logo

កំណត់ប្រព័ន្ធតម្លៃវប្បធម៌អាជីវកម្មវៀតណាមក្នុងដំណាក់កាលថ្មី

2026/3/22 | 07:04:00

(VOVWORLD) - វេទិកាជាតិប្រចាំឆ្នាំ “វប្បធម៌ជាមួយអាជីវកម្ម” ឆ្នាំ២០២៦ ដែលមានប្រធាន បទ “វប្បធម៌អាជីវកម្មវៀតណាម - ប្រព័ន្ធតម្លៃថ្មីពីការត្រិះរិះបែបទម្លាយនៃសេចក្តីសម្រេចរបស់មហាសន្និបាតលើកទី១៤” បានធ្វើឡើងនាថ្ងៃទី ២១ ខែមីនា នៅទីក្រុងហាណូយ។

ឧបនាយករដ្ឋមន្ត្រីលោក ម៉ាយ វ៉ាន់ ជីញ អញ្ជើញថ្លែងមតិនៅក្នុងវេទិកា (រូបថត៖ វ៉ាន់ ហុង/VOV1)

វេទិកានេះចែកជាពីរវគ្គ៖ “រដ្ឋាភិបាលស្ថាបនា - សុក្រិតស្ថាប័នសម្រាប់ស្តង់ដារអាជីវកម្មថ្មី” ដោយផ្តោតលើការកែលម្អស្ថាប័ន កំណត់ប្រព័ន្ធតម្លៃនៃវប្បធម៌អាជីវកម្មវៀតណាម; “អាជីវកម្មដែលផ្តោតលើសកម្មភាព - ផ្សព្វផ្សាយតម្លៃ និងលើកកម្ពស់អាជីវកម្មវៀតណាម” ដោយផ្តោតលើដំណោះស្រាយជាក់ស្តែងដើម្បីផ្លាស់ប្តូរតម្លៃវប្បធម៌ទៅជាស្តង់ដារនៃសកម្មភាពក្នុងអភិបាលកិច្ចនិងអភិវឌ្ឍន៍អាជីវកម្ម។

ឧបនាយករដ្ឋមន្ត្រី ម៉ាយ វ៉ាន់ ជីញ និងគណៈប្រតិភូ បង្ហាញ់ពិធីប្រកាសក្រមតម្លៃវប្បធម៌អាជីវកម្មវៀតណាមក្នុងដំណាក់កាលថ្មី (រូបថត៖ វ៉ាន់ ហុង/VOV1)

អញ្ជើញថ្លែងនៅក្នុងវេទិកានេះ ឧបនាយករដ្ឋមន្ត្រីលោក ម៉ាយ វ៉ាន់ជីញ បានសង្កត់ធ្ងន់ថា នាពេលខាងមុខ ដើម្បីអនុវត្តការកសាងវប្បធម៌សាជីវកម្ម និងបំពេញក្រមតម្លៃវប្បធម៌អាជីវកម្មវៀតណាម ក្រសួង វិស័យ ទីភ្នាក់ងារ មូលដ្ឋាន និងសហគមន៍អាជីវកម្មវៀតណាម ត្រូវកំណត់យ៉ាងច្បាស់លាស់នូវតម្លៃស្នូលរបស់សហគ្រាសដោយផ្អែកលើវប្បធម៌ជា "សសរស្តម្ភ" និង "ប្រព័ន្ធបទប្បញ្ញត្តិ" សម្រាប់ការកសាងគោលដៅអភិវឌ្ឍន៍។ ភ្ជាប់វប្បធម៌សាជីវកម្មជាមួយនឹងអភិបាលកិច្ចទំនើប ការផ្លាស់ប្តូរឌីជីថល ទំនួលខុសត្រូវសង្គម ការអភិវឌ្ឍប្រកបដោយចីរភាព និងម៉ាកយីហោជាតិ។ លើសពីនេះ ការច្នៃប្រឌិតជាបន្តបន្ទាប់គឺត្រូវការជាចាំបាច់ ដើម្បីបង្កើនភាពប្រកួតប្រជែង និងកសាងអត្តសញ្ញាណនៃវប្បធម៌អាជីវកម្ម និងវប្បធម៌សាជីវកម្មវៀតណាម ស្របតាមក្រុមតម្លៃស្នូលចំនួន ៧៖ ការគោរពច្បាប់ ភាពស្មោះត្រង់ ការដាក់ប្រជាជនជាឬសគល់ នវានុវត្តន៍ ទំនួលខុសត្រូវសហគមន៍ រក្សាអត្តសញ្ញាណ និងសេចក្តីប្រាថ្នាឆ្ពោះទៅឆ្ងាយ៕

TAG
VOV/VOVworld/កំណត់/ប្រព័ន្ធតម្លៃ/វប្បធម៌/អាជីវកម្ម/វៀតណាម/ដំណាក់កាលថ្មី

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត