logo

ការទាក់ទាញ FDI ពី “បរិមាណ” ទៅ “គុណភាព” ដើម្បីបង្កើនតម្លៃក្នុងស្រុក

2026/1/3 | 07:22:00
(VOVWORLD) - នាពេលថ្មីៗនេះ ការវិនិយោគផ្ទាល់ពីបរទេស (FDI) បានក្លាយជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ចវៀតណាម ដែលរួមចំណែកជំរុញកំណើន ការនាំចេញ និងការធ្វើសមាហរណកម្មអន្តរជាតិ។
រូបភាព៖ baodautu.vn

បច្ចុប្បន្ន វិស័យ FDI បានជួយវៀតណាមឱ្យចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃសកល ដោយរួមចំណែកយ៉ាងសំខាន់ដល់ GDP ចំណូលថវិកា និងបង្កើតការងារធ្វើ។ ជាពិសេស ក្នុងដំណាក់កាលឆ្នាំ ២០២១-២០២៥ ទុនវិនិយោគផ្ទាល់ពីបរទេសសរុបមានចំនួនជាង ១៥៨ ពាន់លានដុល្លារ លើសពីគោលដៅ ១០០-១៥០ ពាន់លានដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ សមាមាត្រ FDI ក្នុងការវិនិយោគសង្គមសរុបមាននិន្នាការថយចុះ; ការរីករាលដាលនៃបច្ចេកវិទ្យានិងសមត្ថភាពឧស្សាហកម្មក្នុងស្រុកនៅមានកម្រិត; ហើយសេដ្ឋកិច្ចនៅតែពឹងផ្អែកយ៉ាងខ្លាំងទៅលើវិស័យ FDI ក្នុងផ្នែកសំខាន់ៗមួយចំនួន។ តម្រូវការនាពេលខាងមុខ គឺផ្លាស់ប្តូរយ៉ាងខ្លាំងពីការទាក់ទាញ FDI ដោយផ្អែកលើបរិមាណ ទៅជាការផ្តល់អាទិភាពលើគុណភាព និងសមត្ថភាពរីករាលដាល។ លោក Pham Thanh Binh នាយកមជ្ឈមណ្ឌលជំរុញព័ត៌មានគាំទ្រការវិនិយោគភាគខាងជើង នាយកដ្ឋានវិនិយោគបរទេស ក្រសួងហិរញ្ញវត្ថុ បានចាត់ទុកថា៖  “វៀតណាមត្រូវការដំណោះស្រាយ និងសកម្មភាពជាក់ស្តែងដូចជាការកែលម្អស្ថាប័ន និងគោលនយោបាយវិនិយោគ ការបង្កើនស្ថិរភាពនិងទំនុកចិត្តសម្រាប់វិនិយោគិន។ ជំរុញខ្លាំងកំណែទម្រង់នីតិវិធីរដ្ឋបាល; លើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធឡូជីស្ទិក ថាមពល និងមណ្ឌលឧស្សាហកម្ម តាមទិសដៅទំនើប បៃតង និងឆ្លាតវៃ។ លើសពីនេះ វៀតណាមត្រូវពង្រឹងការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ ដើម្បីបំពេញតម្រូវការបច្ចេកវិទ្យាទំនើប។ ពង្រឹងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ការវិនិយោគ ដោយផ្តោតលើសាជីវកម្មពហុជាតិសាសន៍ ក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ និងថាមពលស្អាត”

TAG
VOV/VOVworld/FDI/ការវិនិយោគ/GDP/សេដ្ឋកិច្ច​/វៀតណាម​

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត