logo

កិច្ចចរចាជុំបន្ទាប់រវាង​រុស្ស៊ី-អាមេរិក-អ៊ុយក្រែន នឹងធ្វើឡើងនៅថ្ងៃទី ១ ខែកុម្ភៈ

2026/1/29 | 07:20:40
(VOVWORLD) - កិច្ចចរចាជុំបន្ទាប់រវាងរុស្ស៊ី សហរដ្ឋអាមេរិក និងអ៊ុយក្រែននៅអេមីរ៉ាត់ អារ៉ាប់រួម (UAE)គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១ ខែកុម្ភៈ។ ព័ត៌មាននេះ ត្រូវបានលោក Dmitry Peskov លេខាធិការសារព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ីប្រកាសនាថ្ងៃទី ២៨ ខែមករា។
លោក Dmitry Peskov លេខាធិការសារព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ី (រូបថត៖ REUTERS/Ramil Sitdikov)

នៅថ្ងៃដដែលនោះ វិមានក្រឹមឡាំងក៏បានប្រកាសថា រុស្ស៊ីបានអញ្ជើញប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ទៅកាន់ទីក្រុងម៉ូស្គូ ប្រសិនបើលោកមានឆន្ទៈជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ខណៈពេលដែលបញ្ជាក់ថា រុស្ស៊ីនឹងធានាសន្តិសុខដាច់ខាត់របស់លោក Zelensky។ ទោះជាយ៉ាងណាក៏ដោយ ជំនួយការប្រធានាធិបតីរុស្ស៊ី លោក Yuri Ushakov បានសង្កត់ធ្ងន់ថា កិច្ចប្រជុំកំពូលរវាងមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែន ប្រសិនបើប្រារព្ធឡើង ត្រូវតែត្រៀមរៀបចំឡើងយ៉ាងប្រុងប្រយ័ត្ន និងឆ្ពោះទៅរកលទ្ធផលវិជ្ជមាន។ យោងតាមលោក Yuri Ushakov នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំរុស្ស៊ី ប្រធានាធិបតីអាមេរិក លោក Donald Trump បានស្នើរឲ្យ រុស្ស៊ីពិចារណាលើការរៀបចំកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky។

ទាក់ទងនឹងជម្លោះរុស្ស៊ី-អ៊ុយក្រែន នាថ្ងៃទី ២៨ ខែមករា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានបញ្ជាក់ថា អាមេរិកនឹងមិនដាក់ពង្រាយកងទ័ពទៅកាន់អ៊ុយក្រែនក្រោមសេណារីយ៉ូនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយអ៊ុយក្រែននោះទេ ប៉ុន្តែនឹងផ្តល់ជំនួយផ្នែកសន្តិសុខ និងដាក់ពង្រាយ "កម្លាំងទ័ពតូចមួយ"របស់អឺរ៉ុប ទៅកាន់អ៊ុយក្រែនដើម្បីធានាស្ថិរភាពប៉ុណ្ណោះ៕

TAG
VOV/VOVworld/កិច្ចចរចា/​រុស្ស៊ី/អាមេរិក/អ៊ុយក្រែន

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត