logo


18/12/2025
រយៈពេល ១ ឆ្នាំអនុវត្តន៍សេចក្តីសម្រេចលេខ ៥៧៖ រីកសាយភាយស្មារតីនវានុវត្តន៍ និងផ្លាស់ប្តូរឌីជីថល

(VOVWORLD) - បន្ទាប់ពីរយៈពេលមួយឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈឹម លេខ ៥៧ របស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ បានបង្ហាញពីភាពត្រឹមត្រូវ និងចក្ខុវិស័យយុទ្ធសាស្ត្ររបស់បក្ស។ ពីមូលដ្ឋានគ្រឹះដំបូង  វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរ ឌីជីថល កំពុងត្រូវបានអនុវត្តយ៉ាងទូលំទូលាយនៅក្នុងវិស័យ និងមូលដ្ឋានផ្សេងៗ បានក្លាយជាកម្លាំងចលករនាំវៀតណាមបោះជំហានទៅមុខក្នុងដំណើរការអភិវឌ្ឍន៍។


11/12/2025
រដ្ឋសភានីតិកាលទី១៥ – ផ្លាស់ប្តូររបៀបរបប ត្រួសត្រាយផ្លូវសម្រាប់យុគសម័យអភិវឌ្ឍន៍ថ្មី

(VOVWORLD) -  សម័យប្រជុំលើកទី១០ រដ្ឋសភានីតិកាលទី១៥ បានបិទបញ្ចប់នាថ្ងៃទី១១ ខែធ្នូនេះ នៅទីក្រុងហាណូយ ហើយនេះក៏ជាកិច្ចប្រជុំបញ្ចប់អាណត្តិ ៥ ឆ្នាំ (២០២១-២០២៦) របស់រដ្ឋសភានីតិកាលទី ១៥ ដែលជាអាណត្តិបន្សល់ទុកនូវស្លាកស្នាមពិសេសជាច្រើនលើការអភិវឌ្ឍរបស់ប្រទេសជាតិ។ នេះមិនត្រឹមតែជាអាណត្តិពោរពេញដោយការផ្លាស់ប្តូរសំខាន់ប៉ុណ្ណោះទេ ថែមទាំងជាដំណាក់កាលដាក់មូលដ្ឋានគ្រឹះ សម្រាប់យុគសម័យអភិវឌ្ឍន៍ថ្មី យុគសម័យនៃទំនើបកម្មស្ថាប័ន អភិបាលកិច្ចជាតិប្រកបដោយប្រសិទ្ធភាព តម្លាភាព និងជិតស្និទ្ធិជាមួយប្រជាជនជាង។


27/11/2025
សេដ្ឋកិច្ចបៃតងក្លាយជាចំណុចលេចធ្លោនៃការត្រិះរិះអភិវឌ្ឍន៍ជាតិ
(VOVWORLD) - នៅពេលដែលពិភពលោករងផលប៉ះពាល់យ៉ាងច្បាស់លាស់ពីការប្រែប្រួលអាកាសធាតុ ហើយការប្រណាំងប្រជែងអំពីស្តង់ដារបៃតងកំពុងកើនឡើង វៀតណាមគឺមិនអាចឈរនៅខាងក្រៅបានទេ។ ពីសេចក្តីព្រាងឯកសារសម្រាប់ដាក់ជូនទៅមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម រហូតដល់ការវិភាគ នៅវេទិកាសេដ្ឋកិច្ចសរទរដូវ ឆ្នាំ ២០២៥ ដែលទើបតែបញ្ចប់នៅទីក្រុងហូជីមិញ សុទ្ធតែបង្ហាញថា សេដ្ឋកិច្ចបៃតងកំពុងក្លាយជាចំណុចលេចធ្លោនៃការត្រិះរិះអភិវឌ្ឍន៍ជាតិ។ នេះគឺជាជម្រើសយុទ្ធសាស្ត្រសម្រាប់វៀតណាមដើម្បីកុំឱ្យធ្លាក់ពីក្រោយ និងប្រដេញតាមទាន់ការផ្លាស់ប្តូរពោរពេញដោយសម្ពាធ នៅក្នុងរចនាសម្ព័ន្ធសេដ្ឋកិច្ចពិភពលោក។


30/10/2025
សេចក្តីព្រាងឯកសានៃមហាសន្និបាតបក្សលើកទី១៤៖ ទទួលមរតក និងអភិវឌ្ឍន៍ផ្នត់គំនិតកិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិ

(VOVWORLD) - គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមលើកទី ១៣ ទើបបានប្រកាសទាំងស្រុងនូវសេចក្តីព្រាងឯសារដាក់ជូន មហាសន្និបាតបក្ស លើកទី ១៤ នៅតាមប្រព័ន្ធផ្សព្វផ្សាយសាធារណៈ ដើម្បីប្រមូលមតិប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ ការដែលសេចក្តីព្រាងរបាយការណ៍នយោបាយកំណត់ "កិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិ" ជាកិច្ចការស្មើនឹងកិច្ចការពារជាតិនិងសន្តិសុខ ជាភារកិច្ចសំខាន់និងប្រចាំ  គឺបានកត់សម្គាល់ការផ្លាស់ប្តូរអំពីចក្ខុវិស័យយុទ្ធសាស្ត្ររបស់បក្ស ក្នុងបរិបទដែលភូមិសាស្ត្រនយោបាយពិភពលោកមានការប្រែប្រួលជាច្រើន។


02/10/2025
សេចក្តីសម្រេចចិត្តលេខ ៧១ - ធានានូវភាពយុត្តិធម៌និងឱកាសសិក្សាសម្រាប់ប្រជាជនគ្រប់រូប
(VOVWORLD) - ក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ ការអប់រំតែងតែត្រូវបានកំណត់ថា ជាគោលនយោបាយជាតិកំពូល ដែលជាកម្លាំងចលករសំខាន់ក្នុងការជំរុញកំណើនប្រកបដោយចីរភាព លើកកំពស់គុណភាពធនធានមនុស្ស និងការប្រកួតប្រជែងថ្នាក់ជាតិ។ ការចេញផ្សាយសេចក្តីសម្រេចចិត្តលេខ ៧១ ស្តីពីការទម្លាយការអភិវឌ្ឍន៍វិស័យអប់រំនិងបណ្តុះបណ្តាល មិនត្រឹមតែបង្ហាញឱ្យឃើញជាក់ស្តែងនូវទស្សនៈស្របគ្នារបស់បក្ស និងរដ្ឋវៀតណាមប៉ុណ្ណោះទេ ថែមទាំងបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការយកប្រជាជនជាមជ្ឈមណ្ឌលនៃការអភិវឌ្ឍ ធានាបាននូវភាពយុត្តិធម៌ និងឱកាសសិក្សាសម្រាប់ប្រជាជនគ្រប់រូប។





05/06/2025
អភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រដើម្បីអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ

(VOVWORLD) - វៀតណាមកំពុងស្ថិតក្នុងសប្តាហ៍សមុទ្រនិងកោះ (ថ្ងៃទី ១-៨ ខែមិថុនា)។ នេះជាឱកាសដើម្បីវៀតណាមអះអាងនូវសក្ដានុ ពល ដ៏ធំធេងអំពីសេដ្ឋកិច្ចសមុទ្រ និងបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអភិវឌ្ឍគ្រប់ជ្រុងជ្រោយនៃវិស័យសមុទ្រ ការពារធនធានបរិស្ថានសមុទ្រ និងកោះប្រកបដោយចីរភាព។ សប្តាហ៍នេះប្រព្រឹត្តទៅក្នុងបរិបទដែលវៀតណាមខិតខំបញ្ចប់ការរួមបញ្ចូលខេត្ត មុនថ្ងៃទី ១៥ ខែសីហា។ នេះមិនត្រឹមតែជា "ការរៀបចំរចនាសម្ព័ន្ធឡើងវិញ" នៃព្រំដែនរដ្ឋបាលប៉ុណ្ណោះទេ ថែមទាំងជាឱកាសមាស ដើម្បីបង្កើតលំហរអភិវឌ្ឍន៍ថ្មី តាមទិសសមុទ្រ។


វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត