logo

ការបោះឆ្នោតជ្រើសតាំងសមាជិកសភានិងក្រុមប្រឹក្សាប្រជាជន មានអត្ថន័យសំខាន់ពិសេស

2026/3/15 | 07:05:46

(VOVWORLD) - នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានវិទ្យុសំឡេងវៀតណាមប្រចាំនៅចិន លោកសាស្ត្រាចារ្យ Zhu Zhenming មកពីវិទ្យាស្ថានស្រាវជ្រាវអាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ (ទីក្រុងគុនមីង ប្រទេសចិន) បានឲ្យដឹងថា ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២៦-២០៣១ គឺជាការបង្ហាញយ៉ាងរស់រវើកនៃការអនុវត្តសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជនវៀតណាមនិងការចូលរួមក្នុងជីវភាពនយោបាយរបស់ប្រទេសជាតិ។

លោកសាស្ត្រាចារ្យ Zhu Zhenming មកពីវិទ្យាស្ថានស្រាវជ្រាវអាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ (ទីក្រុងគុនមីង ប្រទេសចិន)។ (រូបថត៖ TTXVN)

លោកសាស្ត្រាចារ្យ Zhu Zhenming ចាត់ទុកថា ក្នុងរយៈពេលកន្លងមក បក្ស និងរដ្ឋាភិបាល
វៀតណាមបានអនុវត្តន៍កំណែទម្រង់សំខាន់ៗជាច្រើន ដូចជាការកែសម្រួលអង្គភាពរដ្ឋបាល ការអនុវត្តគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិត និងការបង្រួមក្បាលម៉ាស៊ីនរដ្ឋបាល។ នៅក្នុងបរិបទនោះ ការដឹកនាំប្រកបដោយឯកភាពរបស់គណៈកម្មាធិការមជ្ឈិមបក្ស ការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរមជ្ឈិមនិងមូលដ្ឋាន រវាងបណ្ដាក្រសួង ស្ថាប័ន វិស័យ រួមជាមួយនឹងការស្រុះចិត្តគំនិតរបស់ប្រជាជនទាំងមូល បានរួមចំណែកធានាឲ្យការបោះឆ្នោតត្រូវបានធ្វើឡើងប្រកបដោយសណ្ដាប់ធ្នាប់និងប្រសិទ្ធភាព។

អ្នកជំនាញអំពីអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍រូបនេះ ក៏បានធ្វើអត្ថាធិប្បាយផងដែរថា ការបោះឆ្នោតទទួលបានការគាំទ្រ និងការជួយជ្រោមជ្រែងយ៉ាងសកម្មពីប្រជាជនគ្រប់មជ្ឈដ្ឋានលើទូទាំងប្រទេស។ អ្នកបោះឆ្នោតទូទាំងប្រទេសបានចូលរួមយ៉ាងសកម្មក្នុងដំណើរការបោះឆ្នោត ដោយបង្ហាញពីស្មារតីប្រជាធិបតេយ្យ និងការទទួលខុសត្រូវរបស់ពលរដ្ឋ តាមនោះរួមចំណែកដល់ការជ្រើសតាំងបុក្គលដ៏សក្តិសមដែលតំណាងឲ្យឆន្ទៈ និងសេចក្តីប្រាថ្នារបស់ប្រជាជន៕

TAG
VOV/VOVworld/ការបោះឆ្នោត/វៀតណាម/សាស្ត្រាចារ្យ/ចិន/រដ្ឋសភា

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត