ភូមិនេសាទ Vung Vieng (ខេត្ត ក្វាងនិញ)៖ ភាពសុខសាន្តនៅកណ្ដាលតំបន់បេតិកភណ្ឌ
09/04/2026 11:24
[VOVWORLD] - លាក់ខ្លួននៅពីក្រោយជួរភ្នំថ្ម ភូមិនេសាទអណ្តែតទឹក វុងវៀង (ស្ថិតនៅក្នុងតំបន់បេតិកភណ្ឌធម្មជាតិពិភពលោក ឈូងសមុទ្រហាឡុង ខេត្តក្វាងនិញ) លេចឡើងជាមួយនឹងដំបូលផ្ទះសាមញ្ញៗ និងទូកឫស្សីដែលអណ្តែតលើផ្ទៃទឹក។
6-12.4--CCL--Anh 1.JPG ហាង Cao ត្រូវបានចាត់ទុកថាជាច្រកទ្វារធម្មជាតិមួយចូលទៅកាន់ភូមិនេសាទវុងវៀង។ (រូបថត៖ The Hung/VOV5) ចាកចេញពីកំពង់ផែចំណតទូកនៅ ហាឡុង ទូកកានូតូចរបស់យើង បើកកាត់តាមជួរភ្នំថ្មកំបោរដ៏ធំសម្បើមនៅឈូងសមុទ្រ ហាឡុង - បេតិកភណ្ឌធម្មជាតិពិភពលោកដែលត្រូវបានលើកតម្កើង ២ ដង ដោយអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ ( UNESCO) ។ នៅក្នុងលំហដ៏ធំល្វឹងល្វើយនេះ មានកន្លែងមួយដែលមិនមានសំឡេងរំខាន មិនមានភាពមមាញឹក ប៉ុន្តែធ្វើឱ្យមនុស្សរាល់គ្នាត្រូវបង្អង់ដំណើរ។ នោះគឺជាភូមិនេសាទ វុងវៀង ( Vung Vieng) ដែលជាទឹកដីដ៏ស្ងប់ស្ងាត់មួយនៅកណ្ដាលតំបន់បេតិកភណ្ឌ។ លាក់ខ្លួននៅពីក្រោយជួរភ្នំថ្ម ភូមិនេសាទអណ្តែតទឹក វុងវៀង (ស្ថិតនៅក្នុងតំបន់បេតិកភណ្ឌធម្មជាតិពិភពលោក ឈូងសមុទ្រហាឡុង ខេត្តក្វាងនិញ) លេចឡើងជាមួយនឹងដំបូលផ្ទះសាមញ្ញៗ និងទូកឫស្សីដែលអណ្តែតលើផ្ទៃទឹក។ 6-12.4-ccl-anh_2.jpg ភូមិនេសាទវុងវៀងធ្លាប់ត្រូវបានសារព័ត៌មានអន្តរជាតិវាយតម្លៃថាជាភូមិនេសាទមួយក្នុងចំណោមភូមិនេសាទដ៏ស្រស់ស្អាតបំផុតទាំង ១៦ នៅលើពិភពលោក។ (រូបថត៖ VOV2) គ្មានផ្លូវបេតុង គ្មានស៊ីប្លេរថយន្ត មានតែសំឡេងរលក និងសំឡេងចែវទូករបស់អ្នកនេសាទប៉ុណ្ណោះ។ នៅទីនេះ ជីវភាពត្រូវបានភ្ជាប់ជាមួយសមុទ្រ ហើយសមុទ្របានក្លាយជាការចងចាំរបស់មនុស្សជាច្រើនជំនាន់។ លោក វូ វ៉ាន់ ហ៊ុង ដែលបានរស់នៅភូមិនេសាទវុងវៀងតាំងពីយូរណាស់មកហើយ បានរំលឹកឡើងវិញថា៖ “ ភូមិនេសាទ វុងវៀង ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៨ ដែលពេលនោះហៅថា ភូមិ Cặp Giè ឃុំ Hùng Thắng ។ ប្រជាជនធ្វើដំណើរតាមទូក ហើយចតនៅទីនេះ បង្កើតបានជាភូមិមួយនៅលើទូក។ ក្រោយមក នៅឆ្នាំ ២០០០ ទើបមានផ្ទះបណ្ដែតទឹក។ នៅពេលដែលភូមិនេះត្រូវបានបង្កើតឡើង យើងបានរៀបចំការជួបប្រាស្រ័យវប្បធម៌សិល្បៈជាប្រចាំ ដើម្បីថែរក្សាមូលដ្ឋានគ្រឹះវប្បធម៌នៃទីក្រុងហាឡុង។ ស្ត្រីច្រៀងឆ្លើយឆ្លងគ្នាតាមបែបប្រពៃណី ” ។ 6-12.4-ccl-anh_3.jpg បច្ចុប្បន្ន នៅក្នុងភូមិនេសាទវុងវៀង មានប្រជាជនជាង ៣០ គ្រួសារត្រូវបានអនុញ្ញាតឱ្យស្នាក់នៅដើម្បីរក្សារបរវារីវប្បកម្ម ដោយភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍។ (រូបថត៖ The Hung/VOV5) សម្រាប់អ្នកដែលបានផ្សាភ្ជាប់ ជាមួយភូមិវុងវៀងអស់រយៈពេលច្រើនឆ្នាំ សម្រស់នៃភូមិនេសាទនេះ មិនត្រឹមតែស្ថិតនៅក្នុងទេសភាពរបស់វាប៉ុណ្ណោះទេ។ វាក៏ស្ថិតនៅក្នុងជីវភាពដ៏សាមញ្ញរបស់ប្រជានេសាទនៅទីនេះទៀតផង។ គ្មានភាពអ៊ូអរមមាញឹកនោះទេ។ នៅទីនេះ ពាក្យពេចន៍នីមួយៗដែលពោរពេញដោយភាពសាមញ្ញរបស់ប្រជាជនតាមឆ្នេរសមុទ្រ ត្រូវបានអ្នកភូមិនេសាទ វុងវៀងថែរក្សារហូតមកដល់សព្វថ្ងៃនេះ។ 6-12.4-ccl-anh_5.jpg ភ្ញៀវទេសចរកំពុងរុករកភូមិនេសាទវុងវៀងនៅលើឈូងសមុទ្រហាឡុង។ (រូបថត៖ ឌឹក ហ៊ីវ/TTXVN) អ្នកថតរូប ដូ យ៉ាង ដែលមានសម្រាំងរូបថតច្រើនជាងគេបំផុតអំពីភូមិនេសាទវុងវៀងនៅក្នុងប្រទេសវៀតណាម បានចែករំលែកថា៖ “ គេបានអះអាងថា នេះគឺជាភូមិបុរាណមួយ។ មិនត្រឹមតែប៉ុណ្ណោះ ប្រជាជននៃភូមិនេសាទនេះមានភាពស្និទ្ធស្នាល ស្រឡាញ់គ្នា ហើយរស់នៅជាមួយគ្នាដោយសេចក្តីសប្បុរស និងមនោសញ្ចេតនា។ ពួកគេជួយទំនុកបម្រុងគ្នា ស្រឡាញ់គ្នាទៅវិញទៅមក។ ពួកគេចែករំលែកអ្វីៗគ្រប់បែបយ៉ាងចាប់ពី ត្រីរហូតដល់បន្លែ អង្ករ និងទឹក។ ទាំងអស់នេះបានបន្សល់ទុកនូវចំណាប់អារម្មណ៍ពិសេសមកលើខ្ញុំ ហើយខ្ញុំស្រឡាញ់ទឹកដីនេះខ្លាំងណាស់”។ សព្វថ្ងៃនេះ ជាមួយនឹងការអភិវឌ្ឍនៃវិស័យទេសចរណ៍ ទូកឫស្សីមិនត្រឹមតែបម្រើជាមធ្យោបាយចិញ្ចឹមជីវិតប៉ុណ្ណោះទេ ថែមទាំងក្លាយជាមធ្យោបាយដឹកជញ្ជូនភ្ញៀវទេសចរទៅរុករកបេតិកភណ្ឌទៀតផង។ អ្នកស្រី Nguyen Thi Thu Huyen មគ្គុទ្ទេសក៍ទេសចរណ៍នៅភូមិនេសាទវុងវៀង បាននិយាយថា៖ “ ដោយបានចាប់ផ្តើមអាជីពជាមគ្គុទ្ទេសក៍ទេសចរណ៍ម្នាក់ ប្រការដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍នឹង វុងវៀង គឺការលាយបញ្ចូលគ្នាយ៉ាងសុខដុមរមនារវាងទេសភាព និងមនុស្សនៅទីនេះ។ មនុស្សនៅទីនេះ មានភាពស្មោះត្រង់ស្លូតបូតខ្លាំងណាស់ ដូច្នេះខ្ញុំចង់ជួយប្រជាជនឧទ្ទេសនាមអំពីសម្រស់របស់ពួកគេ ទៅកាន់ភ្ញៀវទេសចរ ដើម្បីឱ្យភ្ញៀវទេសចរមកដល់កាន់តែច្រើនឡើងៗ ហើយជួយកែលម្អជីវភាពរបស់ប្រជាជននៅទីនេះ”។ 6-12.4-ccl-anh_4.jpg លោក វូ វ៉ាន់ហ៊ុង និងអ្នកស្រី តុង ធីញ៉ុង - អ្នកស្រុកនៃភូមិនេសាទវុងវៀង រួមចំណែកដល់ការបង្កើតភាពរស់រវើកនៃតំបន់បេតិកភណ្ឌ។ (រូបថត៖ The Hung/VOV5) អ្នកស្រី តុង ធីញ៉ង ជាអ្នកចែវទូកនៅភូមិនេសាទ វុងវៀង ឈូងសមុទ្រហាឡុង ខេត្តក្វាងនិញ បានរៀបរាប់ថា៖ “ ធម្មជាតិនៅទីនេះពិតជាស្រស់ស្អាតណាស់។ នៅពេលមានភ្ញៀវទេសចរមកទីនេះ យើងទទួលពួកគេ។ ពេលពួកគេចាកចេញ យើងនាំពួកគេចេញ។ ពេលពួកគេចូលមក យើងនាំពួកគេទៅទស្សនាជុំវិញភូមិ។ ពីរដងក្នុងមួយថ្ងៃ។ ខ្ញុំធ្លាប់ធ្វើការជាអ្នកនេសាទ បន្ទាប់មកបានប្តូរទៅធ្វើការទេសចរណ៍ ហើយខ្ញុំសង្កេតឃើញថា ធ្វើទេសចរណ៍ស្រួលជាង ហើយផ្តល់ប្រាក់ចំណូលស្ថិរភាព”។ ជីវភាពនៅខាងក្រៅមានការផ្លាស់ប្តូរជាច្រើន ល្បឿនជីវិតកាន់តែមមាញឹក។ ប៉ុន្តែនៅទីនេះ ភូមិនេសាទវុងវៀងនៅតែរក្សាចង្វាក់នៃជីវភាពរស់នៅដោយឡែករបស់ខ្លួន។ គ្មានសំណង់ស្ថាបត្យកម្មធំៗ គ្មានសេវាកម្មអ៊ូអរទេ។ ភូមិនេសាទវុងវៀងរក្សាបាននូវប្រការមួយដ៏សាមញ្ញបំផុត៖ នោះគឺជាភាពសុខសាន្តត្រាណនៅក្នុងតំបន់បេតិកភណ្ឌ៕
TAG
VOV/VOVWORLD/បេតិកភណ្ឌ/វៀតណាម/ឈូងសមុទ្រ/ហាឡុង/ក្វាងនិញ/ទេសចរណ៍/ភូមិនេសាទ
Related




