logo

កូរ៉េខាងត្បូងបន្តដំណើរការសន្តិភាពនៅលើឧបទ្វីបកូរ៉េ

2025/12/8 | 11:21:55
(VOVWORLD) - បើទោះបីជាមានអាកប្បកិរិយាព្រងើយកន្តើយរបស់កូរ៉េខាងជើងក៏ដោយ កូរ៉េខាងត្បូងនៅតែប្រកាន់ខ្ជាប់នូវគោលនយោបាយផ្សះផ្សាអន្តរកូរ៉េ និងបន្តកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញកិច្ចសន្ទនារវាងភាគីទាំងពីរ។

នៅក្នុងសេចក្តីប្រកាសមួយនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី ៧ ខែធ្នូ នៅការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក Wi Sung-lac ប្រធានទីភ្នាក់ងារសន្តិសុខជាតិកូរ៉េខាងត្បូង បានសង្កត់ធ្ងន់ថា ឆ្នាំ ២០២៦ នឹងជាឆ្នាំដំបូងសម្រាប់ការអភិវឌ្ឍគួរឱ្យកត់សម្គាល់របស់កូរ៉េខាងត្បូង ក្នុងវិស័យសន្តិសុខ និងការទូត; ទន្ទឹមនឹងនោះ លោកបានបញ្ជាក់ថា នឹងបន្តការសន្ទនាជាមួយកូរ៉េខាងជើង និងជំរុញដំណើរការសន្តិភាពនៅលើឧបទ្វីបកូរ៉េជាផ្លូវការ។

យោងតាមលោក Wi Sung-lac កូរ៉េខាងត្បូងនឹងផ្លាស់ប្តូរទស្សនៈជាមួយកូរ៉េខាងជើង និងសហរដ្ឋអាមេរិកឆ្ពោះទៅរកការយោគយល់គ្នាទៅវិញទៅមក ជំរុញវិធានការកសាងទំនុកចិត្តរវាងភាគីទាំងពីរជាបណ្ដើរៗ; ទន្ទឹមនឹងនោះ រឹតបន្តឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងដើម្បីដោះស្រាយបញ្ហានៅលើឧបទ្វីបកូរ៉េ៕

TAG
VOV/VOVworld/កូរ៉េខាងត្បូង/ដំណើរការសន្តិភាព/លើឧបទ្វីបកូរ៉េ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត