logo

“ការចងចាំនៃទិវាបង្រួបបង្រួមជាតិ” - រំលឹកអំពីដំណើរប្រវត្តិសាស្ត្រមួយ

2025/4/27 | 11:00:00

(VOVWORLD) - ការតាំងពិព័រណ៍ “ការចងចាំនៃទិវាបង្រួបបង្រួមជាតិជាតិ” នៅសារមន្ទីរហាណូយ មិនត្រឹមតែជាដំណើរវិលត្រឡប់មកអតីតកាលវិញប៉ុណ្ណោះទេ ថែមទាំងជាមោទនភាពចំពោះកម្លាំង និងភាពក្លាហានមោះមុតរបស់ប្រជាជនវៀតណាមក្នុងការតស៊ូដណ្ដើមឯករាជ្យទៀតផង។



ក្នុងបរិយាកាសរីករាយរបស់ប្រទេសទាំងមូលឆ្ពោះទៅរកខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមមាតុប្រទេសនោះ សារមន្ទីរហាណូយបានរៀបចំការតាំងពិពណ៌ក្រោមប្រធានបទ “ការចងចាំនៃទិវាបង្រួបបង្រួមជាតិ” ដែលនាំអ្នកទស្សនាវិលត្រឡប់មកដំណាក់កាលប្រវត្តិសាស្ត្រដ៏សាហាវនិងវីរភាព។
ការតាំងពិពណ៌បានឧទ្ទេសនាមរូបភាព ឯកសារ និងវត្ថុអនុស្សាវរីយ៍ពីសម័យសង្រ្គាម ជួយសាធារណជនឱ្យយល់ដឹងបន្ថែមទៀតអំពីពលីកម្ម ការបាត់បង់ និងស្មារតីដ៏ក្លាហានមោះមុតរបស់ប្រជាជាតិដើម្បីមានសន្តិភាពដូចសព្វថ្ងៃនេះ។
ឯកសណ្ឋានរបស់អ្នកបើកយន្តហោះជនជាតិអាមេរិកម្នាក់ដែលត្រូវចាប់ខ្លួនក្នុងសង្គ្រាមវៀតណាម និងបំណែកយន្តហោះដែលត្រូវបាញ់ទម្លាក់នៅទីក្រុងហាណូយ គឺជាចំណុចលេចធ្លោមួយនៃការតាំងពិព័រណ៍នេះ។
ស្លាកស្នាមនៃផ្សែងភ្លើងនៅលើសំបកដែកច្រែះ ដែលនឹកឃើញដល់ការប្រយុទ្ធគ្នាតាមជើងអាកាសដ៏កាចសាហាវ។
គ្រឿងបរិក្ខារពេទ្យ ទិនានុលេខន៍ សំបុត្រសរសេរដោយដៃ ត្រូវបានអតីតយុទ្ធជនប្រគល់ជូនសារមន្ទីរ។ វត្ថុនីមួយៗគឺជារឿងរ៉ាវមួយ ជាការចងចាំដែលត្រូវបានរក្សាទុកដោយការដឹងគុណនិងមោទនភាព។
ប្រអប់ឧបករណ៍ពេទ្យរបស់វរសេនីយ៍ឯក វេជ្ជបណ្ឌិតយោធា Nguyen Van Hoa (ហាណូយ)។ នៅឆ្នាំ ១៩៦៤ លោកបានស្ម័គ្រចិត្តទៅសមរភូមិ Tay Nguyen។ ក្នុងអំឡុងពេលធ្វើការនៅសមរភូមិ B3 លោកបានព្យាបាលដោយផ្ទាល់កងទ័ពដែលរងរបួស។
កាំភ្លើងធំប្រឆាំងយន្តហោះត្រូវបានកងកម្លាំងស្វ័យការពារស្ត្រី Van Don (Hai Ba Trung ទីក្រុងហាណូយ) ប្រើប្រាស់ដើម្បីបាញ់ទម្លាក់យន្តហោះ F-111 របស់អាមេរិកនៅខែធ្នូ ឆ្នាំ ១៩៧២។
ស៊ីរ៉ែនដែលបានផលិតដោយក្រុមហ៊ុនមេកានីកហាណូយ ក្នុងទសវត្សរ៍ឆ្នាំ១៩៥០។ ស៊ីរ៉ែនត្រូវបានគេដាក់នៅលើដំបូលរោងចក្រមេកានីកហាណូយ ដើម្បីប្រកាសអាសន្នដល់កម្មករ និងប្រជាជននៅពេលដែលយន្តហោះអាមេរិកទម្លាក់គ្រាប់បែក។
រូបភាពឯកសារនាំសាធារណជនវិលត្រឡប់ទៅសម័យតស៊ូដ៏លំបាករហូតដល់ថ្ងៃបង្រួបបង្រួមប្រទេសជាតិទាំងស្រុង។
មានស្នាមញញឹមលាយនឹងទឹកភ្នែក នៅថ្ងៃទទួលជ័យជម្នះពេញលេញ។
ប៉ុន្មានថ្ងៃនេះ ប្រជាជន សិស្សានុសិស្សនិងនិស្សិតជាច្រើនបានមកទស្សនាការតាំងពិព័រណ៍។
គ្រួសារជាច្រើននាំកូនៗមកទស្សនាការតាំងពិពណ៌ បណ្តុះស្មារតីស្នេហាជាតិ និងការយល់ដឹងអំពីប្រវត្តិសាស្ត្រមាតុភូមិតាំងពីតូច។
“ការចងចាំនៃទិវាបង្រួបបង្រួមជាតិ” មិនត្រឹមតែជាការតាំងពិពណ៌សុទ្ធសាធប៉ុណ្ណោះទេ ថែមទាំងជាដំណើរដើម្បីរំលឹក និងរីកសាយភាយតម្លៃនៃសន្តិភាព ឯករាជ្យ និងសេចក្ដីស្នេហាជាតិទៀតផង។
ការតាំងពិព័រណ៍នេះនឹងបើកទ្វាររហូតដល់ដំណាច់ថ្ងៃទី ៤ ឧសភា ឆ្នាំ ២០២៥ នៅសារមន្ទីរហាណូយ៕
TAG
VOV/VOVworld/ការតាំងពិព័រណ៍/រំដោះ/បង្រួបបង្រួម/វៀតណាម/ថ្ងៃទី៣០ មេសា

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត