logo

ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​

2020/12/10 | 08:26:01
(VOVWORLD) - ដោយប្រធានបទ “សាមគ្គីភាព ច្នៃប្រឌិត ប្រឡងប្រណាំងកសាង និងការពារមាតុភូមិ” មហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិទូទាំងប្រទេសលើក ទី ១០ ត្រូវបានបើកនាព្រឹកថ្ងៃទី ១០ ខែធ្នូ ដោយមានការចូលរួមរបស់អ្នកតំណាងចំនួន ២ ៣០០ រូប រួមមានថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម និងអ្នកបដិវត្តជើងចាស់មួយចំនួនទៀតជាដើម។


 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc (រូបថត៖ TTXVN)

អញ្ជើញថ្លែងមតិបើកមហាសន្និបាត នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc  បានលើកច្បាស់ថា កាលពី ៧២ ឆ្នាំមុន លោកប្រធានហូជីមិញបានចេញសេចក្ដីអំពាវនាវស្នេហាជាតិ។ ដោយអនុវត្តន៍សេចក្ដីអំពាវ នាវដ៏ពិសិដ្ឋនេះ ប្រជាជាតិវៀតណាមទាំងមូលបានចូលរួមយ៉ាងសកម្មក្នុងការប្រឡងប្រណាំងកសាងប្រជា ជនសម្បូរធូធារ ប្រទេសជាតិខ្លាំង មាំមួន ប្រជាធិបតេយ្យ សមភាព និងអរិយធម៌។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា៖ “យើងបានមើលឃើញរូបភាពមនុស្សសាស្ត្រ គួរឲ្យរំភើបចិត្តជាច្រើន បណ្ដាគំរូលើគ្រប់វិស័យ ចាប់ពីយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធ រហូតដល់មនុស្សវ័យចំណាស់ និងកុមារគឺសុទ្ធតែមានទឹកចិត្តចំពោះប្រទេសជាតិក្នុងគ្រាដ៏លំបាកលំបិនដោយសារជំងឺរាតត្បាត។  យើងបានធ្វើការងារមួយចំនួន ដែលពិភពលោកបានក្រោកសរសើរ។ បណ្ដាចលនាប្រឡងប្រណាំងបានរួមចំណែកដ៏សំខាន់ក្នុងការលើកទឹកចិត្តកម្លាំងដ៏ធំធេងនៃផែនមហាសាមគ្គីជាតិទាំងមូលក្នុងបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល។ ស្មារតីប្រឡងប្រណាំងជំនះពុះពារលើការលំបាករបស់ខ្លួនគឺជាប្រភពដើមនៃកម្លាំងក្នុងការអភិវឌ្ឍន៍”។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម
លោក Nguyen Phu Trong (រូបថត៖ TTXVN)

នៅក្នុងមហាសន្និបាតនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong សង្កត់ធ្ងន់ថា៖ “នាពេលខាងមុខ ចលនាប្រឡងប្រណាំងស្នេហាជាតិចាំបាច់ត្រូវផ្ដោតសំខាន់លើការលើកទឹកចិត្តដល់បណ្ដាក្រសួង ស្ថាប័ន ខេត្ត ក្រុង និងប្រជាជននៅទូទាំងប្រទេស ដើម្បីជំនះពុះពារលើរាល់ការលំបាក សាកល្បង ទាញយកឱកាស និងសមិទ្ធិផលនៃបដិវត្តឧស្សាហកម្មលើកទី ៤ និងនិន្នាការបំលាស់ប្ដូរការវិនិយោគ ពាណិជ្ជកម្ម ការបំលាស់ប្ដូរឌីជីថល នាំប្រទេសជាតិអភិវឌ្ឍ ខិតខំប្រឹងប្រែងអនុវត្តន៍ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម រយៈពេល ៥ ឆ្នាំ (២០២១ -២០២៥) ប្រកបដោយជោគជ័យ។ ទន្ទឹមនឹងនេះ បណ្ដាចលនាប្រឡងប្រណាំងគប្បីមានគោលដៅជាក់ស្ដែង លម្អិត ដោយតភ្ជាប់ជាមួយការអនុវត្តភារកិច្ចនយោបាយ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់ក្រសួង ស្ថាប័ន ខេត្ត ក្រុងនានាជាប្រចាំផងដែរ”៕

TAG
VOV/VOVworld/ចលនា/ប្រឡង/ប្រណាំង/ស្នេហាជាតិ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត