logo

ការប្រឡងដាំបាយនៅភូមិ Thi Cam

2013/2/20 | 07:10:48

(VOV)- ស្ថិតនៅចំងាយ ពីរដ្ឋធានីហាណូយ (វៀតណាម) ប្រមាណ
១០ km ភូមិ  Thi Cam ឃុំ Xuan Phuong ស្រុក Tu Liem នៅរក្សាពិធី
ប្រឡងដាំបាយប្រពៃណី។

(VOV)- ស្ថិតនៅចំងាយ ពីរដ្ឋធានីហាណូយ (វៀតណាម) ប្រមាណ ១០ km ភូមិ  Thi
Cam ឃុំ Xuan Phuong ស្រុក Tu Liem នៅរក្សាពិធីប្រឡងដាំបាយប្រពៃណី។

នាថ្ងៃទី ៨ ខែទី ១ តាមច័ន្ធគតិជារៀលរាល់ឆ្នាំ អ្នកភូមិ Thi Cam រៀបចំពិធីប្រឡង ដាំបាយដោយមានពិធីការជាប្រពៃណីវិសេសវិសាល។

តាមដំណាលថា៖ ក្រោមរាជកាលស្តេច Hung ទី ១៨ កងទ័ពជំនាន់ Shu Han (ចិន
នាបច្ចុប្បន្ន) បានឈ្លានពានប្រទេសវៀតណាម។ អ្នកមេបញ្ជាការ Phan Tay Nhac ត្រូវបានទទួលភារកិច្ចវាយពង្រាបខ្មាំងសត្រូវសង្គ្រោះជាតិ។ ពេលដែល កងទ័ព
របស់អ្នកមេបញ្ជាការ Phan Tay Nhac ដើកាត់ភូមិ Thi Cam អ្នកភូមិបានសូមទៅ
ជាមួយដើម្បីបំរើមេទ័ព។ អ្នកមេបញ្ជាការ  Phan Tay Nhac បានចេញបទបញ្ជារៀប
ចំពិធីប្រឡង សំដៅជ្រើសរើសអ្នកមានធ្វើដៃពូកែខាងចញ្ចើមកង ទ័ពល្អបំផុត។

បន្ទាប់ពីដណ្តើមជ័យជំនះលើពួកកលត្រូវ អ្នកមេបញ្ជាការ Phan Tay Nhac រួមជា
មួយប្រពូន្ធរបស់ខ្លួន លោកស្រី Hoa Dung បានវិលត្រឡប់ភូមិ Thi Cam វិញ​ និង
ណែនាំអ្នកភូមិឲ្យចេះដាំស្រូវ ត្បាញ ក្រណាត់។ ហេតុនេះហើយ នាថ្ងៃទី ៨ ខែទី
១ តាមច័ន្ធគតិជារៀលរាល់ឆ្នាំ អ្នកភូមិ Thi Cam រៀបចំការប្រឡងដាំបាយ សំដៅសម្តែងនូវការដឹងគុណចំពោះប្តីប្រពន្ធអ្នកមេបញ្ជាការ Phan Tay Nhac ។

បណ្ដាត្បាល់និងអង្រែបុកអង្ករត្រូវបានប្រើប្រាស់ក្នុងពិធីប្រឡងនេះ។

គណៈចាត់តាំងនឹងដំណើការពិធីការនានា ដូចជា ចែកស្រូវ ចំបើង ។ល។ បណ្ដាជនចាស់ជរាភូមិនឹងត្រួតនិនិត្យត្បាល់និងអង្រែជាថ្មីម្តងទៀត។

ក្រុមចំនួន ៤ ចូលរួមការប្រឡងដាំបាយ។

នារីមួយនាក់កំពុងត្រៀមរៀបចំចម្បើងសំរាប់ក្រុមរបស់ខ្លួន។

យុវជនចំនួន ៤ នាក់ត្រូវបានជ្រើសរើស ដើម្បីចូលរួមការប្រឡងរត់យកទឹកដាំបាយ ។ នាអតីតកាល ទឹកត្រូវបានយកមកពីវត្ត Linh Ung ដែលស្ថិតនៅដើមភូមិ។ ប៉ុន្តែ នាបច្ចុប្បន្ន ការប្រឡងរត់យកទឹកនេះគ្រាន់តែមានលក្ខណៈពិធីបណ្ណោះ។

ក្នុងផ្នែកប្រឡងបង្កាត់ភ្លឿង ក្រុមណាដុតចំបើងឆេះលឿនបំផុត គឺទទួលពិន្ទុខ្ពស់ជាងគេ៕

បណ្ដាក្រុមចាប់ផ្តើមដាំបាយ។

បណ្ដាយុវជនកំពុងបុកអង្ករ។

បណ្ដានារីកំពុងរែងអុំនិងលាងអង្ករ។

ក្រុមប្រឡងបង្គាត់ភ្លឿងដាំបាយ។

ក្រៅពីនោះ បណ្ដាក្រុមប្រឡងដុតចំបើង ដើម្បីឆ្ងំនិងលាក់ឆ្នាំងបាយរបស់ខ្លួន។


បណ្ដាជនចាស់ជរាវាយស្គរស្វែងរកឆ្នាំងបាយ។

ការត្រួតពិនិត្យបាយឆ្អិនឬទេ? មុនពេលយកបាយចូលទៅក្នុងវិហារ។

ចានបាយសែនព្រេនប្តីប្រពន្ធមេបញ្ជាការ Phan Tay Nhac។

ឆ្លងកាត់ច្រើនតំណររហូតមកដល់ពេលនេះ​ អ្នកភូមិ Thi Cam នៅរក្សាបានពិធីបុណ្យ ប្រឡងដាំបាយប្រពៃណី ដើម្បីអប់រំជំនាន់វ័យក្មេងអំពីការដឹងគុណចំពោះប្រជាកសិករ
ក៏ដូចជា ការគោរពរអង្ករស្រូវ៕





TAG
ការប្រឡងដាំបាយ/ភូមិ Thi Cam

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត