនត្រឹមតែសម្រាប់ទីក្រុងធំៗប៉ុណ្ណោះទេ ប៉ុន្តែអាចក្លាយជា "កម្លាំងចលករថ្មី" សម្រាប់តំបន់ជនបទ តំបន់ព្រៃភ្នំនិងកោះសមុទ្រ ប្រសិនបើកម្មាភិបាលមូលដ្ឋានម្នាក់ៗ រៀនសូត្រ និងសម្របខ្លួនយ៉ាងសកម្ម។
កម្មាភិបាលនៅជនបទខេត្តក្វាងនិញសម្របខ្លួនយ៉ាងសកម្មជាមួយនឹងអាជ្ញាធរឌីជីថល
នៅមជ្ឈមណ្ឌលវប្បធម៌ភូមិ ថុងញ៉ាត (Thống Nhất) ក្នុងឃុំ ហៃឡាង (Hải Lạng)  វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យា ដែលត្រូវបានអ្នកភូមិហៅថា  “អក្ខរកម្មឌីជីថលសម្រាប់ប្រជាជនទាំងមូល” តែងតែធ្វើឡើងក្នុងបរិយាកាសរីករាយ។ ថ្នាក់ពិសេសនេះ រួមមានមនុស្សចាស់យ៉ាងច្រើន ដែលប្រើប្រាស់កម្មវិធី VNeID ក្នុងការទូទាត់ដោយមិនប្រើសាច់ប្រាក់ ឬការអានសេចក្តីជូនដំណឹងនៅលើក្រុម Zalo និងហ្វេសប៊ុកជាលើកដំបូង។ កម្លាំងយុវជនក្នុងភូមិបានក្លាយជា "ក្រុមបច្ចេកវិទ្យាឌីជីថល" ដោយណែនាំផ្ទាល់សម្រាប់ប្រជាជនម្នាក់ៗ។ ចាប់តាំងពីដើមឆ្នាំមក ខេត្តក្វាងនិញបានរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលសម្រាប់កម្ភិបាល មន្ត្រីរដ្ឋ និងប្រជាជនរាប់ម៉ឺននាក់ ដោយរួមចំណែកបង្កើតទម្លាប់ក្នុងលំហឌីជីថល។ រូបថត៖ Vu Mien/VOV-ភាគឦសាន លោក ហ្វាម ហុងផុង (Phạm HỒng Phong) អាយុ ៧៥ ឆ្នាំ អនុលេខាសាខាបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សភូមិថុងញ៉ាត កំពុងបន្សំានឹងការបញ្ចូលរបាយការណ៍លើកម្មវិធី "រណសិរ្សឌីជីថល”។ លោកបានចែករំលែកដោយស្មោះត្រង់ថា៖
TAG
VOV/VOVworld/កម្មាភិបាល/ជនបទ/ខេត្តក្វាងនិញ/អាជ្ញាធរឌីជីថល

More