VOV WorldVOV World
រីកសាយភាយស្មារតីកម្លាំងយុវជនស្ម័គ្រចិត្តដើម្បីសហគមន៍
17/08/2024 06:37
(VOVWORLD) - កម្មវិធីបោះជំរុំយុវជននិងកាកបាទក្រហមជាតិលើកទី ៦ ក្រោមប្រធានបទ “អ្នកស្ម័គ្រចិត្តបៃតង ដើម្បីសហគមន៍ប្រកប ដោយសុវត្ថិភាព និងក្តីមេត្តាធម៌” បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ ១៥ សីហា នៅទីក្រុង Nha Trang ខេត្ត Khanh Hoa។ ការបោះជំរុំនេះមានសកម្មភាពដ៏សម្បូរបែបនិងពោរពេញទៅដោយអត្ថន័យបានរីកសាយភាយស្មារតីស្ម័គ្រចិត្ត និងកម្លាំងយុវជន តែងតែជាកម្លាំងឈានមុខនិងមានការច្នៃប្រឌិត ដោយតភ្ជាប់ចលនាស្ម័គ្រចិត្តនៅក្នុងតំបន់និងទូទាំងពិភពលោក។
ជំរំនេះបានធ្វើឡើងនៅទីក្រុង Nha Trang ខេត្ត Khanh Hoa (រូបថត៖ VOV) ប្រតិភូយុវជនចំនួន ៥០០ នាក់ ជាអ្នកស្ម័គ្រចិត្តកាកបាទក្រហមគំរូ មកពីទូទាំងប្រទេស និងប្រតិភូអន្តរជាតិមកពី ១១ សមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហមជុំវិញពិភពលោក បានចូលរួមសកម្មភាពជាច្រើនក្នុងក្របខ័ណ្ឌនៃការបោះជំរុំនៅទីក្រុងឆ្នេរសមុទ្រ  Nha Trang ដូចជា៖ ជំនាញសង្គ្រោះបឋម ការប្រកួតប្រជែង; លំហាត់សមដើម្បីការពារ និងឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ; ការប្រឡងការប្រកួតរចនាវីដេអូឃ្លីបអំពីសកម្មភាពយុវជន និងស្ម័គ្រចិត្ត; ការប្រកួតប្រជែងការជជែកដេញ ដោលសម្រាប់គម្រោងស្ម័គ្រចិត្តនៅក្នុងសហគមន៍; ការសម្អាតឆ្នេរសមុទ្រ...។ ជាមួយនឹងក្តីសប្បាយរីករាយចំពោះសកម្មភាពបោះជំរុំ អ្នកស្រី Duong Thi Tuan Anh អ្នកស្ម័គ្រចិត្តមកពីខេត្ត Khanh Hoa បានចែករំលែកថា៖

More