logo

ការងារត្រៀមរៀបចំការបោះឆ្នោតនៅទីក្រុងហាណូយគឺស្របតាមកាលវិភាគនិងបទបញ្ញត្តិរបស់ច្បាប់

2026/2/27 | 08:44:04

(VOVWORLD) - នារសៀលថ្ងៃទី ២៦ ខែកុម្ភៈ អនុប្រធានរដ្ឋសភា លោក ង្វៀន ខាក់ ឌីញ ប្រធានគណៈប្រតិភូឃ្លាំមើល និងត្រួតពិនិត្យនៃគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋ សភា និងក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត បានអញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោតទីក្រុងហាណូយលើការរៀបចំសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ សម្រាប់អាណត្តិឆ្នាំ ២០២៦- ២០៣១។

នៅរសៀលថ្ងៃទី ២៦ ខែកុម្ភៈ គណៈប្រតិភូនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា និងក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត ដឹកនាំដោយលោក ង្វៀន ខាក ឌិញ - សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុប្រធានរដ្ឋសភា និងជាសមាជិកក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត - បានទៅទស្សនាការិយាល័យបោះឆ្នោតមួយចំនួននៅទីក្រុងហាណូយ ដើម្បីត្រួតពិនិត្យការរៀបចំសម្រាប់ការបោះឆ្នោត (រូបថត៖ Vietnam+)

ទីក្រុងហាណូយគឺជាតំបន់មួយក្នុងចំណោមតំបន់ ដែលមានចំនួនសមាជិក សភាត្រូវបានជ្រើសតាំងច្រើនជាងគឺ ពោលគឺ សមាជិកសភាចំនួន ៣២ រូប និងសមាជីកក្រុមប្រឹក្សាប្រជាជនចំនួន ១២៥ រូប។ បន្ទាប់ពីការពិគ្រោះយោបល់ចំនួន ៣ ជុំ ទីក្រុងហាណូយបានជ្រើសរើស និងចងក្រងបញ្ជីឈ្មោះផ្លូវការរបស់អ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលរួមក្នុងការបោះ ឆ្នោត។ ចំនួនអ្នកបោះឆ្នោតសរុបនៅក្នុងទីក្រុងមានចំនួនជាង ៦ លាននាក់។ បញ្ជីឈ្មោះអ្នកបោះឆ្នោតត្រូវបានចងក្រង និងបង្ហោះទាន់ពេលវេលា ដោយភ្ជាប់ទៅនឹងការស្វែងរកមូលដ្ឋានទិន្នន័យប្រជាជនជាតិ និងកម្មវិធី VNeID ដើម្បីធានាបាននូវភាពត្រឹមត្រូវ។

នៅក្នុងកិច្ចប្រជុំនេះ អនុប្រធានរដ្ឋសភា លោក ង្វៀន ខាក់ ឌីញ បានវាយតម្លៃថា រហូតមកដល់បច្ចុប្បន្ន ការងារត្រៀមរៀបចំសម្រាប់ការបោះឆ្នោតរបស់ទីក្រុងហាណូយត្រូវបានអនុវត្តយ៉ាងគ្រប់ជ្រុងជ្រោយ ជាប្រព័ន្ធនិង សមកាលកម្ម ដែលធានាបាននូវវឌ្ឍនភាព និងបទប្បញ្ញត្តិច្បាប់៕

TAG
VOV/VOVworld/ការងារ/ត្រៀមរៀបចំ/ការបោះឆ្នោត/ទីក្រុងហាណូយ/ស្របតាមកាលវិភាគ/បទបញ្ញត្តិរបស់ច្បាប់

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត