logo

កើតឆ្នាំ១៩៨៣-Kham Thien“

2013/9/14 | 08:37:16

ការតាំងពិព័រណ៌ពិសេស១ដោយមានវត្ថុនានាដែលប្រមូល
ផ្តុំបានមុននេះ រាប់សិបឆ្នាំឬនៅសង្រ្គាមរបស់ប្រជាជាតិវៀត
ណាមដូចជាបំណែកយន្តហោះ បាវខ្សាច់និងសំបកគ្រាប់កាំ
ភ្លើង​​ជាដើមកំពុងប្រព្រិត្តទៅ​នៅមជ្ឈមណ្ឌលវប្បធម៌បារាំង
លេខ​២៤វិថីTrang Tien រដ្ឋធានីហាណូយ(វៀតណាម)។ 

Vovworld-ការតាំងពិព័រណ៌” កើតឆ្នាំ១៩៨៣/Kham Thien“ របស់វិចិត្រករBang Nhat
Linh ត្រូវបានធ្វើឡើងពីថ្ងៃទី៥ដល់ថ្ងៃទី២៨កញ្ញា។ Bang Nhat Linhរៀបរាប់ថាគាត់ កើតនាឆ្នាំ១៩៨៣នៅវិថីKham Thienទីក្រុងហាណូយ។ពេលនោះ សង្រ្គាមរបស់
ចក្រពត្តិអាមេរិកប្រឆាំងវៀតណាមបានបញ្ចប់មុននេះ ៨ឆ្នាំហើយ។ទោះបីជាមិន
បានកើតតនិងធំឡើងក្នុងដំណាក់កាលប្រទេសជាតិមានសង្រ្គាមក្តីប៉ុន្តែអារម្មណ៍អំពី
វានៅដិតដាម ជាប់ជាមួយខ្ញុំជានិច្ច។ ប្រជាជននៅKham Thien​ជានិច្ចកាលរៀបរាប់ថា៖ នាឆ្នាំ១៩៧២  វិថីរងការទម្លាក់គ្រាប់បែបជាបន្តបន្ទាប់ក្នុងអំឡុង១២ថ្ងៃយប់ ក្នុងយុទ្ឋ
នាការ Linebacker២។នេះជាយុទ្ឋនាការបំផ្លិចបំផ្លាញធំបំផុតរបស់កងទ័ពជើងអាកាស
អាមេរិកបន្ទាប់ពីសង្រ្គាមលោកទី២។Bang Nhat Linhចែករំលែកថា៖“   ការតាំងពិព័រណ៍
នេះត្រូវបានធ្វើ ឡើងក្នុងក្រសែរភ្នែករបស់ជន១នាក់ដែលបានកើតនៅ វិថី Kham Thien​ ក្រោយពីសង្រ្គាម។តាមរយះការនិទានរបស់សាច់ញាតិស្តីពីអតីតកាល ខ្ញុំមានបំណង
រៀបចំការតាំងពិព័រណ៍នេះដោយស្មារតីមានសុទិដ្ឋិនិយមខ្ពស់ជាងនិងជំនះពុះពារលើ
ការលំបាកដើម្បីឈានទៅមុខ។ “

            

វិចិត្រករBang Nhat Linh (រូបថត​VNA)

Bang Nhat Linhបញ្ចាប់ការសិក្សានៅមហវិទ្យាល័យវិចិត្រសិល្បះហាណូយនិងធ្លាប់បើក
ការតាំងពិព័រណ៍ជាច្រើនស្តីពីគ្រឿងប្រើប្រាស់  មធ្យោបាយបំរើជីវភាពជារៀងរាល់ថ្ងៃ។ដើម្បីរៀបចំការតាំងពិព័រណ៍លើកនេះ​គាត់បានប្រមូលវត្ថុតាងស្តីពិសង្រ្គាមជាង​៥០មក
ពីគ្រប់ទិសទីក្នុងប្រទេសក្នុងអំឡុង៧ឆ្នាំ។នោះគឺកៅអីរបស់អ្នកបើកបរយន្តហោះបំណែក
មួយចំនួននៃ​យន្តហោះប្រដេញ MIG-២១  ថូផ្កា​និងកែវធ្វើពីក្បាលគ្រាប់កាំភ្លើង​និងបំណែក
នៃយន្តហោះឬកាំភ្លើងធំជាដើម។រួមជាមួយនោះBang NhatLinhនៅធ្វើកៅអីលេងបាល់
សំរាប់កុមារពីបំណែកសំបកយន្តហោះចម្បាំងទៀតផង។នៅបរិយាកាសនៃពិព័រណ៍នេះ
ដែរ​  Bang Nhat Linhនៅមានបញ្ចាំងកំណាត់ខ្សែរភាពយន្តស្តីពីអតីតយុទ្ឋជនជាជនជាតិ
Bru(Van Kieu) ១នាក់ នៅ​ផ្លូវលេខ៩ខេត្តQuang Triភាគកណ្តាលវៀតណាម។រូបភាពអតីតយុទ្ឋជននេះបានប្រែរណ្តៅគ្រាប់បែ​កលើភ្នំមុននេះទៅជាកន្លែងចញ្ចឹមត្រីធ្វើ
អោយទស្សនិកជនជាច្រើននាក់រំភើបចិត្តយ៉ាងខ្លាំងក្លា។ស្តីពីគោលដៅនៃការតាំងពិព័រណ៌
នេះBang Nhat Linhអោយដឹងថា៖“ តាមរយះ ការតាំងពិព័រណ៌នេះខ្ញុំមានមានបំណងថា​៖ទស្សនិកជនវ័យក្មេងយល់បានការលំបាកនានាដែលជំនាន់មុនៗបានឆ្លងកាត់ជំនះពុះពារ។  
វ​ត្ថុតាងនានាដែលបានដាក់តាំងគ្នាគឺសំដៅជួយមនុស្សម្នាក់ៗមានការវាយតំលៃ
អំពីប្រវត្តិសាស្រ្តក្រោមក្រសែរភ្នែកផ្សេងៗ។“

​​​​​​​​​​​​​​​​                 

រូថតVOV

រហូតមកដល់ពេលនេះ  Bang Nhat Linhកំពុងមានទ្រពសម្បិត្ត១មានតំលៃប្រវត្តិសាស្រ្តដ៍
ធំសម្បើម។បងអោយដឹងថែមទៀតថា៖បង​នៅមានគំនិតអនុវត្តគំរោងការណ៍ធំ១ទៀតផង៕

TAG
VOV WORLD/ម៉េម័រសង្រ្គាម-ភាពស្អាត/ជីវភាពរស់នៅ/បច្ចុប្បន្នកាល

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត