logo

កម្ពុជាវិនិយោគលើកំពង់ផែស្ងួតដែលតភ្ជាប់ជាមួយវៀតណាម

2025/11/26 | 12:04:05
(VOVWORLD) - សហគ្រាសមួយនៅកម្ពុជាទើបបានប្រកាសផែនការអភិវឌ្ឍន៍កំពង់ផែស្ងួត (កំពង់ផែក្នុងស្រុក) ដំបូងគេនៅខេត្តព្រៃវែង ជាមួយនឹងទុនវិនិយោគជាង ២០ លានដុល្លារអាមេរិក ដើម្បីជំរុញពាណិជ្ជកម្មជាមួយវៀតណាម។
ការវិនិយោគលើកំពង់ផែស្ងួតនៅកម្ពុជាជួយកាត់បន្ថយការកកស្ទះចរាចរណ៍តាមផ្លូវទឹក និងគាំទ្រដល់ការលើកកម្ពស់ពាណិជ្ជកម្មទំនិញ។ រូបថត៖ VOV

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កំពង់ផែស្ងួតនេះមានផ្ទៃដី ១០ ហិកតា ដែលវិនិយោគដោយក្រុមហ៊ុន SSR របស់កម្ពុជា ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង។ គម្រោងនេះ រួមមាន៖ អគារការិយាល័យនិងពាណិជ្ជកម្ម តំបន់ជួញដូរទំនិញ ឃ្លាំងកុងតឺន័រ ដែលបម្រើដោយផ្ទាល់ដល់ការពង្រឹងការតភ្ជាប់ឡូជីស្ទិក រវាងកម្ពុជានិងវៀតណាម ក្នុងបរិបទដែលប្រទេសទាំងពីរកំពុងឆ្ពោះទៅរក គោលដៅពាណិជ្ជកម្មចំនួន ២០ ពាន់លានដុល្លារអាមេរិក។ នេះគឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយនៅក្នុងខេត្ត ដើម្បីជំរុញពាណិជ្ជកម្មទំនិញឆ្លងព្រំដែនកម្ពុជា-វៀតណាម ជាពិសេសតាមរយៈច្រកទ្វារព្រំដែនអន្តរជាតិមឿនជ័យ/តានណាំ រវាងខេត្តព្រៃវែងរបស់កម្ពុជា និងខេត្តតៃនិញរបស់វៀតណាម៕

TAG
VOV/VOVworld/កម្ពុជា/កំពង់ផែស្ងួត/វៀតណាម/ឡូជីស្ទិក

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត