កីឡាករជាច្រើនបានបំបែកកំណត់ត្រាស៊ីហ្គេម
19/05/2022 09:01
(VOVWORLD) - លើវិញ្ញាសាហែលទឹក កីឡាករ Nguyen Huy Hoang និងគីឡាករ Tran Huy Nguyen ក៏ដណ្ដើមបានមេដាយមាស ដោយបានបំបែកកំណត់ត្រាស៊ីហ្គេម។
កីឡាការិនី Nguyen Thi Oanh (រូបថត៖ VOV) ក្នុងរយៈពេល ៦ ថ្ងៃនៃការប្រកួតជាផ្លូវការ កីឡាករវៀតណាមបានប្រកួតយ៉ាងល្អប្រសើរ ដោយដណ្ដើមបានមេដាយមាសជាច្រើនគ្រឿង និងបំបែកកំណត់ត្រាស៊ីហ្គេម។ ក្នុងវិញ្ញាសាអត្តពលកម្ម កីឡាការិនី Nguyen Thi Oanh ដណ្តើមបានមេដាយមាសចំនួន ៣ គ្រឿង ជាពិសេសនាងបានបំបែកកំណត់ត្រារបស់ខ្លួន ក្នុងស៊ីហ្គេមលើកទី ៣០។ លើវិញ្ញាសា Javelin throw កីឡាការិនី Lo Thi Hoang ដណ្ដើមបានមេដាយមាស ដោយបានបំបែកកំណត់ត្រាស៊ីហ្គេម។ លើវិញ្ញាសាហែលទឹក កីឡាករ Nguyen Huy Hoang និងគីឡាករ Tran Huy Nguyen ក៏ដណ្ដើមបានមេដាយមាស ដោយបានបំបែកកំណត់ត្រាស៊ីហ្គេមផងដែរ៕
Related




