អភិវឌ្ឍធនធានមនុស្សក្នុងឧស្សាហកម្មបន្ទះឈីប semiconductor របស់វៀតណាម
08/10/2024 06:26
(VOVWORLD) - យុទ្ធសាស្ត្រអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍រហូតដល់ឆ្នាំ ២០៣០ បានកំណត់បច្ចេកវិទ្យាផលិតបន្ទះឈីប microcontroller និងគ្រឿងបន្លាស់ semiconductor ជាបច្ចេកវិទ្យាស្នូលមួយ ដែលតម្រង់ទិសសម្រាប់ការអភិវឌ្ឍក្នុងទសវត្សរ៍ខាងមុខ ជាមួយនឹងគោលដៅរបស់ឧស្សាហកម្ម semiconductor គឺសម្រេចបានពី ២០ ដលើ៣០ ពាន់លានដុល្លារក្នុងឆ្នាំ ២០៣០ និងក្លាយជាម្ចាស់បច្ចេកវិទ្យាពីបរទេសចូលមកវៀតណាម។ ដើម្បីសម្រេចបាននូវគោលដៅនេះ វៀតណាមត្រូវការវិស្វករយ៉ាងតិច ៥ម៉ឺននាក់នៅឆ្នាំ ២០៣០ ពោលគឺច្រើនជាង ១០ ដងនៃចំនួនបច្ចុប្បន្ន ដើម្បីអាចមានទីតាំងនៅលើផែនទី semiconductor ពិភពលោក។ ដូច្នេះហើយ ការអភិវឌ្ឍធនធានមនុស្សសម្រាប់ឧស្សាហកម្ម semiconductor គឺជាអាទិភាពកំពូល។
ឧស្សាហកម្ម semiconductor កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចពិភពលោក ដោយទំហំទីផ្សារពិភពលោកឈានដល់ជាង ៥២០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០ និងបន្តរីកចម្រើនយ៉ាងឆាប់រហ័ស។ នៅចំពោះមុខឱកាសដ៏ធំ នាខែកញ្ញាកន្លងមក រដ្ឋាភិបាលបានអនុម័តកម្មវិធី “អភិវឌ្ឍធនធានមនុស្សក្នុងឧស្សាហកម្មអេឡិចត្រូនិករហូតដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០”។ លោក Dao Trong Do ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចបានឲ្យដឹងថា៖
Related








