logo

ការចរចារវាងរុស្ស៊ីនិងអ៊ុយក្រែននៅទីក្រុងហ្សឺណែវ៖ មានវឌ្ឍនភាពបច្ចេកទេស ប៉ុន្តែការខ្វែងគំនិតគ្នាលើទឹកដីនៅតែជាចំណុចជាប់គាំង

2026/2/19 | 07:47:39

(VOVWORLD) - ការចរចាជុំទីបីរវាងរុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិកនៅទីក្រុងហ្សឺណែវ (ស្វីស) ក្នុងរយៈពេលថ្ងៃទី១៧-១៨ ខែកុម្ភៈ បានបិទបញ្ចប់ ដោយការកត់សម្គាល់ពីវឌ្ឍនភាពនៅកម្រិតបច្ចេកទេសរវាងភាគីនានា ប៉ុន្តែភាពខុសគ្នាលើបញ្ហានយោបាយស្នូលនៅតែមិនទាន់ដោះស្រាយបាននៅឡើយទេ។

គណៈប្រតិភូមកពីអ៊ុយក្រែន រុស្ស៊ី និងសហរដ្ឋអាមេរិកនៅថ្ងៃដំបូងនៃកិច្ចចរចាជុំទី៣នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៦ ក្នុងបរិបទដែលរុស្ស៊ីវាយប្រហារលើអ៊ុយក្រែន។ (រូបថត៖ សេវាសារព័ត៌មាននៃក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន/Handout via REUTERS)

យោងតាមប្រភពព័ត៌មានដែលចូលរួមក្នុងការចរចាបានឲ្យដឹងថា ភាគីនានាបានធ្វើការក្នុងទម្រង់ចំនួនបីគឺ “រុស្ស៊ី-សហរដ្ឋអាមេរិក” “រុស្ស៊ី-អ៊ុយក្រែន” និង “រុស្ស៊ី-សហរដ្ឋអាមេរិក-អ៊ុយក្រែន”។ ខណៈដែលការចរចានៅទីក្រុង អាប៊ូដាប៊ី (អេមីរ៉ាតអារ៉ាប់រួម) បានផ្តោតលើបញ្ហាយោធា គឺរបៀបវារៈទីក្រុងហ្សឺណែវត្រូវបានពង្រីក រួមទាំងការពិភាក្សាអំពីយន្តការនិងការគ្រប់គ្រងដែនដី។

ភាគីអ៊ុយក្រែនបានឲ្យដឹងថា ការពិភាក្សាបានផ្តោតលើបញ្ហាសំខាន់ចំនួនពីរក្រុមគឺ យោធា និងនយោបាយ។ នៅក្នុងវិស័យយោធា ភាគីទាំងពីរស្ទើរតែឈានដល់ការឯកភាពគ្នាលើបញ្ហានានា រួមទាំងយន្តការត្រួតពិនិត្យបទឈប់បាញ់។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងវិស័យនយោបាយ បញ្ហាទឹកដី និងវិធានការដាក់ទណ្ឌកម្មមិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ។

សម្រាប់ខាងរុស្ស៊ីវិញ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានចាត់ទុកថា នៅតែលឿនពេកដើម្បីវាយតម្លៃពីលទ្ធផលជាក់ស្តែង ហើយបន្ថែមទៀតថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងទទួលរបាយការណ៍ផ្ទាល់ពីគណៈប្រតិភូចរចា។ បច្ចុប្បន្ននេះមិនទាន់មានព័ត៌មានអំពីទីតាំងសម្រាប់រៀបចំកិច្ចចរចាជុំបន្ទាប់នៅឡើយទេ៕

TAG
VOV/VOVworld/រុស្ស៊ី/អាមេរិក/អ៊ុយក្រែន/ការចរចា/ជុំទី៣/ដែនដី/ហ្សឺណែវ

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត