logo

កាត់បន្ថយបែបបទរដ្ឋបាលនិងកាត់បន្ថយភាពរអាក់រអួលសម្រាប់ប្រជាពលរដ្ឋនិងអាជីវកម្ម

2026/2/27 | 11:35:10
(VOVWORLD) - នាព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) រដ្ឋាភិបាលបានបើកសម័យប្រជុំស្តីពីការកសាងច្បាប់សម្រាប់ខែកុម្ភៈ ឆ្នាំ ២០២៦។ 

សមាជិករដ្ឋាភិបាលបានផ្ទៀងស្តាប់បទបង្ហាញសង្ខេប របាយការណ៍បកស្រាយ បញ្ចូលមតិយោបល់ ព្រមទាំងពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់មួយចំនួនដូចជា៖ សេចក្តីព្រាងច្បាប់ស្តីពីរដ្ឋធានី (ធ្វើវិសោធនកម្ម) សេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន (ធ្វើវិសោធនកម្ម) សេចក្តីព្រាងច្បាប់ស្តីពីជំនឿ និងសាសនា...។

ទិដ្ឋភាពនៃសម័យប្រជុំ។ រូបថត៖ VOV

អញ្ជើញថ្លែងនៅក្នុងសម័យប្រជុំនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ស្ថាប័ននានាត្រូវតែដឹកនាំផ្លូវ ដោយមានគោលបំណងលុបបំបាត់ចំណុចកក់ស្ទះ និងដោះស្រាយបញ្ហាដែលកំពុងកើតឡើងក្នុងការអនុវត្ត ដោយប្រែក្លាយស្ថាប័ននានាទៅជាគុណសម្បត្តិប្រកួតប្រជែងជាតិ។ សេចក្តីសម្រេចថ្មីៗ នៃមហាសន្និបាតរបស់បក្សទាំងអស់សុទ្ធតែបានកំណត់ថា៖ ការកសាង និងសុក្រិតរបៀបរបបជាលក្ខណៈទម្លុះទម្លាយយុទ្ធសាស្ត្រមួយ ក្នុងចំណោមយុទ្ធសាស្ត្រទាំងបីនៃការអភិវឌ្ឍប្រទេសយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។ ដូច្នេះ នៅក្នុងដំណើរការតាក់តែងច្បាប់ ត្រូវមានការអនុវត្តន៍ជាក់ស្តែងរាល់គោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស; លុបបំបាត់ចំណុចកក់ស្ទះ  និងការលំបាកកើតចេញពីការអនុវត្តជាក់ស្តែង។  ក្នុងពេលជាមួយគ្នានេះ ចាំបាច់ត្រូវពិនិត្យ និងកាត់បន្ថយបែបបទរដ្ឋបាល កាត់បន្ថយការរអាក់រអួល និងកាត់បន្ថយការចំណាយលើការអនុលោមភាពសម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្ម។

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ ថ្លែងនៅក្នុងសម័យប្រជុំ។ រូបថត៖ VOV

\លោកនាយករដ្ឋមន្ត្រីបានថ្លែងថា នៅក្នុងសម័យប្រជុំលើកទីមួយនៃរដ្ឋសភានីតិកាលទី១៦ រដ្ឋាភិបាលគ្រោងនឹងដាក់ជូនរដ្ឋសភាសម្រាប់អនុម័តលើឯកសារ ចំនួន ៣៤ ក្នុងនោះមានសេចក្តីព្រាងច្បាប់ និងសេចក្តីសម្រេចចំនួន ១៥ ដែលភាគច្រើនមានការលំបាក ស្មុគស្មាញ និងមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើគ្រប់ទិដ្ឋភាពនៃជីវភាពសង្គម។ ដូច្នេះ ភ្នាក់ងាររៀបចំសេចក្តីព្រាងត្រូវបញ្ចូលមតិយោបល់របស់សមាជិករដ្ឋាភិបាល ហើយក្នុងពេលជាមួយគ្នានេះ ត្រូវស្វែងរកមតិយោបល់ពីអ្នកជំនាញ អ្នកដែលរងផលប៉ះពាល់ដោយច្បាប់ ក៏ដូចជាបទពិសោធន៍អន្តរជាតិពាក់ព័ន្ធនឹងប្រទេសវៀតណាម ដើម្បីសុក្រិតរាល់សេចក្តីព្រាងសម្រាប់ដាក់ជូនអាជ្ញាធរមានសមត្ថកិច្ច៕

TAG
VOV/VOVworld/កាត់បន្ថយបែបបទរដ្ឋបាល/ភាពរអាក់រអួល/សហគ្រាស​

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត