logo

កំណើនសេដ្ឋកិច្ចគួរឲ្យចាប់អារម្មណ៍ក្នុងត្រីមាសទី១ឆ្នាំ២០១៨

2018/4/3 | 10:26:00
(VOVWORLD) - ដោយកម្រិតកំណើន៧,៣៨% កំណើន GDP ក្នុងត្រីមាសទី១ឆ្នាំ២០១៨ ជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល១០ឆ្នាំកន្លងមក។ ព័ត៌មាននេះត្រូវបានក្រសួង ផែនការនិងវិនិយោគប្រកាសនៅកិច្ចប្រជុំអំពីការប្រតិបត្តិម៉ាក្រូសេដ្ឋកិច្ច វាយ តំលៃអំពីស្ថានភាពអនុវត្តសេចក្ដីសម្រេចចិត្តលេខ០១របស់រដ្ឋាភិបាលស្ដីពីកំណើនសេដ្ឋកិច្ចឆ្នាំ២០១៨ ដែលទើបនឹងបានរៀបចំឡើងនៅរដ្ឋធានីហាណូយ។
 ទំហំទឹកប្រាក់នៃការនាំចេញរបស់វៀតណាមកើនឡើងយ៉ាងខ្លាំងក្លាក្នុងត្រីមាសទី១ឆ្នាំ២០១៨ (រូបថត៖ chinhphu.vn)


តាមរបាយការណ៍របស់ក្រសួងផែនការនិងវិនិយោគថា ស្ថានភាពសេដ្ឋកិច្ច ក្នុងប្រទេសក្នុងត្រីមាសទី១ឆ្នាំ២០១៨ បន្តរក្សាសន្ទុះកំណើនចាប់ពីចុងឆ្នាំ២០១៧ ។ ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព តម្លៃទំនិញនិងអតិផរណាត្រូវបានគ្រប់គ្រង ទីផ្សារ ហិរញ្ញវត្ថុនិងរូបិយវត្ថុមានសន្ទស្សន៍ល្អ ផ្សារហ៊ុនមានកំណើនស្ថិរភាព ការទាក់ ទាញទុនវិនិយោគ ការបើកប្រាក់ចំណាយនិងការនាំចេញនាំចូលសុទ្ធតែមាន បម្រែបម្រួលវិជ្ជមាន។ តាមការធ្វើស្ថិតិរបស់ក្រសួងផែនការនិងវិនិយោគថា ប្រសិនបើ ក្នុងត្រីមាសទី១ឆ្នាំ២០១៧ វៀតណាមទទួលបានកំណើន GDP ត្រឹម ៥,១%តែប៉ុណ្ណោះ ដែលជាកម្រិតទាបបំផុតបើប្រៀបនឹងរយៈពេលដូចគ្នាក្នុង ៣ឆ្នាំមុននោះ គឺដល់ឆ្នាំ២០១៨ កំណើន GDP ក្នុងត្រីមាសទី១បានកើនដល់ ៧,៣៨% ស្មើរនឹងកំណើននៃពាក់កណ្ដាលចុងឆ្នាំ២០១៧។ ប្រការនេះសរឲ្យ ឃើញនូវ ការបញ្ជាណែនាំរបស់លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាលដែលថា មិនទុក ឲ្យអូសបន្លាយស្ថានការណ៍ “យឺតយ៉ាវនាដើមឆ្នាំ ប្រញាប់ប្រញាល់នាចុងឆ្នាំ” ត្រូវ បានបញ្ជូនទៅកាន់ក្រសួង ស្ថាប័ន និងតំបន់ជាច្រើន ហើយបានបញ្ជូលក្នុង សេចក្ដីសម្រេចចិត្តលេខ០១។ លោក Nguyen Dinh Cung ប្រធានវិទ្យាស្ថានគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈឹម បានឲ្យដឹងថា៖

        “ស្ថានភាពសេដ្ឋកិច្ចក្នុងឆ្នាំ២០១៨មានចំណុចខុសប្លែកពីឆ្នាំមុនៗ។ នោះគឺ ការដែលរដ្ឋាភិបាលបានដាក់ចេញភារកិច្ចជាក់ស្ដែងចំនួន២៤២ ជាមួយកាល កំណត់ជាក់ស្ដែង។ ពិសេសគឺ ឆ្នាំនេះរដ្ឋាភិបាលបានដាក់ចេញទិសស្លោកក៏ដូច ជាស្មារតីប្រតិបត្តិការនោះគឺ “វិន័យ ត្រឹមត្រូវ ធ្វើសកម្មភាពដោយភាពច្នៃប្រឌិត និងប្រសិទ្ធភាព”។

 រដ្ឋាភិបាលវៀតណាមប្ដេជ្ញាចិត្តបន្តកែលំអបរិយាកាសវិនិយោគនិងជួយសម្រួលដល់បែបបទរដ្ឋបាល

        ក្នុងត្រីមាសទី១ឆ្នាំ២០១៨ វៀតណាមមានសហគ្រាសចំនួន២៦.៨០០អង្គ ភាពដែលបានបង្កើតថ្មី ជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល៧ឆ្នាំកន្លងមក។ ការ ដោះស្រាយការលំបាក បង្កលក្ខណៈងាយស្រួលសំរាប់សហគ្រាស គឺជាភារកិច្ច ដែលបានអនុវត្តយ៉ាងខ្លាំងក្លាដែរ។ លោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម បានឲ្យដឹងថា៖

        “ការជួយសម្រួលដល់បែបបទរដ្ឋបាល ត្រូវបានដាក់ចេញចាប់ពីច្រើន ឆ្នាំមក  ហើយយើងមានសេចក្ដីសម្រេចចិត្ត សារាចរណ៍និងកម្មវិធីធ្វើសកម្មភាព ជាច្រើនដើម្បីអនុវត្ត ប៉ុន្តែនេះជាពេលវេលាដែលគោលជំហរនេះបានអនុវត្ត ដោយការប្ដេជ្ញាចិត្តខ្ពស់បំផុតនិងទទួលបានលទ្ធផលជាក់ស្ដែងបំផុត។ រដ្ឋា ភិបាលបានដាក់ចេញគោលដៅគឺ ក្នុងរយៈពេលពី១ដល់២ឆ្នាំខាងមុខ ក្រសួងនិង ស្ថាប័នទាំងអស់ត្រូវកាត់បន្ថយយ៉ាងហោចណាស់១/៣ដល់១/២បរិមាណ លក្ខខណ្ឌអាជីវកម្មនិងបែបបទរដ្ឋបាល។ ខ្ញុំគិតថា នេះជាសេចក្ដីសម្រេច លោតផ្លោះ។ នាពេលកន្លងទៅ ក្រសួងឧស្សាហពាណិជ្ជកមបានកាត់បន្ថយពាក់ កណ្ដាលបរិមាណបែបបទរដ្ឋបាលរបស់ខ្លួនហើយ”។

        ទោះបីត្រីមាសទី១ឆ្នាំ២០១៨ទទួលបានកំណើនគួរឲ្យចាប់អារម្មណ៍ក្ដី ប៉ុន្តែ រដ្ឋាភិបាលនៅសំណូមពរឲ្យក្រសួង ស្ថាប័នទាក់ទិននានា តាមដានយ៉ាងដិតដល់ នូវបម្រែបម្រួលសេដ្ឋកិច្ចនៅក្នុងនិងក្រៅប្រទេស ដើម្បីត្រៀមរៀបចំវិធានការផ្ទុក បម្រុងនាពេលជួបការលំបាក ក៏ដូចជាវិធានការសំរាប់ឆ្នាំក្រោយៗទៀត៕

TAG
VOV/VOVworld/វៀតណាម/សេដ្ឋកិច្ច/កំណើន/ត្រីមាសទី១

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត