logo

វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤

2024/1/9 | 10:17:00
(VOVWORLD) - ស្ថានីយទូរទស្សន៍ CNBC ដែលជាបណ្តាញព័ត៌មានអាជីវកម្មបង់ប្រាក់ របស់អាមេរិកនៅថ្ងៃទី ៧ ខែមករា មានអត្ថបទដកស្រង់សម្តីអ្នកវិភាគដែលព្យាករណ៍ថា ឥណ្ឌា ជប៉ុន និងវៀតណាម នឹងក្លាយជាទីផ្សារដែលមានទីតាំងល្អបំផុត នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤។

វៀតណាមក៏ត្រូវបានចាត់ទុកថា ជាគោលដៅទាក់ទាញសម្រាប់ការវិនិយោគបរទេស។ កំណើន GDP ត្រូវបានរំពឹងថា នឹងឈានដល់ ៦% ទៅ ៦,៥% នៅឆ្នាំនេះ ដោយសារការនាំចូល និងការនាំចេញយ៉ាងខ្លាំងក្លា និងផលិតកម្មក៏មានការកើនឡើងដែរ។

ចង្កោមកំពង់ផែ Cai Mep របស់វៀតណាមត្រូវបានចាត់ថ្នាក់ជាកំពង់ផែសមុទ្រធំបំផុតមួយរបស់ពិភពលោកដែលមានកុងតឺន័រឆ្លងកាត់ច្រើនជាង ៤ លាន Teu ក្នុងមួយឆ្នាំ (រូបថត៖ Hong Dat/TTXVN)

ការវិនិយោគផ្ទាល់ពីបរទេស (FDI) បានកើនឡើងជាង ១៤% បើធៀបនឹងឆ្នាំ ២០២២។ នាយកផ្នែកវិនិយោគរបស់ VinaCapital Group លោក Andy Ho បានចាត់ទុកថា ឥឡូវនេះគឺជាពេលវេលាសម្រាប់វិនិយោគិនចូលរួមក្នុងទីផ្សារភាគហ៊ុនវៀតណាម។ លោកបានឲ្យដឹងថា ទំហំពាណិជ្ជកម្មប្រចាំថ្ងៃជាមធ្យមនៅវៀតណាមបានកើនឡើងពី ៥០០ លានដុល្លារ ពីឆ្នាំមុនទៅដល់ប្រហែល ១ ពាន់លានដុល្លារក្នុងមួយថ្ងៃនាបច្ចុបន្ននេះ។

ក្នុងពេលជាមួយគ្នានោះ Tyler Nguyen អនុប្រធាន និងជាប្រធានផ្នែកលក់មូលបត្រ គ្រឹះស្ថាននៅ Maybank Securities Vietnam បានចាត់ទុកថា វិនិយោគិនមានសុទិដ្ឋិនិយមចំពោះវិស័យពាណិជ្ជកម្មអេឡិចត្រូនិករបស់វៀតណាម៕

TAG
VOV/VOVworld/វៀតណាម/ទីផ្សារ/អាស៊ីប៉ាស៊ីហ្វិក/សេដ្ឋកិច្ច/ការវិនិយោគ/FDI

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត