logo

ការទាក់ទាញរបស់របាំប្រេស៊ីល

2014/10/12 | 01:35:06

Vovworld-មានរបៀបជាច្រើនដើម្បីបន្ធូស្រាលអារម្មណ៍
ក្នុងជីវភាពរស់នៅ​ដ៏​មមាញឹកនេះ។ ជនខ្លះទៅដើរលេង
កំសាន្តនៅកន្លែងណាមួយ ជនមួយ​ចំនួនទៀតជ្រើស
រើសការអានសៀវភៅថតរូប។ ចំពោះជនវៀត​ណាម​ជា​
ច្រើនជ្រើសយក ការរាំជារៀងរាល់ថ្ងៃបាននាំមកឲ្យគេមានអារម្មណ៍ជ្រះថ្លា​ និងស្រឡាញ់ជីវិតថែមទៀត។ ចូររួមជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេង
វៀតណាមនឹង​ស្វែង​យល់អំពីក្បាច់រាំណាដែលមានការទាក់ទាញយ៉ាង
ដូច្នេះ។

ការទាក់ទាញរបស់របាំប្រេស៊ីល (healthplus.vn)

        Vovworld-ក្រោយរយៈពេលធ្វើដំណើរជាង៣០នាទីឆ្លងកាត់បណ្ដាវិថីដ៏អ៊ូអរ
នៅទីក្រុងហាណូយ យើងខ្ញុំបានមកដល់បន្ទប់ហាត់រាំរបស់ក្លឹប Heart Zouk Dance ដែលមានទំហ៊ុំប្រមាណ៣០ម៉ែត្រក្រឡាស្ថិតនៅវិថី Mai Hac De។

ការនឿយហត់ទាំងអំបាលម៉ានបានរសាត់បាត់អស់នៅពេលយើងខ្ញុំបានលឺប្រភេទ
តូរតន្ត្រីដ៏ស្រាលនិងផុលផុសដោយមានចង្វាក់ស្គរដ៏ពិរោះរណ្ដំ។ រួមជាមួយនោះ
បណ្ដាសិក្ខាកាមកំពុង​ហាត់រាំ អ្នកណាក៏យកចិត្តទុកដាក់បំភ្លេចទៅបរិយាកាសជុំ
វិញ។ សិក្ខាកាមបុរស​ម្នាក់កំពុងឈរនៅមុខកញ្ចក់ហាត់បច្ចេកទេសបង្វិលស្មា។​
នៅខាងឆ្វែងមាន​សិក្ខាកាមនារី២នាក់កំពុងកែឲ្យគ្នាបច្ចេកទេសបង្វិលខ្លួននិង
បង្កើតរលក។ ក្នុង​ពេលជាមួយនោះ Hoai Phuong គ្រូបង្រៀននៃក្លឹប Heart Zouk
Dance មក​ដល់។ ​Phuong បានចែករំលែកអំពីទស្សនាទានសារវន្តបំផុតនៃការរាំ Zouk
ថា៖

        “ភាសាងង់គ្លេសរួមផ្សំភាសាបារាំងនិងមានឥទ្ធិពលនៃទ្វិបអាហ្វ្រីកបាន​បង្កើត
ឡើងឈ្មោះ Zouk មានន័យថា ជប់លៀងនិងវាជាឈ្មោះរបស់ប្រជាជន​ដំបន់ការីបេ។ ក្នុងប៉ុន្មានឆ្នាំ៩០ បណ្ដាសិល្បករសិល្បការិនីប្រេស៊ីនបានផ្ទេររបាំ Lambada ប្រពៃណី
ក្លាយទៅជាប្រភេទថ្មីដែលបានហៅថា Rio Zouk ឬ Zouk Brasil។ នាបច្ចុប្បន្ន សិល្បករ
DJ ជាច្រើនបាននាំចង្វាក់របស់ Zouk ក្នុងបណ្ដា​បទ Pop ហេតុនេះហើយអ្នកកំសាន្ត
មានការចាប់អារម្មណ៍កំពុងស្ដាប់នូវតូរតន្ត្រី​ចំឡែកផងធ្លាប់ស្គាល់ផង។ រីឯអំពីបច្ចេក
ទេសរាំ Zouk នោះ សិក្ខាកាមនឹងត្រូវ​ចាប់ផ្ដើមពីអ្វីសារវន្តបំផុតដូចជាបច្ចេកទេស
វិវដ្តបណ្ដាផ្នែកលើខ្លួនដាច់ដោយឡែក។”

        ក្លឹប Heart Zouk Dance ជាក្លឹបដើមដំបូងនៅវៀតណាមបង្រៀនរាំ Zouk និងក៏ជា
អង្គភាពមានការរួមចំណែកជាច្រើនក្នុងការអភិវឌ្ឍន៍សហគមន៍រាំ Zouk នៅវៀតណាម បើកទូលាយការតភ្ជាប់វប្បធម៍រាំ Zouk ជាមួយបណ្ដាទ្វិបលើ​ពិភពលោក។ Hoai Phuong បានចែករំលែកថែមទៀតថា៖

        “ប្រការដែលខ្ញុំនិយមចូលចិត្តបំផុតក្នុងពេលរាំ Zouk គឺតូរតន្ត្រីនិងការ​ផ្សាភ្ជាប់
​ជាមួយមិត្តរាំ។​តូរតន្ត្រី Zouk សេរីភាពនិងវាបង្កលក្ខណៈឲ្យអ្នករាំមាន​ការ​ចាប់
អារម្មណ៍និងបង្កើតការរាំថ្មីដោយចៃដន្យ។​ ខ្ញុំក៏ធ្លាប់មានកាយវិការថ្មី​ចំឡែក​ក្នុង
ពេលរាំ ជាបណ្ដាកាយវិការដែលគ្មានវត្តមានជាលើកទី២ឡើយ។ រីឯ​ការផ្សាភ្ជាប់
ជាមួយមិត្តរាំគឺអស្ចារ្សណាស់។ មិនដូចជា Salsa ឬ Bachata ទេ​ពេល​បុរសនិងនារី
នៅរក្សាគំលាតមួយនោះ ចំពោះ Zouk យើងអាចឃើញនូវ​ដង្ហើមរបស់មិត្តរាំទៀត
ផង។”

ក្រោយរយៈពេលជិត៤៥នាទីហាត់រាំនិងត្រូវបានគ្រូបង្រៀនណែនាំរបៀបត្រិះរិះ
តូរតន្ត្រី បណ្ដាសិក្ខាកាមនៃក្លឹប Heart Zouk Dance បានសំរាក់បន្តិច ប៉ុន្តែ​គេនៅ
តែខំប្រឹងប្រែងហាត់ជាមួយគ្នាអំពីបច្ចេកទេសដែលគេទើបបានរៀន។ Thu Hoai ជាសិក្ខាកាមម្នាក់ក្នុងចំណោមសិក្ខាកាមនោះ។

        “ខ្ញុំចូលចិត្តចំនាប់អារម្មណ៍បានផ្សាភ្ជាប់តូរតន្ត្រីនិងសិល្បៈជាមួយមិត្តរាំ។
ពេលតូរតន្ត្រី Zouk លាន់រន្ទឺឡើង ប្រការដើមដំបូងរបស់ខ្លួននិងមិត្តរាំគឺអូបគ្នា​ក្នុង​
ប៉ុន្មានវិនាទី។​តាមរយៈការអូបគ្នានោះ យើងនឹងចាប់អារម្មណ៍មិត្តរាំមាន​បច្ចេក
ទេសយ៉ាងណា ជាងនេះទៅទៀតគឺបញ្ជូននូវមនោសញ្ចេតនាពិសេស។ អ្នក
រាំទាំងពីរនឹងលង់ខ្លួនបណ្ដែតអារម្មណ៍តាមតូរតន្ត្រី Zouk។”

        ចំពោះអ្នកដែលកំពុងស្រឡាញនោះបណ្ដាព្រឹត្តិការណ៍រាំ Zouk នឹងជា​កន្លែង​គេអាចសម្ដែងនូវមនោសញ្ចេតនាដែលពាក្យពេជ្យក៏មិនសម្ដែងបាន​ឡើយ។​ រីឯ
អ្នកនៅលិវ នេះនឹងជាកន្លែងមកជាមួយមិត្តភក្តិថ្មីដោយមានក្តី​សប្បាយ​រីករាយនិង
ឱកាសថ្មី។ សូមយកការចែករំលែករបស់លោក Mai Van Binh ប្រធានក្លឹប Heart
Zouk Dance ដើម្បីសន្និដ្ឋានឲ្យបតយកការណ៍ស្ដីពីរបាំ Zouk ប្រេស៊ីនថា​ របាំកំពុង
ត្រូវបានមនុស្សជាច្រើននៅអាមេរីកឡាទីននិយម​ចូលចិត្តនិងកំពុងពង្រីកទៅ
បណ្ដាទ្វីបផ្សេងៗលើពិភពលោក។

        “Zouk ជារបាំនៃក្តីស្នេហា។ ក្តីស្នេហានៅទីនេះគឺក្តីស្នេហារវាងមនុស្សនិង
​មនុស្ស ស្នេហាតូរតន្ត្រី ស្នេហារាំនិងធំធេងជាងទៀតគឺសេចក្តីស្នេហា​សន្តិភាព។
ហេតុនេះហើយ ជារៀងរាល់ឆ្នាំ ទិវាសន្តិភាពពិភពលោកត្រូវបានសហគមន៍អ្នក
​និយកចូលចិត្ត Zouk ទូទាំងពិភពលោកជ្រើសរើសដើម្បីរៀបចំព្រឹត្តិការណ៍រាំ
Zouk flashmob នៅប្រទេសជាច្រើនលើពិភពលោក។ ទាំងអស់គ្នាបាន​ចូលរួម​ក្នុងរបាំនិងសុប៉ិនដល់ប្រការល្អស្អាតនិងភ្លឺស្វាងបំផុត៕”

TAG
ការទាក់ទាញរបស់របាំប្រេស៊ីល

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត