VOV WorldVOV World
រូបថតអាពាហ៍ពិពាហ៍ដ៏រ៉ូមែនទិកនៅ Ba Na
07/01/2017 07:49
(VOVworld) - ដោយមានទេសភាពដ៏ស្អាតរ៉ូមែនទិក ដូចនៅក្នុងរឿងនិទាននោះ មណ្ឌលអេកូ ទេសចរណ៍ Ba Na ជាទីកន្លែងថតរូបអាពាហ៍ពិពាហ៍គួរឲ្យទាក់ ទាញបំផុត។
(VOVworld) - មណ្ឌលទេសចរណ៍នេះស្ថិតនៅចម្ងាយចំនួន៤០គីឡូម៉ែត្រពីប៉ែកខាង លិចទីក្រុង Da Nang មិនត្រឹមតែទាក់ទាញ់ភ្ញៀវទេសចរដោយទេសភាពធម្មជាតិ ស្រស់ស្អាត ប៉ុណ្ណោះទេ​ ថែមទាំងជាទីកន្លែងថតរូបអាពាហ៍ពិពាហ៍ដ៏ល្អបំផុតចំពោះ គូសង្សា នានាទៀតផង។ ទេសភាព Ba Na មើលពីលើកំពូលភ្នំ គ្មានអ្វីដ៏អស្ចារ្យជាងអាល់ប៊ុមរូបថតអាពាហ៍ពិពាហ៍ដែលត្រូវបានបង្កើតឡើងនៅកំពស់ជិង១ពាន់៥រយម៉ែត្រនៅលើកំពូលភ្នំ Ba Na។ ប្រការមួយក្នុងចំណោមប្រការដែលទាក់ទាញគូសង្សាមកទីនេះនោះគឺវិហា កាតូលិក Saint Denis និងវិមានតូចៗជាច្រើនទៀត។ អាកាសធាតុនៅទីនេះគឺត្រជាក់ស្រួលណាស់ដោយមានសីតុណ្ហភាពពី១៧ដល់ ២០អង្សា C។ បើទោះបីជាមានពន្លឺចែងចាំងឬមានចុះអ័ព្ទក៏ដោយ ភាពស្រស់ស្អាតនៃ Ba Na ជានិច្ចកាលធ្វើឲ្យអ្នកណាក៏ត្រូវចាប់អារម្មណ៍។ នៅទីនេះ តែងតែប្រព្រឹត្តទៅពិធីបុណ្យ ដ៏សប្បាយអ៊ូអរ ដែលនាំមកនូវក្ដីសោ មនស្សរីករាយសំរាប់ភ្ញៀវទេសចរនិងគូសង្សាមកទីនេះ៕

More