logo

ការនាំចេញ​កសិ - រុក្ខ - ជលផល ក្នុងខែមករាកើនឡើងជិត ៣០%

2026/2/6 | 06:54:00
(VOVWORLD) - យោងតាមតួរលេខស្ថិតិថ្មីបំផុតពីក្រសួងកសិកម្ម និងបរិស្ថាន ក្នុងខែមករា ឆ្នាំ២០២៦ ប្រាក់ចំណូលពីការនាំចេញផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់វៀតណាមត្រូវបានប៉ាន់ប្រមាណមានចំនួនជិត ៦,៥១ ពាន់លានដុល្លារអាមេរិក កើនឡើង ២៩,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ផលិតផលកសិកម្ម សុទ្ធតែកត់ត្រាកំណើនវិជ្ជមាន។
ទិដ្ឋភាពនៃសន្និសីទព័ត៌មាន។ រូបថត៖ VOV

ទាក់ទងនឹងទីផ្សារ អាស៊ីនៅតែជាប្រទេសនាំចូលផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់វៀតណាមច្រើនជាងគេ ដែលមានចំណែកទីផ្សារ ៤៥,៣%។ បន្ទាប់មកគឺអាមេរិក អឺរ៉ុប អាហ្វ្រិក និងអូសេអានី។ ទាក់ទងនឹងទីផ្សារជាក់លាក់ ប្រទេសចិន សហរដ្ឋអាមេរិក និងជប៉ុន គឺជាទីផ្សារធំជាងគេទាំងបី ដែលមានចំណែកទីផ្សារ ២២,៦% ២០,៤% និង ៧% រៀងៗខ្លួន។

ទាក់ទងនឹងមុខទំនិញ ក្រុមទំនិញកសិផលនាំចេញមានកំណើនយ៉ាងខ្លាំងនៅក្នុងខែមករា ឆ្នាំ២០២៦ រួមមាន៖ កាហ្វេ កៅស៊ូ តែ អង្ករ ផ្លែឈើ និងបន្លែ គ្រាប់ស្វាយចន្ទី និងម្រេច ដែលមានការកើនឡើងទាំងបរិមាណ និងតម្លៃបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្រសួងកសិកម្ម និងបរិស្ថានបានបញ្ជាក់ថា ផ្នែកបានបន្តរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ តាមទិសបង្កើនតម្លៃបន្ថែម ការអភិវឌ្ឍប្រកបដោយចីរភាព និងធានាសុវត្ថិភាពចំណីអាហារ និងការតាមដានប្រភពដើម។ ការរៀបចំរចនាសម្ព័ន្ធឡើងវិញមិនត្រឹមតែនៅក្នុងផលិតកម្មដំណាំ ការចិញ្ចឹមសត្វ ការនេសាទ និងព្រៃឈើប៉ុណ្ណោះទេ ប៉ុន្តែក៏មាននៅក្នុងខ្សែសង្វាក់តម្លៃទាំងមូល ចាប់ពីការផលិតរហូតដល់ការកែច្នៃ និងការបញ្ចេញលក់ ដោយសម្របខ្លួនបានយ៉ាងបត់បែនទៅនឹងតម្រូវការរបស់ទីផ្សារនាំចេញនីមួយៗ៕

TAG
VOV/VOVworld/ការនាំចេញ​/កសិកម្ម/រុក្ខប្រមាញ/ជលផល

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត