logo

ការចរចារជាន់ខ្ពស់វៀតណាម-សឹង្ហបុរី។

2012/4/23 | 11:56:36
VOV-ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀត
ណាម Truong Tan Sang ប្រធានាធិបតី​សឹង្ហបុរី Tony
Tan Keng Yam មានដំណើរទស្សនកិច្ចថ្នាក់រដ្ឋ​នៅ
វៀតណាមចាប់ពីថ្ងៃទិ២៣ដល់២៧មេសាឆ្នាំ
២០១២។
ប្រធានាធិបតីសឹង្ហបុរី Tony Tan Keng Yam

VOV-ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម Truong Tan Sang
ប្រធានាធិបតី​សឹង្ហបុរី Tony Tan Keng Yam មានដំណើរទស្សនកិច្ចថ្នាក់រដ្ឋ​នៅវៀតណាមចាប់ពីថ្ងៃទិ២៣ដល់២៧មេសាឆ្នាំ២០១២។ នារសៀលថ្ងៃទី
២៣មេសា នៅក្រុងហាណូយ ក្រោយពិធីទទួល ប្រធានរដ្ឋ Truong Tan Sang
បានជួបចរចារ​ជាមួយប្រធានាធិបតី Tony Tan Keng Yam។ ថ្នាក់ដឹកនាំទាំងពី
រូបបានសំដែង​ការ​ពេញចិត្តចំពោះទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការ
លើគ្រប់វិស័យរវាងប្រទេសទាំងពីរដែលកំពុងបានអភិវឌ្ឍន៍ដ៏ល្អប្រសើរលើ
គ្រប់វិស័យពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រធានរដ្ឋ​Truong Tan Sang បានថ្លែងអំណរ គុណចំពោះសឹង្ហបុរីដែលបានគាំទ្រវៀតណាមឈរ​ឈ្មោះជាបេក្ខជន ក្រុម ប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ​អាណត្តិ ២០១៤-២០១៦ និង សមាជិកមិនអចិន្ត្រៃក្រុមប្រឹក្សាសន្តិសុខអង្គការ​សហប្រជាជាតិ​អាណត្តិ
២០២០-២០២១។ ថ្នាក់ដឹកនាំទាំងពីររូបបានអះអាងថា ប្រទេសទាំងពីរ
នឹងបន្តបង្កើន​ កិច្ចសហប្រតិបត្តិការក្នុងបណ្តាយន្តការសហប្រតិបត្តិការ
សេដ្ឋកិច្ច អន្តរជាតិដូចជា៖ APEC ASEM ពិសេសពេលដែលសហគមន៌
អា​ស៊ានបានបង្កើតឡើងនាឆ្នាំ ២០១៥។ ប្រធានាធិបតី Tony Tan Keng
Yam ក៏បានចែករំលែកទស្សនរបស់វៀតណាមអំពីបញ្ហាសមុទ្រខាង​កើត និងឯកភាពរក្សាចំណងសាមគ្គីភាពក្នុងអាស៊ានចំពោះបញ្ហានេះ។        
ក៏ក្នុងឪកាសនេះដែរ ប្រធានរដ្ឋវៀតណាម​ Truong Tan Sang និង
ប្រធានាធិបតី Tony Tan Keng Yam បានធ្វើជាក្សិណសាក្សី លើពិធីប្រគល់ លិខិតទទួលស្គាល់ការផ្តួចផ្តើមគំនិតវិនិយោគ សម្រាប់គំរោងការណ៌ កសាងមណ្ឌលឧស្សាហកម្ម វៀតណាម សិង្ហបូរី នៅខេត្ត Quang Ngai និងគំរោងការសាងសង់រោងចក្រឧណ្ហអគ្គិសនីរបស់ សម្ព័ន្ធ ក្រុមហ៊ុន
Sembcorp (singapore)នៅ Quang Ngai ផងដែរ៕
TAG
ប្រធានាធិបតី/សឹង្ហបុរី/Tony Tan Keng Yam/ចរចារ/ជាន់ខ្ពស់/វៀតណាម


ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត