logo

ការគូសសញ្ញារបស់ព្រះអង្គម្ចាស់ Tran Nhan Tong នៅទឹកដី Yen Tu

2018/12/8 | 08:49:38

(VOVWORLD) -ស្ដេចសង្ឃ  ព្រះអង្គម្ចាស់ Tran Nhan Tong គឺជាអ្នកវប្បធម៌ អ្នកប្រវត្តិសាស្ត្រដ៏ល្បីល្បាញនារាជកាល Tran។ រាល់កេរ្តិ៍ដំណែលដ៏គួរឱ្យកត់សម្គាល់របស់ព្រះអង្គបានបន្យល់ទុកនៅទឹកដី Yen Tu ដែលជាទីកន្លែងដែលព្រះអង្គបានបង្កើតឡើងនិកាយ Truc Lam ដែលពោរពេញទៅដោយអត្តសញ្ញាណវៀតណាម។

ស្ដេច Tran Nhan Tong (១២៥៨-១៣០៨) មានឈ្មោះពិតថា  Tran Kham  ដែលជាបុត្រាច្បងរបស់ស្ដេច Tran Thanh Tong

នាឆ្នាំ ១២៩៤  ក្រោយពីពេលប្រគល់រាជបល្ល័ង្កទៅឱ្យបុត្រា Tran Anh Tong នោះ ព្រះអង្គបានយាងទៅបួសនៅ ខេត្ត Ninh Binh

បុព្វហេតុបួសរបស់ ព្រះអង្គម្ចាស់ Tran Nhan Tong បានរីកចម្រើនបំផុតនៅលើភ្នំ Yen Tu ខេត្ត Quang Ninh ហើយស្រេចបានយកឈ្មោះ Huong Van Dai dau da ឬ Giac  Hoang Dieu ngu

Giac  Hoang Dieu ngu បានបង្រួបបង្រួមពុទ្ធសាសនាវៀតណាមនាពេលនេះ ហើយបង្កើតឡើងនិកាយ  Truc Lam Yen Tu ដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌វៀតណាម។

Tran Nhan Tong គឺជាស្ដេចមួយអង្គគត់នៅវៀតណាមដែលបានលះបង់រាជបល្ល័ង្ក ដើម្បីយាងទៅបួស ហើយត្រូវបានលើកតម្កើងជាស្ដេចសង្ឃ

ក្នុងឆាកជីវិត ព្រះអង្គបានទៅបួសហើយ ក្លាយទៅជាព្រះនៅចេតិយ Ngoa Van (Dong Trieu ខេត្ត Quang Ninh)។ នៅពេលសោយទីវង្គត់ កូនសិស្សបានបូជាស្ដេចនៅចេតិយ Ngoa Van

ព្រះអង្គជាមួយកូនសិស្សបានដាំផ្ដាអង្គាសីលនៅ Yen Tu

ស្មារតីរបស់ស្ដេច Tran Nhan Tong និងនិយកាយ Truc Lam Yen Tu មិនត្រឹមតែបានបង្ហាញតាមរយៈពុទ្ធសាសនាប៉ុណ្ណោះទេ ថែមទាំងជះឥទ្ធិពលយ៉ាងទូលំទូលាយដល់សង្គម ព្រមទាំងបានក្លាយទៅជានិមិត្តរូបនៃវប្បធម៌ពុទ្ធសាសនា និងវប្បធម៌ជាតិវៀតណាម។

សព្វថ្ងៃនេះមណ្ឌលកេដំណែលនេះត្រូវបានស្ដារឡើងវិញ រក្សា និងពង្រីកជាបន្ត។

នៅពេលមកដល់ទីនេះ ភ្ញៀវទេសចរនឹងមានឱកាសឆ្លងកាត់វត្តអារាម ប្រាង្គប្រាសាទបុរាណជាដើម

ប្រការឱ្យចាប់អារម្មណ៍បំផុតនៅទីនេះគួរគឺរូបសំណាកព្រះពុទ្ធនៅក្នុងតំបន់ An Ky Sinh ។ រូបសំណាកនេះមានទម្ងន់ ១៣៨ តោនត្រូវបានធ្វើពីសំរិទ្ធ របស់ភូមិរបប្រពៃណីដ៏ល្បីល្បាញរបស់វៀតណាម ហើយ បានសម្ពោធក្នុងឆ្នាំ ២០១៣ នៅក្នុងឱកាសរំលឹកខួបលើកទី ៧០៥ នៃមហាទិវាបុណ្យព្រះចូល និព្វាន។

ទិវាបុណ្យ Yen Tu នាដើមខែមករា គឺជា ទិវាបុណ្យធំបំផុតក្នុងនិទាឃរដូវ ដោយទាក់ទាញបានភ្ញៀវទេសរយ៉ាងច្រើនកុះករ

នាបច្ចុប្បន្ន មុខមាត់មណ្ឌលកេរ្តិ៍ដំណែល Yen Tu ត្រូវបានផ្លាស់ប្ដូរថ្មី ដោយមានសង់ណងបុរាណជាច្រើនដូចជា៖សួន Thien និងសារមន្ទីរ Hoang Tran Nhan Tong

ភ្ញៀវទេសចរមកកាន់ទីនេះ មិនត្រឹមតែមានគោលបំណងចង់ស្វែងយល់អំពីតម្លៃជំនឿសាសនាប៉ុណ្ណោះទេ ថែមទាំងបានទស្សនាទិដ្ឋភាព

មហាទិវាបុណ្យស្ដេច Tran Nhan Tong ចូលនិព្វានត្រូវបានរៀបចំឡើងយ៉ាងមហោឡារិកនាថ្ងៃទី ៦ ដល់ថ្ងៃទី ១២ ខែធ្នូឆ្នាំ ២០១៨ ដើម្បីសម្ដែងការលើកតម្កើង និងដឹងគុណបំណាច់ចំពោះស្ដេចសង្ឃ

TAG
VOV/VOVworld

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត