logo

កម្លាំងអធិការកិច្ចរដ្ឋបាលជលផល សម្រេចភារកិច្ចបោះឆ្នោតនៅឯនាយសមុទ្រ

2026/3/5 | 09:11:11
(VOVWORLD) - ដោយធ្វើដំណើររាប់រយម៉ាយល៍សមុទ្រក្នុងលក្ខណៈអាកាសធាតុដ៏ពិបាក ក្រុមបោះឆ្នោតលេខ ១០ (សង្កាត់ Phuoc Thang ទីក្រុងហូជីមិញ) បាននាំយកហិបឆ្នោតដល់កម្លាំងអធិការកិច្ចរដ្ឋបាលជលផល និងប៉ូលីសសមុទ្រដែលកំពុងបំពេញភារកិច្ចនៅតំបន់ព្រំដែនសមុទ្រ។ 
ការរៀបចំការបោះឆ្នោតនៅលើសមុទ្រ ត្រូវបានអនុវត្តន៍តាមនីតិវិធី និងបទប្បញ្ញត្តិច្បាប់។ (រូបថត៖ VOV ទីក្រុងហូជីមិញ)

ក្រោយរយៈពេល ៧ ថ្ងៃ ការបោះឆ្នោតមុនកាលកំណត់នៅសមុទ្រត្រូវបានសម្រចរួចរាល់ ដោយធានាសិទ្ធិពលរដ្ឋពេញលេញសម្រាប់អ្នកដែលនៅជួរមុខ។

ជាក្រុមការងារចល័ត នាវាអធិការកិច្ចរដ្ឋបាលជលផល KN-២៦០ បានរៀបចំការបោះឆ្នោតនៅទីតាំងចំនួន ១៣ នៅសមុទ្រ។ អ្នកបោះឆ្នោតវ័យក្មេង Le Quang Duc បានចែករំលែកថា៖

 “អាចចូលរួមក្នុងការបោះឆ្នោតនៅឯនាយសមុទ្រ រួមជាមួយបងប្អូនដទៃទៀតនៅលើនាវា ខ្ញុំមានអារម្មណ៍រំភើបរីករាយ និងមានមោទនភាពខ្លាំងណាស់។ ក្នុងការអនុវត្តភារកិច្ចរបស់កម្លាំងអធិការកិច្ចការនេសាទ យើងបានប្រឈមមុខនឹងការលំបាកជាច្រើន។ ដូច្នេះ តាមរយៈសន្លឹកឆ្នោតរបស់ខ្លួន ខ្ញុំសង្ឃឹមថា បេក្ខជនដែលជាប់ឆ្នោត អាចយោគយល់ ស្តាប់ និងតំណាងឱ្យសំឡេងរបស់កម្មាភិបាល យុទ្ធជន និងប្រជានេសាទ ដែលកំពុងធ្វើការទាំងយប់ទាំងថ្ងៃនៅសមុទ្រ”៕

TAG
VOV/VOVworld/បោះឆ្នោត/សមុទ្រ/វៀតណាម/រដ្ឋសភា

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត