(VOVWORLD) - សហគ្រាសនៅក្នុងសួនឧស្សាហកម្មលើភូមិសាស្ត្រខេត្ត Long An យកចិត្តទុកដាក់ពិសេស និងថែទាំកម្មករកម្មការិនីបានល្អក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ រោង ឆស័ក ២០២៤។ ដោយបាវចនា “សមាជិកសហជីពនិងកម្មករមានតេតទាំងអស់គ្នា” ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ២០២៤ សហព័ន្ធការងារខេត្ត Long An បានរៀបចំកម្មវិធីរីករាយនិទាឃរដូវ អំណរបុណ្យតេត ជាមួយកម្មករកម្មការិនីនៅទីកន្លែងជាច្រើនក្នុងខេត្ត។