logo

ការត្រៀមរៀបចំសម្រាប់ការបោះឆ្នោតមុនកាលកំណត់នៅតំបន់ពិសេស Bach Long Vi

2026/2/28 | 08:29:34
(VOVWORLD) - តំបន់ពិសេស Bach Long Vi (ទីក្រុងហាយហ្វុង) នឹងធ្វើការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ នាថ្ងៃទី១៤ ខែមីនា ពោលគឺមួយថ្ងៃមុនថ្ងៃបោះឆ្នោតលើទូទាំងប្រទេស។
តំបន់ពិសេស Bach Long Vi មានចម្ងាយ ១២០ ម៉ាយសមុទ្រពីដីគោក។ (រូបថត៖ VOV ភាគឦសាន)

យោងតាមលោក Nguyen Van Hau អនុប្រធានគណៈកម្មាធិការប្រជាជននៃតំបន់ពិសេស Bach Long Vi រហូតមកដល់ពេលនេះ ការត្រៀមរៀបចំសម្រាប់ព្រឹត្តិការណ៍ដ៏សំខាន់នេះត្រូវបានអនុវត្តន៍យ៉ាងយកចិត្តទុកដាក់ ដោយអាជ្ញាធរនិងអង្គភាពពាក់ព័ន្ធនានានៃតំបន់ពិសេស Bach Long Vi។ អាជ្ញាធរនៅលើកោះបានជំរុញការឃោសនា ដល់អ្នកបោះឆ្នោត និងសាធារណជនអំពីសារៈសំខាន់នៃថ្ងៃបោះឆ្នោត ព្រមទាំងផ្តោតលើការឃោសនាដល់ប្រជានេសាទដែលកំពុងធ្វើការនៅក្នុងតំបន់សមុទ្រ Bach Long Vi ដើម្បីឱ្យប្រជាជនអាចក្ដាប់ជាប់ព័ត៌មានដើម្បីអនុវត្តន៍សិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួននៅថ្ងៃបោះឆ្នោត។

“តំបន់ពិសេស Bach Long Vi មានក្រុមបោះឆ្នោតចំនួនពីរ ហើយការត្រៀមរៀបចំត្រូវបានអនុវត្តន៍យ៉ាងល្អ។ បញ្ជីឈ្មោះអ្នកបោះឆ្នោតត្រូវបានពិនិត្យឡើងវិញ។ ហើយបន្ទាប់ពីការពិនិត្យឡើងវិញ ប្រអប់បោះឆ្នោតចល័តនឹងត្រូវបានផ្តល់ជូនអ្នកនេសាទដែលមិនទាន់ឡើងគោកបាន ប៉ុន្តែមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីបោះឆ្នោតនៅ Bach Long Vi”។

Bach Long Vi គឺជាកោះឆ្ងាយបំផុតនៅក្នុងឈូងសមុទ្រភាគខាងជើង ដែលមានចម្ងាយ ១២០ ម៉ាយសមុទ្រពីដីគោក៕

TAG
VOV/VOVworld/បោះឆ្នោត/រដ្ឋសភា/​ ក្រុមប្រឹក្សាប្រជាជន/មុនកាលកំណត់/វៀតណាម

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត