logo

កំណែទម្រង់ស្ថាប័ន ដោះស្រាយចំណុចកកស្ទះ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពសេចក្តីសម្រេចចិត្តលេខ ០១ របស់រដ្ឋាភិបាល

2026/2/5 | 08:04:00

(VOVWORLD) - នៅក្នុងសន្និសីទសារព័ត៌មានរបស់រដ្ឋាភិបាលជាប្រចាំក្នុងខែមករា ឆ្នាំ២០២៦ ដែលបានធ្វើឡើងនាថ្ងៃទី៤ ខែកុម្ភៈ នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក ង្វៀន ថាញ់ទូ  បានផ្តល់ព័ត៌មានអំពីកំណែទម្រង់ស្ថាប័នដែលមានគោលបំណងលុបបំបាត់ "ចំណុចកកស្ទះ" សម្រាប់អាជីវកម្មនិងមូលដ្ឋានក្នុងការអនុវត្តសេចក្តីសម្រេចចិត្តលេខ ០១ របស់រដ្ឋាភិបាល។

អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក ង្វៀន ថាញ់ ទូ  បានផ្តល់ព័ត៌មានអំពីកំណែទម្រង់ស្ថាប័នដែលមានគោលបំណងលុបបំបាត់ "ចំណុចកកស្ទះ" សម្រាប់អាជីវកម្ម និងមូលដ្ឋាននានា ក្នុងសេចក្តីសម្រេចចិត្តលេខ ០១ របស់រដ្ឋាភិបាល (រូបថត៖ VGP/QP)

យោងតាមលោក ង្វៀន ថាញ់ ទូ សេចក្តីសម្រេចចិត្តលេខ ០១ របស់រដ្ឋាភិបាលបានកំណត់ភារកិច្ចនៃការសុក្រិតរបៀបរបប ជាពិសេសការសុក្រិតច្បាប់ និងការបង្កើនប្រសិទ្ធភាព និងគុណភាពនៃការអនុវត្តច្បាប់ ជាភារកិច្ចចម្បងមួយរបស់រដ្ឋាភិបាលក្នុងឆ្នាំ២០២៦។ ជាមួយគ្នានេះ ក្រសួងយុត្តិធម៌បន្តសម្របសម្រួលជាមួយក្រសួង និងស្ថាប័នផ្សេងទៀត ដើម្បីលើកកម្ពស់កំណែទម្រង់នីតិវិធីរដ្ឋបាល និងកែលម្អបរិយាកាសវិនិយោគ និងអាជីវកម្ម ដោយមានគោលបំណងកាត់បន្ថយថ្លៃដើមអនុលោមភាពសម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្ម។ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក ង្វៀន ថាញ់ ទូ បានថ្លែងថា៖ "ក្រសួងយុត្តិធម៌នឹងបន្តស្រាវជ្រាវ និងដាក់ជូនការិយាល័យនយោបាយនូវផែនការយុទ្ធសាស្ត្រសម្រាប់សុក្រិតប្រព័ន្ធច្បាប់វៀតណាម ក្នុងយុគសម័យថ្មី ក្នុងស្មារតីនៃមហាសន្និបាតលើកទី ១៤ របស់បក្ស។ ទន្ទឹមជាមួយគ្នានោះ ក្រសួងយុត្តិធម៌នឹងស្រាវជ្រាវ និងកសាងរបាយការណ៍មួយ ដើម្បីដាក់ជូន អាជ្ញាធរមានសមត្ថកិច្ចលើលក្ខណៈវិនិច្ឆ័យ និងឧបករណ៍សម្រាប់វាយតម្លៃភាពចាំបាច់នៃនីតិវិធីរដ្ឋបាល ដោយលើកកម្ពស់គុណភាពអនុវត្តនីតិវិធីរដ្ឋបាលដោយផ្អែកលើការភ្ជាប់ទំនាក់ទំនងទិន្នន័យ និងកាត់បន្ថយការចំណាយលើការអនុលោមសម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្មផងដែរ”៕

TAG
VOV/VOVworld/កំណែទម្រង់/ស្ថាប័ន/ដោះស្រាយ/ចំណុចកក់ស្ទះ/អនុវត្តន៍/សេចក្តីសម្រេចចិត្ត/លេខ ០១/រដ្ឋាភិបាល

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត