ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ Vietnam+) |
អញ្ជើញចូលរួម ព្រឹត្តិការណ៍នេះមានតំណាងចំនួន៧០រូបមកពីប្រ៊ុយណេ ចិន ហ្វីលីពីន ឥណ្ឌូ នេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សឹង្ហបុរី វៀតណាមនិងតៃវ៉ាន់ (ចិន)។
ថ្លែងមតិប្រារព្ធសិក្ខាសាលា អនុរដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីលោក Abdurrahman Mohammad Fachir បានលើកច្បាស់នូវទស្សនៈរបស់ឥណ្ឌូនេស៊ី នោះគឺ តំបន់សមុទ្រខាងកើតត្រូវមានការគ្រប់គ្រងតាមរយៈកិច្ចសហការរវាង ភាគីទាក់ទិននានាសំដៅបន្ធូរបន្ថយភាពតានតឹង។ លោក Fachir ឲ្យដឹងថែម ទៀតថា ក្នុងឆ្នាំនេះ ភាគីទាក់ទិននានាបានឯកភាពលើការអនុវត្តគំរោងការណ៍ រួមចំនួន៨ ក្រៅពីគំរោងការណ៍ដោយឡែកនៃប្រទេសនីមួយៗ។ តាមលោកថា គំរោងការណ៍នេះ នឹងរួមចំណែកសំខាន់ទៅក្នុងការនាំសមុទ្រខាងកើតក្លាយទៅ ជាតំបន់សន្តិភាព ស្ថិរភាព នាំមកនូវផលប្រយោជន៍ខាងសេដ្ឋកិច្ចក៏ដូចជាការជឿ ទុកចិត្តគ្នាទៅវិញទៅមករវាងប្រទេសទាំងអស់ក្នុងតំបន់ផងដែរ៕








